ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បីក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតនៅអាស៊ាន
កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]
ថៃ គ្រោងចំណាយ ១១លានដុល្លារ សង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ
ក្នុងវិធានការពង្រឹងសន្តិសុខព្រំដែន អាជ្ញាធរថៃបានប្រកាសពីគម្រោងសាងសង់របងប្រវែង ៥៥ គីឡូម៉ែត្រ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ដោយចំណាយថវិកាប្រមាណ ៣៩៥លានបាត (ឬស្មើនឹងប្រមាណ ១១លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ភូមថាម វេឆាយ៉ាឆៃ ទទួលបន្ទុកបញ្ហាសន្តិសុខ បានផ្តល់ភ្លើងខៀវឱ្យពិនិត្យ និងជំរុញសំណើសុំសាងសង់របងព្រំដែននេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងការធ្វើរបងព្រំដែននេះ អភិបាលខេត្តស្រះកែវ លោក Parinya Phothisat ក៏បានស្នើឲ្យពង្រឹងសន្តិសុខបន្ថែមទៀត ដោយត្រូវដំឡើងកាមេរ៉ាឃ្លាំមើលតាមរបងព្រំដែន ដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់ទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ជាងនេះទៅទៀត អភិបាលខេត្ត Phothisat បានជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតការិយាល័យកុងស៊ុលពិសេសមួយ ដើម្បីត្រួតពិនិត្យសុខុមាលភាពរបស់ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូទាំងខេត្តចំនួនប្រាំបីក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋថៃនៅបរទេស។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងវិធានការសន្តិសុខតាមព្រំដែនរបស់ខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់ដែលកំពុងកើតមានទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។ - Video Advertisement -
អាជ្ញាធរខេត្តតាកែវ គ្រោងចំណាយជាង $២លាន សង់ប្រាសាទកណ្ដាលបឹងតាកែវ ទុកជាទីសកា្ករៈ
ក្នុងគោលបំណងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងជំរុញវិស័យទេសចរណ៍ អាជ្ញាធរខេត្តតាកែវបានប្រកាសពីគម្រោងវិនិយោគជាង ២លានដុល្លារ ក្នុងការសាងសង់ប្រាសាទថ្មីមួយដែលមានទីតាំងស្ថិតនៅចំកណ្តាលបឹងតាកែវ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។។ ឯកឧត្តម បានសង្កត់ធ្ងន់ថា មូលនិធិសម្រាប់សាងសង់ប្រាសាទនេះ នឹងមិនប្រើថវិកាជាតិទេ។ ផ្ទុយទៅវិញ វាជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនក្នុង និងក្រៅប្រទេស។ ប្រាសាទនេះមិនត្រឹមតែជាទីសក្ការៈគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសហគមន៍មូលដ្ឋានផងដែរ។ បន្ថែមពីលើគម្រោងសង់ប្រាសាទ អាជ្ញាធរខេត្តគ្រោងនឹងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងថ្មីមួយជុំវិញបឹងតាកែវ ដោយមានសួនច្បារបៃតងស្រស់ត្រកាលនៅអមសងខាងផ្លូវ។ ផ្លូវនេះដែរ នឹងលាតសន្ធឹងជាង១០គីឡូម៉ែត្រ ដែលផ្តល់ឱ្យពលរដ្ឋជាកន្លែងសម្រាប់ហាត់ប្រាណ ជិះកង់ និងលំហែកាយ អមដោយទេសភាពដ៏ស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្ត មានសុទិដ្ឋិនិយមថា គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែ ឱ្យរិតតែមានភាពទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តខេត្តមួយនេះឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមទាំងនេះ ខេត្តតាកែវមានគោលបំណងបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពទំនើប បង្កើតបរិយាកាសរស់រវើកសម្រាប់ទាំងអស់គ្នា។ - Video Advertisement -
រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណជាង ២០០កន្លែង។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]
ដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការវិនិយោគថ្មីចំនួន ១២គម្រោង តម្លៃ $១៣៥លាន
ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានសំណើសុំការវិនិយោគថ្មីចំនួន ១២គម្រោង ក្រោមទុនវិនិយោគសុរបចំនួន ១៣៥លានដុល្លារ។ សំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យនិងពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំបានឱ្យដឹងថា គម្រោងវិនិយោគថ្មីៗទាំងនេះ មានចំនួន ១២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ, ដោយគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ដោយផ្តោតលើឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់)។ ជាការកត់សម្គាល់ គម្រោងទាំងអស់នេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។ គួររំលឹកថា កាលពីខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]
ត្រឹមឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួនជិត ២ពាន់អគារ
គិតត្រឹមឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង និងមានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយឯកឧត្តម កើត ឆែ អភិបាលរងរាធានីភ្នំពេញនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជធានីភ្នំពេញគឺជារាជធានីដ៏ធំរបស់ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបន្តមើលឃើញពីនគរូបនីយកម្ម និងកំណើនឧស្សាហកម្មយ៉ាងឆាប់រហ័ស។ នាពេលថ្មីៗនេះ ឯកឧត្តម កើត ឆែ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ នៅក្នុងទីក្រុងភ្នំពេញមានអគារផ្ទះល្វែងចំនួន៤៥៣ និងអគារដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១.៨៧៧អគារ។ នេះជាជំហានមួយដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង។ ក្រៅពីអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ ដោយមានចំនួនរោងចក្រកើនឡើងដល់ទៅ ៨១១កន្លែង ក្នុងនោះដែរមានរោងចក្របង្កើតថ្មីចំនួន ១៨កន្លែង គិតត្រឹមឆ្នាំ២០២៤។ កំណើននេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាបន្តបន្ទាប់របស់នៅក្នុងទីក្រុង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសភាពទីក្រុងផងដែរ។ អាជ្ញាធរបានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគត ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់កំណើនប្រជាជន និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើន។ - Video Advertisement -