កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើឡើងតាមប្រព័ន្ធអនឡាញ

• វាគ្មិនចូលរួមលំដាប់ពិភពលោកមានដូចជាអ្នកតំណាងជាន់ខ្ពស់មកពីស្ថាប័ន International Finance Corporation/World Bank Group, The Economist Corporate Intelligence Unit, Milken Institute, Bank of Singapore និង The Original Voice of Siri
• កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើឡើងតាមប្រព័ន្ធអនឡាញនឹងបិទបញ្ចប់នៅថ្ងៃទី 8 ខែមករា ឆ្នាំ 2022

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធីសន្និសីទអចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយគំនិតលំដាប់ពិភពលោក។ កម្មវិធីនេះមានរយៈពេលមួយខែ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ’ សន្និសីទត្រូវបានផ្សាយនៅលើវេបសាយ AsiaRealEstatesummit.com ព្រមទាំងអនុញ្ញាតឲ្យមានជជែកគ្នាផ្ទាល់ក្នុងបន្ទប់ជជែក មានបន្ទប់តាំងពិព័រណ៌ចំនួនពីរ និង ស្តង់ជជែកពិភាក្សាចំនួន ៣០។ ជាមួយនឹងការផ្ដើមបើកកម្មវិធីដោយពិធីការនីទូរទស្សន៍ដ៏ល្បី កញ្ញា Kelly B. Jones កម្មវិធីទទួលបានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភល្បីៗដូចជា Port City Colombo និង ដៃគូនវានុវត្តន៍ផ្លូវការ IHI។

នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសីទប្រចាំឆ្នាំនេះមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុកដាក់ទៅលើនិរន្តរភាព អគារបៃតង និងហិរញ្ញវត្ថុ បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យនិងការស្វែងយល់ពីទិន្នន័យជាចំណុចស្នូល។

លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group បានចែករំលែកនៅក្នុងបទបង្ហាញ «GuruTalk» របស់គាត់ថា៖ «យើងមានឱកាសដើម្បីផ្លាស់ប្ដូររំហូរការងាររបស់យើងពីខាងក្នុងទៅវិញ ដោយប្រាកដថាយើងកំពុងតែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តឆ្លាតវៃដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជាដើម។ ព័ត៌មានអំពីទិន្នន័យអាចជួយទៅដល់គ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ»។

ជាមួយគ្នានេះដែរ ការវិលត្រឡប់មកវិញរបស់ប្រធានសន្និសីទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃ Burj Khalifa Dubai ធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងនៃវិទ្យាសាស្ត្រទិន្នន័យដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា។ «និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និង កេរ្តិ៍ឈ្មោះដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយយើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំនិងយូរអង្វែង។ រួមគ្នា យើងអាចធ្វើបាន»។

សន្និសីទឆ្នាំនេះដែលហៅកាត់ថា ARES មានលក្ខណៈពិសេសដោយមានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គលមានស្នាដៃកំពូលខាងការងារនិរន្តរភាពនិងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ។ ៥០%នៃវាគ្មិនមានទាំងស្ត្រី និងសមាជិកនៃសហគមន៍ LGBTQ+ ក្នុងន័យពង្រឹងនូវការប្ដេជ្ញាចិត្តរបស់កម្មវិធីដើម្បីលើកកម្ពស់នូវភាពចម្រុះគ្នានៃសំឡេង និង ការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យបច្ចេកវិទ្យា។

ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូងជូនដល់អ្នកទទួលជាស្ត្រី ដែលជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEO និងជាស្ថាបនិកនៃ Pourous City Network ជាប្រធាននៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និងជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World)។

លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលស្ត្រីអាចមានឱកាសអង្គុយនៅក្នុងវេទិកានេះ និង អាចចែករំលែកនូវគំនិត យោបល់និងការច្នៃប្រឌិតរបស់ពួកគេបាន។ នៅលើពិភពលោកនេះមិនមានតែភេទពីរទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថាគំនិតច្នៃប្រឌិតរបស់យើងទាំងអស់គ្នាពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះបាន»។

ដោយផ្តោតទៅលើប្រធានបទជាច្រើន និងវិស័យពាក់ព័ន្ធនានា សន្និសីទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ ២០២១ ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

