Urbanland ប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី និងគម្រោងផ្សារទំនើបលើផ្លូវជាតិលេខ ២

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពាន Urbanland កាលពីថ្មីៗនេះ បានប្រកាសពីផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន ព្រមនឹងគម្រោងអភិវឌ្ឍផ្សារទំនើបដ៏ថ្មីស្រឡាងស្របនឹងផ្លូវជាតិលេខ២ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរី និងអ្នកធ្វើដំណើរកាត់។

គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ចម្ងាយប្រមាណ ៥នាទី ពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។

មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ ៨៥% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណីតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។

គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី ៤,៣ ហិកតាបន្ថែម នៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែតុលាខាងមុខនេះតទៅ។

ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលា អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។

បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។

ជាងនេះទៅទៀត ក្រុមហ៊ុន Urbanland ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនៅតាមបណ្តោយផ្លូវជាតិលេខ ២ ផ្ទាល់។

អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍អ្នករស់នៅជុំវិញបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាស៊ីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។

អ្នករស់នៅក្នុងបុរីក៏អាចដើរ ឬជិះកង់ពីក្នុងបុរីមកកាន់ផ្សារទំនើបនេះ ក៏ដូចជាតាមផ្លូវជាតិលេខ ២ យ៉ាងងាយស្រួលផងដែរ។

ផ្សារទំនើបនឹងសាងសង់លើផ្ទៃដី ៨ ០០០ ម៉ែត្រការ៉េ ដោយបូករួមនឹងទីធ្លាជួបជុំផ្សេងៗ ព្រមនឹង កន្លែងអង្គុយជាជាន់ៗដ៏ធំទូលាយ ដែលនឹងដើរតួជាកន្លែងហាត់ប្រាណរួម ហាត់យោហ្គា ផ្សារសហគមន៍ប្រចាំសប្តាហ៍ និងជាកន្លែងរៀបចំកម្មវិធីជាច្រើនផ្សេងៗទៀត ជាដើម។

កម្មវិធីសម្ពោធនឹងធ្វើឡើងនៅថ្ងៃទី ២៣-២៤ និងថ្ងៃទី ២៩-៣១ ខែតុលាខាងមុខនេះ សូមអញ្ជើញមកចូលរួម ដើម្បីស្វែងយល់បន្ថែម និងទទួលបានឱកាសបញ្ចុះតម្លៃផ្សេងៗ។

គួរបញ្ជាក់ថា ក្រុមហ៊ុនUrbanland ក៏បានចុះMoU ជាមួយធនាគារដៃគូ ៣ រួមមានធនាគារ ប្រេដ ធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី និងធនាគារ ជេ ត្រាស់ រ៉ូយាល់ផងដែរ ដើម្បីផ្តល់ជម្រើសបង់ប្រាក់ ដែលភាពងាយស្រួលដល់អតិថិជន។

សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.

——————————–

អំពី អឺបេនលែន ( Urbanland)

ក្រុមហ៊ុន អឺបេនលែន (Urbanland)គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅ ឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជា ចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។

ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុនអឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវ ជាតិលេខ 2។

សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Pebsteel ប្រារព្ធខួប ៣០ឆ្នាំ ក្នុងវិស័យសំណង់អគារដែក និងរចនាសម្ព័ន្ធដែក

ក្នុងនាមជាសហគ្រាសសកលផ្តល់ដំណោះស្រាយក្នុងការសាងសង់សំំណង់អគារដែក និងរចនាសម្ព័ន្ធអគារ មុនវិស្វកម្ម សម្រាប់សំណង់អគាររោងចក្រ សាលផលិតកម្ម ឃ្លាំង កីឡាដ្ឋាន ចំណត កសិដ្ឋាន អគារពាណិជ្ជកម្ម និងគ្រឿងបង្គុំអគារ។ Pebsteel ទទួលបានភាពជឿជាក់ពីអតិថិជនជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់នៅក្នុងប្រទេសជាង ៥០លើពិភពលោក ។ Pebsteel តែងតែអភិវឌ្ឍ និងកែលម្អខ្លួន ដើម្បីភាពប្រសើរឡើងក្នុងវិស័យសំណង់ និងឧស្សាហកម្មសម្រាប់រយៈពេល ៣០ឆ្នាំមកនេះ និងដំណើរឆ្ពោះទៅមុខទៀត។ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យសំណង់អគារដែកនៅក្នុងអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា លោក Adib Kouteili ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Pebsteel បានចាប់ផ្តើមសិក្សា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៩៣ ដោយមើលឃើញនូវសក្តានុពល និងភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសំណង់។ និន្នាការ នៃសំណង់អគារដែកមុនវិស្វកម្ម ឬ​ Pre-Engineered Building បានកកើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានពង្រីកខ្លួនយ៉ាងទូលំទូលាយទៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ តាមរយៈលោក Adib Kouteili និងលោក  Sami Kteily ដែលជាប្រធានប្រតិបត្តិ និងជាសហស្ថាបនិក ក្នុងឆ្នាំ១៩៩៤ បានបង្កើតក្រុមហ៊ុន Pebsteel​ […]

ទិញមុនគេ ចំណេញច្រើនជាងគេ ក្នុងឱកាសបើកលក់សាកល្បងគម្រោងថ្មី របស់បុរី ប៉េង ហួត ចុងឆ្នាំនេះ

