ការបង្កើតក្រុងរុនតាឯកថ្មី ជាគំរូសម្រាប់ការរៀបចំទីក្រុងនៅពេលអនាគត។ ហេតុអ្វី?
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋរុនតាឯកនៅថ្ងៃទី ១៣ កញ្ញានេះ ថា ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។ សម្ដេចបន្ដថា នេះជាការដោះស្រាយបញ្ហាក្រោមគោលនយោបាយយូរអង្វែង ពោលគឺប្រជាជនដែលធ្លាប់រស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក៏ទទួលបានផ្ទះសម្បែងសម្យរម្យ និងមានទីតាំងប្រកបរបរចិញ្ចឹមជីវិត ខណៈរដ្ឋក៏មានឱកាសដោះស្រាយបញ្ហាទីក្រុងដែលខ្វះសណ្ដាប់ធ្នាប់ឡើងវិញ។ «បើការរៀបចំ ទីក្រុងរុនតាឯក ទទួលបានជោគជ័យ វានឹងក្លាយជាគំរូ សម្រាប់ការដោះស្រាយបញ្ហាប្រជាជនរស់នៅគ្មានសណ្ដាប់ធ្នាប់ទៅជាទិសដៅផ្សេងៗទៀត នៅទូទាំងប្រទេស បានដោយមានប្រសិទ្ធភាព ដែលចាត់ទុកថាជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព» សម្ដេចបានបន្ដ។ ទីក្រុងរុនតាឯក ដែលមានទីតាំងនៅស្រុកបន្ទាយស្រី នឹងក្លាយជាកូនទីក្រុងថ្មីមួយ ដែលជាលំនៅឋានថ្មី របស់ប្រជាពលរដ្ឋជាង ៦០០០ គ្រួសារ ដែលរស់នៅគ្មានសណ្ដាប់ធ្នាប់តាមដងស្ទឹងសៀមរាប និងពលរដ្ឋដែលរស់នៅដីតំបន់អប្សរាមួយចំនួនទៀត។ បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម (បច្ចុប្បន្នសង់បានជាង ១៨គម) គម្រោងរោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ (គ្រោងនឹងសាងសង់ភ្លាមៗ) ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្រ […]
សម្តេចឱ្យអាទិភាពលើគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ជំនួសឱ្យផ្លូវរថភ្លើងអាកាសដែលធ្លាប់សិក្សា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាសដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួន ០២បន្ថែម ទៀតនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងរថភ្លើងក្រោមដី មានលក្ខណល្អជាង គម្រោងផ្សេងទៀត ដូចជារថភ្លើងលើអាកាសជាដើម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើយើងយកលុយ ១៨០០លានដុល្លារ (សិក្សាដោយ JICA) យកមកធ្វើរថភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ ដំបូលផ្ទះនោះ វាវេទនាណាស់។ ដូច្នេះ ជម្រើសថ្ងៃក្រោយ គឺរថភ្លើងក្រោមដីវិញល្អជាង”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រថភ្លើងក្រោមដី អាចតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងចេញទៅខេត្តកណ្តាល។ ក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានស្នើដល់ក្រុមហ៊ុនឯកជនបរទេស សិក្សាលើលទ្ធភាពម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅរាជធានីភ្នំពេញ។ (អានបន្ថែម) - Video Advertisement -
កម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិដំបូងគេមានតម្លៃប្រមាណ២៦ លានយូរ៉ូ
អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជាមានតម្លៃប្រមាណ ២៦លានយូរ៉ូ ស្មើនឹងជាង ៣០លានដុល្លារអាមេរិក។ បើតាមគេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៨ ខែតុលា គម្រោងនេះជាការវិយោគ១០០% ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។ គម្រោងនេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូលរួមមានការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។ តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។ - Video Advertisement -