ភាពទាក់ទងគ្នានៃទិន្នន័យ (Data Landscape)
វាគ្មិនសំខាន់នៅក្នុងផ្នែក «Data Landscape» មានដូចជាប្រធានបណ្ដាញ The Economist Intelligence Corporate Network ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោកបណ្ឌិត Dr. William Thomas មកពីក្រុមហ៊ុន The original voice of Siri លោក Susan Bennett អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី និង បច្ចុប្បន្ននេះជាអ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថាន Milken Institute គឺលោក Curtis S. Chin និងប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន PropertyGuru លោក Mallika Gadepalli។

ទិន្នន័យដែលអាចចូលប្រើបាន (Accessible Data)
ផ្នែក «Accessible Data» ត្រូវបានធ្វើបទបង្ហាញនូវចំណុចសំខាន់ៗលើប្រធានបទដូចជាការកសាងភាពធន់ ការចាប់ផ្ដើមអាជីវកម្មដំបូងប្រកបដោយក្រមសីលធម៌ ការចតនៅចំណងឆ្លាតវៃ ការកសាងគ្រឹះធ្វើជាអ្នកមានឥទ្ធិពលលើវិស័យអចលនទ្រព្យនាពេលអនាគត និងករណីសិក្សាអំពីទីក្រុងឆ្លាតជាដើម ដោយវាគ្មិនមកពីស្ថាប័នផ្សេងៗដូចជា International Finance Corporation/World Bank ក្រុមហ៊ុន RedFox AI ក្រុមហ៊ុន IHI Asia Pacific ស្ថាប័ន Presello Home Tour Videos និងស្ថាប័ន Co-Founder of Privacy by Design Lab។

ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development)
ផ្នែក «Sustainable Development» ធ្វើឡើងដោយមានការពិភាក្សាអំពីប្រធានបទ «ស្ត្រីដែលដឹកនាំនិងបង្កើត» ដោយលោកស្រី Kotchakorn Voraakhom មកពីប្រទេសថៃ និង លោកស្រី Jean Jacquelyn de Castro មកពីប្រទេសហ្វីលីពីន ជា CEO នៃក្រុមហ៊ុន ESCA ដែលបានចុះបញ្ជីស្របច្បាប់។

នវានុវត្តន៍ទិន្នន័យ (Data Innovation)
ផ្នែកចុងក្រោយ «Data Innovation» ធ្វើឡើងជាកម្មវិធីពិភាក្សាតាមវិទ្យុលើប្រធានបទ «Right on the Money» នៅលើវិទ្យុ Money FM 89.3 របស់ប្រទេសសិង្ហបុរី ដោយលោក Michelle Martin ធ្វើការពិភាក្សាជាមួយនឹងលោក Rani Kaur ជានាយកគ្រប់គ្រង និង ជាប្រធានផ្នែកយុទ្ធសាស្ត្រនិងការគ្រប់គ្រងធុរកិច្ចនៃធនាគារ Bank of Singapore។

សំបុត្រសម្រាប់ចូលរួមសន្និសីទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru 2021 នៅតែអាចស្វែងរកបាននៅលើវេបសាយ watch.AsiaRealEstatesummit.com។ លោកអ្នកអាចចូលមើលកម្មវិធីផ្សាយរបស់វាគ្មិនទាំងអស់នៃសន្និសីទ ARES បាន ក្នុងពេលបច្ចុប្បន្ននេះ ដោយមានបញ្ជីវីដេអូរហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២។

សន្និសីទ «GuruSummit» តាមប្រព័ន្ធអនឡាញត្រូវបានបើកធ្វើឡើងនៅដើមខែធ្នូ ដែលជាផ្នែកមួយនៃកម្មវិធី «PropertyGuru Week» ដ៏គួរឱ្យចាប់អារម្មណ៍ និងជាការប្រារព្ធពិធីប្រចាំឆ្នាំ ដោយមានការបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំតំបន់ និង ប្រចាំប្រទេស នៅក្នុងពិធីផ្ដល់ពានរង្វាន់អចលនទ្រព្យនៅតំបន់អាស៊ីលើកទី ១៦ របស់ក្រុមហ៊ុន PropertyGuru។