សូមទស្សនាជាវីដេអូនៅទីនេះ  កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ជិតអស់ទាំងស្រុងទៅហើយ។ ឥឡូវនេះ បុរី ប៉េង ហួត ក៏ត្រៀមបើកលក់ Pre-Sales អេកូ ប៉ូលី២ ជាមួយការផ្តល់ជូនឈុតធំមួយទំហឹងតែម្ដង ដើម្បីទុកជាកាដូចុងឆ្នាំសម្រាប់អ្នកដែលទិញមុនគេ គឺដឹងតែចំណេញច្រើនជាងគេ។ អ្វីដែលកាន់តែពិសេសក្នុងការបើកលក់ Pre-sales គម្រោងថ្មីនេះ គឺវត្តមានវីឡាម៉ូតថ្មីសន្លាងដែលជាម៉ូតកូនពៅប្រចាំឆ្នាំ២០២៤ ជាមួយនឹងការផ្ដល់ជូននូវផលចំណេញដ៏អស្ចារ្យ។ លើសពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ  ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ ដើម្បីទទួលបាននូវការផ្ដល់ជូនដ៏ពិសេសនេះ សូមលោកអ្នកអញ្ចើញមកចូលរួមកម្មវិធី Pre-Sales  ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ វីឡា ឃ្វីន ម៉ូតថ្មី ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ! ការអញ្ចើញចូលរួមកម្មវិធីនេះលោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗ […]

មិនធ្លាប់មាន!!! បង់រំលស់ផ្ទាល់ជាមួយបុរីអត្រាការប្រាក់ត្រឹមតែ ៩% ​ក្នុង១ឆ្នាំ មិនសិក្សាប្រាក់ចំណូល!

សម្រាប់អតិថិជនដែលមានបំណងចង់ទិញ​គេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត មិនបាច់បារម្ភពីការបង់រំលស់ក្នុងអត្រាការប្រាក់ខ្ពស់នោះទេ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ បុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនអត្រាការប្រាក់ក្នុងការបង់រំលស់ជាមួយបុរីផ្ទាល់ ត្រឹមតែ ៩%ប៉ុណ្ណោះក្នុងមួយឆ្នាំ រយៈពេលរហូតទៅដល់ ១៩ឆ្នាំ មិនចាំបាច់សិក្សាចំណូល រួមជាមួយការផ្តល់ជូនបន្ថែមជាច្រើនទៀតដែលមិនធ្លាប់មានក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ​បន្ថែមពីការផ្តល់ជូន ៩% អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ – ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD ៥.០០០ – ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD ៣.០០០ – ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD ៣.០០០ – បង់រំលស់រយៈពេលវែង​រហូតទៅដល់ ១៩ឆ្នាំ ការផ្តល់ជូនខាងលើ​នេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ ​ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃ មិនថាជា​ផ្ទះអាជីកម្ម រហូតដល់វីឡាទោល​ដ៏ទាន់សម័យជាច្រើនជម្រើស ដោយការបង់រំលស់ផ្ទាល់ជាមួយបុរីក្នុងលក្ខខណ្ឌងាយៗ និងអត្រាការប្រាក់ត្រឹមតែ ៩%​តែប៉ុណ្ណោះ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ […]

គម្រោងលំនៅឋាន​ដែលពោរពេញដោយក្ដីសុខតាំងពីវ័យក្មេងដល់វ័យចូលនិវត្តន៍​នៅក្នុងទីក្រុងភ្នំពេញ

ជាការពិតណាស់ ការរស់នៅក្នុងរាជធានីភ្នំពេញតែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់។ អីចឹងតើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ? ថ្ងៃនេះ យើងខ្ញុំសូមណែនាំគម្រោងលំនៅឋានមួយកន្លែងរបស់ បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ហើយក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងគម្រោងក៏មានដាំដើមឈើជាច្រើន​ថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់។ ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាសះស្បើយពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសគម្រោង ដឹស្ដា មេរាហ្កាដិន មួយនេះពិតជាមិនខុសបំណងនោះទេ។ តាមការឱ្យដឹង នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមកទៀត គឺការរំលស់ជាមួយបុរី ដែលមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលបង់រហូតដល់ ១៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌកាន់តែពិសេស គឺមិនសិក្សាលើប្រាក់ចំណូលរបស់លោកអ្នក​ […]

K Mall ប្រកាសបើកដំណើរការទីតាំងពង្រីកថ្មី នៅចុងឆ្នាំ២០២៤ ដើម្បីបង្កើនភាពសម្បូរបែបនៃការទិញទំនិញ

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ ២០២៤ នេះ។ គោលបំណងសំខាន់នៃការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យទាក់ទាញនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបមួយនេះឱ្យបានកាន់តែប្រសើរជាងមុន ព្រោះនៅក្នុងទីតាំងពង្រីកថ្មីមានបង្កើតនូវទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។ ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤ ផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ។ នៅទីនេះមានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង ៣០០គ្រឿង និងម៉ូតូចំនួន ៧០០គ្រឿង ដែលបាននិងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, […]

មិនធ្លាប់មានតែម្ដង! បង់រំលស់ផ្ទាល់ជាមួយបុរីត្រឹមតែ ៩%​ ក្នុង១ឆ្នាំពីបុរី​ ប៉េង​ ហួត

ជាមួយរយៈពេល ១៩ឆ្នាំនៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ​ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា​ ការបញ្ចុះតម្លៃ​ និងគោលការណ៍បង់ប្រាក់ងាយស្រួល​ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។ សូមជម្រាបថា​ ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយសម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង​ ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មីដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង […]