កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅបន្សុទ្ធនៅក្រៅប្រទេសហើយ

រ៉ែមាស ៥៩ គីឡូក្រាម ដំបូងត្រូវបាននាំចេញពីកម្ពុជាទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ ខណៈក្រុមហ៊ុនគ្រោងនាំចេញលើកទី២ ក្នុងបរិមាណ ១០០គីឡូ នៅក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃពុធនេះ។

ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា បន្ទាប់ពីបន្សុទ្ធជាមាសសុទ្ធ ៩៩,៩៩ ហើយក្រុមហ៊ុន Renaissance Minerals Cambodia Limited នឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។

«ជើងទី១ ចេញទៅហើយ។ ជើងទី២ កំពុងរៀបចំបែបបទនាំចេញបន្តទៀត ដល់គយរួចហើយ ប្រហែលជាង ១០០គីឡូ»ឯកឧត្តមបានបន្ត។

បើតាមឯកឧត្តម កម្ពុជានឹងទទួលចំណូលពីសួយសារ ៣% នៃចំណូលដែលលក់ដុលបានសរុប។ដោយចំពោះតម្លៃមាស សូមមើលហាងឆេងអន្តរជាតិ ដែលប្រែប្រួល ប្រហាក់ប្រហែលនឹង ៥៨០០០ ដុល្លារក្នុង១គីឡូ។

គួរបញ្ជាក់ថា តាំងពីថ្ងៃប្រកាសអាជីវកម្មរុករករ៉ែមាសខ្នាតឧស្សាហកម្មដំបូងកាលពីខែមិថុនា មកដល់ពេលនេះ ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន ២១០គីឡូក្រាម។ បើតាមផែនការ ក្រុមហ៊ុនមានសមត្ថភាពចម្រាញ់រ៉ែមាស ប្រមាណ ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន កម្ពុជាមានអាជីវកម្មរ៉ែស្របច្បាប់ចំនួន ៥៥៥កន្លែង មានទុនវិនិយោគជិត ៣ពាន់លានដុល្លារ

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើប្រតិបត្តិការធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចំនួនសរុប ៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២.៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១.៣០៦នាក់។ តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញទៀតថា ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៦៥លានដុល្លារ ក្នុងឆ្នាំ២០២៤។​ ក្នុងនោះចំណូលសួយសារមានចំនួន ៥៧លានដុលារ ស្មើនឹង ៨៨ភាគរយ នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និងចំណូលពីការផាកពិន័យក្រសួងប្រមូលបានជាង ៧លានដុល្លារ ស្នើនឹង ១២ភាគរយ។ គួរបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ក្រសួងរំពឹងថា នឹងអាចប្រមូលចំណូលសរុបបានប្រមាណ ៨៩លានដុល្លារ ក្នុងនោះ ៩០ភាគរយ ជាចំណូលសួយសារ នេះបើយោងតាមទិន្នន័យប៉ាន់ស្មានក្នុងរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។ ការរីកចម្រើនក្នុងវិស័យរុករករ៉ែនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែ និងបង្ហាញពីសារៈសំខាន់របស់វាក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ កំណើនដ៏រឹងមាំនៅក្នុងវិស័យរុករករ៉ែនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យមួយនេះក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ប្រទេសកម្ពុជាជាតួអង្គសំខាន់ក្នុងឧស្សាហកម្មរ៉ែនៅក្នុងតំបន់។ - Video Advertisement -

ក្រុមហ៊ុនចំនួន៤ បានស្នើមកកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រេងនៅទីតាំងប្លុកA ឡើងវិញ

ក្រសួងរ៉ែ និងថាមពល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចំនួន៩ សម្រាប់ប្លុក​ A ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំធ្វើការអភិវឌ្ឍ រុករកប្រេង ក្នុងប្លុក A ខណៈក្រុមហ៊ុន៥ផ្សេងទៀត ពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំអភិឌ្ឍជាផ្លូវការនៅឡើយទេ។​ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំ ក្រសួងលើកឡើងថា ក្រុមហ៊ុនចំនួនបួន ដែលបានដាក់សំណើសុំធ្វើការអភិវឌ្ឍមាន ក្រុមហ៊ុន EnerCam Resources Co Ltd (EnerCam) ពីប្រទេសកាណាដា ក្រុមហ៊ុន Cambodian Gather Energy Co Ltd ពីប្រទេសចិន ក្រុមហ៊ុន​ Vietnam Investment Construction Services ពីប្រទេសវៀតណាម និងក្រុមហ៊ុន MPC Future Company Limited Co Ltd ពីប្រទេសថៃ។​ ក្រុមហ៊ុន៥ទៀត នៅពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំធ្វើការអភិវឌ្ឍជាផ្លូវការនៅឡើយ មានក្រុមហ៊ុន Valeura Energy Inc និងក្រុមហ៊ុន Lee Li Holdings […]

រយៈពេល ៤ខែ ក្រុមហ៊ុនប្រមូលសំរាមនៅពោធិ៍សាត់ ច្នៃសំរាមទៅជាជីសរីរាង្គបាន ៤៥០តោន ខណៈ១ឆ្នាំកម្ពុជាបង្កើតសំរាមជិត ៤លានតោន

ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) (Save the Lives (Cambodia) Co Ltd) ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង នៅខេត្តពោធិ៍សាត់ បានកែច្នៃកាកសំណល់ និងសំរាម ទៅជាជីសរីរាង្គធម្មជាតិ ។ លោក ស៊ី ឡែន​ ប្រធានក្រុមហ៊ុន បានឱ្យដឹង ក្រុមហ៊ុន ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងបានចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបន្តថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។ លោក អះអាងថា ផលិតផលជីសរីរាង្គធម្មជាតិ ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ […]

ស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១,  ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។ យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។ នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។ ចំពោះ​ប្រភេទ​អគារ​សណ្ឋាគារ ពាន​រង្វាន់​មាន​ដូច​ជា៖ ប្រភេទ​ទី១​បាន​ទៅ​លើ​សាលា​ទេសចរណ៍ Ecole Paul Dubrule, […]

ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង

ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]

គិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែ​និងថាមពល។​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, […]