សន្និសីទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានគាំទ្រដោយ អ្នកឧបត្ថម្ភធំដោយ Port City Colombo; ដៃគូនវានុវត្តន៍ផ្លូវការរបស់ IHI; ដៃគូលើផតថលផ្លូវការរបស់ PropertyGuru; ដៃគូទូរទស្សន៍ផ្លូវការរបស់ប៉ុស្តិ៍ទូរទស្សន៍ History Channel; ទស្សនាវដ្ដីផ្លូវការ និង podcast PropertyGuru Property Report; ដៃគូ PR ផ្លូវការរបស់ Infinity Communications; ដៃគូជាសារព័ត៌មានរបស់ APAC CIO Outlook, ក្រុមហ៊ុន Asia PropTech, ក្រុមហ៊ុន Nikkei Asia, ក្រុមហ៊ុន Oxford Business Group, និង ផតខាសសប្បនិម្មិត RedFox Ai; ដៃគូ ESG ផ្លូវការ នៃមូលនិធិ Baan Dek Foundation; ដៃគូសប្បុរសធម៌ផ្លូវការ Right To Play; និង សមាគមគាំទ្រ Asia MarTech Society and greenbuilding Consulting & Engineering។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែល តាម ares@propertyguru.com ឬ ចូលមើលវេបសាយផ្លូវការ៖AsiaRealEstatesummit.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Pebsteel ប្រារព្ធខួប ៣០ឆ្នាំ ក្នុងវិស័យសំណង់អគារដែក និងរចនាសម្ព័ន្ធដែក

ក្នុងនាមជាសហគ្រាសសកលផ្តល់ដំណោះស្រាយក្នុងការសាងសង់សំំណង់អគារដែក និងរចនាសម្ព័ន្ធអគារ មុនវិស្វកម្ម សម្រាប់សំណង់អគាររោងចក្រ សាលផលិតកម្ម ឃ្លាំង កីឡាដ្ឋាន ចំណត កសិដ្ឋាន អគារពាណិជ្ជកម្ម និងគ្រឿងបង្គុំអគារ។ Pebsteel ទទួលបានភាពជឿជាក់ពីអតិថិជនជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់នៅក្នុងប្រទេសជាង ៥០លើពិភពលោក ។ Pebsteel តែងតែអភិវឌ្ឍ និងកែលម្អខ្លួន ដើម្បីភាពប្រសើរឡើងក្នុងវិស័យសំណង់ និងឧស្សាហកម្មសម្រាប់រយៈពេល ៣០ឆ្នាំមកនេះ និងដំណើរឆ្ពោះទៅមុខទៀត។ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យសំណង់អគារដែកនៅក្នុងអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា លោក Adib Kouteili ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Pebsteel បានចាប់ផ្តើមសិក្សា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៩៣ ដោយមើលឃើញនូវសក្តានុពល និងភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសំណង់។ និន្នាការ នៃសំណង់អគារដែកមុនវិស្វកម្ម ឬ​ Pre-Engineered Building បានកកើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានពង្រីកខ្លួនយ៉ាងទូលំទូលាយទៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ តាមរយៈលោក Adib Kouteili និងលោក  Sami Kteily ដែលជាប្រធានប្រតិបត្តិ និងជាសហស្ថាបនិក ក្នុងឆ្នាំ១៩៩៤ បានបង្កើតក្រុមហ៊ុន Pebsteel​ […]

ទិញមុនគេ ចំណេញច្រើនជាងគេ ក្នុងឱកាសបើកលក់សាកល្បងគម្រោងថ្មី របស់បុរី ប៉េង ហួត ចុងឆ្នាំនេះ

សូមទស្សនាជាវីដេអូនៅទីនេះ  កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ជិតអស់ទាំងស្រុងទៅហើយ។ ឥឡូវនេះ បុរី ប៉េង ហួត ក៏ត្រៀមបើកលក់ Pre-Sales អេកូ ប៉ូលី២ ជាមួយការផ្តល់ជូនឈុតធំមួយទំហឹងតែម្ដង ដើម្បីទុកជាកាដូចុងឆ្នាំសម្រាប់អ្នកដែលទិញមុនគេ គឺដឹងតែចំណេញច្រើនជាងគេ។ អ្វីដែលកាន់តែពិសេសក្នុងការបើកលក់ Pre-sales គម្រោងថ្មីនេះ គឺវត្តមានវីឡាម៉ូតថ្មីសន្លាងដែលជាម៉ូតកូនពៅប្រចាំឆ្នាំ២០២៤ ជាមួយនឹងការផ្ដល់ជូននូវផលចំណេញដ៏អស្ចារ្យ។ លើសពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ  ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ ដើម្បីទទួលបាននូវការផ្ដល់ជូនដ៏ពិសេសនេះ សូមលោកអ្នកអញ្ចើញមកចូលរួមកម្មវិធី Pre-Sales  ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ វីឡា ឃ្វីន ម៉ូតថ្មី ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ! ការអញ្ចើញចូលរួមកម្មវិធីនេះលោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗ […]

មិនធ្លាប់មាន!!! បង់រំលស់ផ្ទាល់ជាមួយបុរីអត្រាការប្រាក់ត្រឹមតែ ៩% ​ក្នុង១ឆ្នាំ មិនសិក្សាប្រាក់ចំណូល!

