ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។

ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។

សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យ និងអនុម័តទាំងស្រុង ។

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន ១២ជំពូក និង ៤២មាត្រា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋតម្រូវឱ្យអ្នកដំឡើងសូឡាត្រូវធ្វើស្វ័យប្រកាស គឺដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើអគ្គិសនីជារួមនៅទូទាំងប្រទេសកម្ពុជា

ថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យនៅលើដំបូលដែលមិនមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមលិខិតលេខ ០៨៥.ផក.២៤. អអក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ លិខិតនេះ បានតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវដាក់ពាក្យនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពរបស់អ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គឺមិនសំដៅចំពោះតែអ្នកដែលកំពុងប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធបណ្តាញជាតិប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងប្រើអគ្គិសនីតាមប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)ផងដែរ។ ក្នុងន័យនេះ អាជ្ញាធរអគ្គិសនីកម្ពុជាចង់បង្ហាញថា ការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានក្នុងពេលតែមួយ នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមានប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។ ជាងនេះទៅទៀតនោះគឺក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន នៅពេលដែលអ្នកប្រើប្រាស់ខ្លះដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនបានដំឡើង វាជាការចាំបាច់មួយត្រូវរៀបចំយន្តការដើម្បីរក្សារតុល្យភាពរវាងភាគីទាំងពីរ។ ពីព្រោះនៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ទៅនឹងប្រព័ន្ធបណ្ដាញជាតិ អ្នកប្រើប្រាស់នោះនឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនៅពេលដែលមានពន្លឺព្រះអាទិត្យ និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនីជំនួសពន្លឺព្រះអាទិត្យដែលថយចុះ និងពុំមាន ចេញពីបណ្ដាញជាតិ។ ដូចេ្នះ ការធ្វើបែបនេះ នឹងធ្វើឱ្យសមត្ថភាពផលិតអគ្គិសនីរបស់បណ្ដាញជាតិនៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្ដាញជាតិ នាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)។ ហេតុនេះ វាជាការចាំបាច់ដែលអាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកប្រើប្រាស់ថាមពលចេញពីពន្លឺព្រះអាទិត្យទាំងនោះត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីរក្សារសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើង។ ជាមួយគ្នានេះដែរ ចំពោះការប៉ះប៉ូវខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងត្រូវអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ […]

រដ្ឋសម្រេចលើកលែងការផាកពិន័យចំពោះគម្រោងអភិវឌ្ឍលំនៅឋានរយៈពេល ១ឆ្នាំ

និយ័តករអចលនវត្ថុ និងបញ្ចាំ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ជូនចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ និងអាចមានបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចលើកលែងនេះ ធ្វើឡើងក្រោយពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការណែនាំពីសម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បើទោះបីជាមានការលើកលែងបែបនេះក៏ដោយ គម្រោងអភិវឌ្ឍទាំងនោះ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចឱ្យស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ - Video Advertisement -

សម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន រួមទាំងថាមពលអគ្គិសនីផងដែរ ដែលតម្រូវឱ្យមានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធគ្រងគ្រង និងបទដ្ឋានបច្ចេកទេស។ សម្តេចបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ទិញធុងហ្គាសមកដាក់ប្រើប្រាស់ក្នុងផ្ទះ ដែលអាចបង្ក​ហានិភ័យផ្ទុះ ដែលត្រូវមានក្រុមហ៊ុនមួយ សម្រាប់គ្រប់គ្រងការបំពាក់តម្លើងប្រព័ន្ធហ្គាសតាមតំបន់។​ សម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀប​ចំប្រព័ន្ធស្តង់ដារ រួមមាន៖ប្រព័​​​ន្ធភ្លើង ប្រព័​​​ន្ធទឹក និងប្រព័​​​ន្ធហ្គាស ដោយច្របាច់បញ្ចូលគ្នាទៅក្នុងការរៀបចំផែនការគោលនយោបាយសុវត្ថិភាពសំ​ណ​​ង់​អគារ។ - Video Advertisement -

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែ​​ងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែ​​ង​ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះប​ញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]

សម្តេចប្រកាសមិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងកែបទៀតទេ លើកលែងតែនៅបូកគោ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងក្រុងកែបទៀតទេ។ ការប្រកាសបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចបានលើកឡើងថា “……ចាប់ពីពេលនេះតទៅ នឹងមិនចេញអាជ្ញាបណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតទៀតទេ។ បើចង់វិនិយោគ ត្រូវទៅធ្វើនៅច្រកព្រំដែន ហើយនៅក្នុងខេត្ត មានតែនៅភ្នំបូកគោមួយបានហើយ ដែលបន្តផ្តល់អាជ្ញាបណ្ណបាន”។ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា  ចំពោះខេត្តកែប ក៏មិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូជូនអ្នកវិនិយោគដូចគ្នាដែរ។ សម្តេចក៏បានណែនាំបន្ថែម ឱ្យអ្នកវិនិយោគទៅបង្កើតកាស៊ីណូតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដែលស្ថិតនៅមិនឆ្ងាយពីខេត្តកំពត និងខេត្តកែបនោះទេ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើមនៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ - Video Advertisement -

រដ្ឋចេញច្បាប់លើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះការពង្រីកគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានដាក់ចេញនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ)​។ នេះបើតាមប្រកាសលេខ ៣១៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ប្រកាសនេះ បានកំណត់ឱ្យដឹងថា គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល សំដៅដល់ការពង្រីកនៃ គ.ល.គ ដូចខាងក្រោម៖ ក. ការពង្រីកផលិតកម្មដែលមានស្រាប់។ ខ. ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា។ គ. ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន។ ឃ. ករណីការពង្រីកសកម្មភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ចំពោះ គ.ព.គ.ល.គ. ត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលទៅតាមសកម្មភាពវិនិយោគ នៃគម្រោងដើម ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បន្ទាប់ពីទទួលបានការអនុញ្ញាតពង្រីកសកម្មភាព គ.ល.គ. ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីអនុគណៈកម្មាធិការវិនិយោ​គរាជធានីខេត្ត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតបញ្ជាក់ស្តីពីការលើកលែងពន្ធលើប្រាក់ចំណូលចំពោះ គ.ព.គ.ល.គ.។ ប៉ុន្តែ គ.ព.គ.ល.គ. នឹងមិនទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលឡើយ ប្រសិនបើគម្រោងនោះជា៖ ១.សហគ្រាសមិនបានប្រើប្រាស់ទុនពង្រីក គ.ល.គ. សម្រាប់វិនិយោគលើសម្ភារៈសាងសង់ និងសម្ភារៈ បរិក្ខារផលិ​ត​កម្មថ្មី ដែលបានស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន។ ២.សហគ្រាសមិនបានដាក់ទុនពង្រីក គ.ល.គ. […]