សម្រាប់អតិថិជនដែលមានបំណងចង់ទិញ​គេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត មិនបាច់បារម្ភពីការបង់រំលស់ក្នុងអត្រាការប្រាក់ខ្ពស់នោះទេ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ បុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនអត្រាការប្រាក់ក្នុងការបង់រំលស់ជាមួយបុរីផ្ទាល់ ត្រឹមតែ ៩%ប៉ុណ្ណោះក្នុងមួយឆ្នាំ រយៈពេលរហូតទៅដល់ ១៩ឆ្នាំ មិនចាំបាច់សិក្សាចំណូល រួមជាមួយការផ្តល់ជូនបន្ថែមជាច្រើនទៀតដែលមិនធ្លាប់មានក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ​បន្ថែមពីការផ្តល់ជូន ៩% អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ – ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD ៥.០០០ – ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD ៣.០០០ – ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD ៣.០០០ – បង់រំលស់រយៈពេលវែង​រហូតទៅដល់ ១៩ឆ្នាំ ការផ្តល់ជូនខាងលើ​នេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ ​ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃ មិនថាជា​ផ្ទះអាជីកម្ម រហូតដល់វីឡាទោល​ដ៏ទាន់សម័យជាច្រើនជម្រើស ដោយការបង់រំលស់ផ្ទាល់ជាមួយបុរីក្នុងលក្ខខណ្ឌងាយៗ និងអត្រាការប្រាក់ត្រឹមតែ ៩%​តែប៉ុណ្ណោះ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ […]

គម្រោងលំនៅឋាន​ដែលពោរពេញដោយក្ដីសុខតាំងពីវ័យក្មេងដល់វ័យចូលនិវត្តន៍​នៅក្នុងទីក្រុងភ្នំពេញ

ជាការពិតណាស់ ការរស់នៅក្នុងរាជធានីភ្នំពេញតែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់។ អីចឹងតើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ? ថ្ងៃនេះ យើងខ្ញុំសូមណែនាំគម្រោងលំនៅឋានមួយកន្លែងរបស់ បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ហើយក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងគម្រោងក៏មានដាំដើមឈើជាច្រើន​ថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់។ ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាសះស្បើយពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសគម្រោង ដឹស្ដា មេរាហ្កាដិន មួយនេះពិតជាមិនខុសបំណងនោះទេ។ តាមការឱ្យដឹង នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមកទៀត គឺការរំលស់ជាមួយបុរី ដែលមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលបង់រហូតដល់ ១៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌកាន់តែពិសេស គឺមិនសិក្សាលើប្រាក់ចំណូលរបស់លោកអ្នក​ […]

K Mall ប្រកាសបើកដំណើរការទីតាំងពង្រីកថ្មី នៅចុងឆ្នាំ២០២៤ ដើម្បីបង្កើនភាពសម្បូរបែបនៃការទិញទំនិញ

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ ២០២៤ នេះ។ គោលបំណងសំខាន់នៃការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យទាក់ទាញនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបមួយនេះឱ្យបានកាន់តែប្រសើរជាងមុន ព្រោះនៅក្នុងទីតាំងពង្រីកថ្មីមានបង្កើតនូវទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។ ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤ ផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ។ នៅទីនេះមានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង ៣០០គ្រឿង និងម៉ូតូចំនួន ៧០០គ្រឿង ដែលបាននិងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, […]

មិនធ្លាប់មានតែម្ដង! បង់រំលស់ផ្ទាល់ជាមួយបុរីត្រឹមតែ ៩%​ ក្នុង១ឆ្នាំពីបុរី​ ប៉េង​ ហួត

ជាមួយរយៈពេល ១៩ឆ្នាំនៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ​ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា​ ការបញ្ចុះតម្លៃ​ និងគោលការណ៍បង់ប្រាក់ងាយស្រួល​ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។ សូមជម្រាបថា​ ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយសម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង​ ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មីដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង […]