ការិយាល័យលក់ក្រុមហ៊ុន ISI STEEL ផ្លាស់ប្តូរទីតាំងថ្មីទៅអគារដ៏ទំនើបក្នុងសង្កាត់ចោមចៅ

ISI STEEL ដែលជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេនៅកម្ពុជា បានផ្លាស់ប្តូរការិយាល័យទៅទីតាំងថ្មី ដែលស្ថិតនៅក្នុងអគារទំនើប ISI Tower កម្ពស់ ៩ ជាន់ នៅឯមហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ (ទល់មុខផ្សារទំនើប ខេម៉ល)។

នេះជាការប្ដូរពីទីតាំងចាស់ដែលស្ថិតនៅ មហាវិថី សម្តេចព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ការផ្លាស់ប្តូរទីតាំងនេះ សបញ្ជាក់ពីវឌ្ឍនភាព ទំនុកចិត្តកាន់តែរឹងមាំពីសំណាក់អតិថិជន និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ស្របតាមចក្ខុវិស័យ «បង្កើត និងកសាងការរស់នៅឱ្យប្រសើរឡើងសម្រាប់គ្រប់គ្នា»។

ការផ្លាស់ប្តូរទីតាំងថ្មីនេះ ក៏ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំង។ ទីតាំងថ្មីនេះ គឺនៅជិតនឹងរោងចក្ររបស់ក្រុមហ៊ុន ជាពិសេសការិយាល័យថ្មីគឺមានសោភណភាពស្រស់ស្អាត និងមានចំណតរថយន្តដ៏ធំទូលាយសម្រាប់អតិថិជនផងដែរ។

បង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ។

ផលិតផលទាំងនោះរួមមាន ស័ង្កសី ISI ផាម ដែកទីប-ស អាយ. អេស. អាយ ក្បឿងត្រជាក់ ISI ផាម ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គ ដែកC អាយ.អេស.អាយ ដែកZ អាយ.អេស.អាយ និងដែក DECK អាយ.អេស.អាយ ។ល។

គ្រប់ផលិតផលក្រុមហ៊ុន ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅគ្រប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕

– ផែនទី៖ https://g.page/ISI_Sales_Showroom?share
– អាសយដ្ឋាន៖ អគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
– ទូរសព្ទ៖ 023 880 098

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សូមបង្កើនការប្រុងប្រយ័ត្ន ខណៈមានក្រុមតេលេក្រាមក្លែងក្លាយកាន់តែច្រើនបង្កើតឡើងដើម្បីឆបោក!

មួយរយៈនេះ គេសង្កេតឃើញថាមានជនអនាមិកបានបង្កើតក្រុមតេលេក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែច្រើនឡើងៗ​ដោយយកឈ្មោះក្រុមហ៊ុនល្បីៗជាច្រើន​ រួមទាំង Logo និងរូបភាពផ្សេងៗទៅប្រើប្រាស់ក្នុងរូបភាពឆបោកថាជាការវិនិយោគ ហើយទទួលបានប្រាក់ចំណេញមកវិញយ៉ាងងាយស្រួល។ ក្នុងនោះដែរ ក្រុមតេលេក្រាមទាំងនោះថែមទាំងហ៊ានយករូបភាព និងឈ្មោះបុគ្គលល្បីទាំងក្នុងជួររដ្ឋាភិបាល និងវិស័យជំនួញមកប្រើជាគណនី Admin របស់ក្រុមទាំងនោះដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រលំ ឬទុកចិត្តថាជាក្រុមតេលេក្រាមផ្លូវការរបស់ក្រុមហ៊ុន ហើយមានអ្នកខ្លះបានលង់ខ្លួនចូលរួមវិនិយោគ ចាញ់បោកពួកជនទាំងនោះថែមទៀតផង។ ក្រុមតេលេក្រាមក្លែងក្លាយទាំងនោះត្រូវបានគេមើលឃើញថាបានបង្កើតដោយប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ក្រុមហ៊ុន ឬស្ថាប័នល្បីៗដូចជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ, និង​ធនាគារកាណាឌីយ៉ា ជាដើម ដែលសង្កេតឃើញថាមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ គ្រប់ក្រុមហ៊ុន ស្ថាប័ន ដែលត្រូវបានក្រុមជនឆបោកយកឈ្មោះ Logo និងរូបភាពទៅប្រើនោះសុទ្ធតែបានចេញសេចក្ដីប្រកាសជាផ្លូវការអំពីករណីឆបោកទាំងនេះ និងបានបញ្ជាក់អំពីបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ខ្លួន ដោយទទូចឱ្យសាធារណជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។ តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បានចេញសេចក្ដីប្រកាសជាផ្លូវការភ្លាមៗក្រោយពីបានឃើញការប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ខ្លួនដោយគ្មានការអនុញ្ញាតិ និងខុសច្បាប់ […]

កម្ពុជា-ជប៉ុន ​រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។ ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល […]

កាន់តែចំណេញពី កម្មវិធីពិសេសចុងសប្តាហ៍ របស់បុរី ប៉េង ហួត!

សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធីពិសេសចុងសប្តាហ៍ (Weekend Special) ជាថ្មីម្តងទៀត។ កម្មវិធីពិសេសនេះ នឹងមានកម្មវិធីទស្សនាផ្ទះគំរូពិត នៅ ទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។   កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖ * ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ២០២៤ ចំនួន ០១គ្រឿង * ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល ៥ឆ្នាំ​ * ​បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស ៣% ក្នុង ១ឆ្នាំ ជាមួយធនាគារដៃគូ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ លើសពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មី​ជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា […]

ប្រូម៉ូសិនភ្ជុំបិណ្ឌ! បុរី ប៉េង ហួតបញ្ចុះតម្លៃរហូតដល់ ១០% ហើយមានបន្ថែមការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់! 

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញ និងកាន់តែច្រើនជាងមុនដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងពេលទិញផ្ទះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តងសម្រាប់តែអំឡុងពេលខែកញ្ញានេះតែប៉ុណ្ណោះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ​ការបញ្ចុះតម្លៃរហូតដល់ ១០% និងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ឥតការប្រាក់រយៈពេលវែង ការបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដូចជា Apple Watch Series 9, កាស Air pods Pro, Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba សូមបញ្ជាក់ផងដែរថា ​ការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដូច្នេះ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឲ្យសោះ។ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងការបញ្ចុះតម្លៃដ៏ច្រើនទៀត។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video […]

ឱកាសមាស ! ទិញផ្ទះនៅបុរី ប៉េង ហួត ចំណេញទាំងលុយ និងចូលនៅបានភ្លាមៗ

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះ ចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះជាច្រើនបានសាងសង់រួចរាល់ ១០០% សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនលក្ខខណ្ឌពិសេសៗច្រើនទៀត។ ការផ្ដល់ជូនទាំងនោះមានដូចជា៖ ១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង,​ Apple watch Series ៩ ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba។ ២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ ៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ ៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ ៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ […]

GGear Group សហការនិង LG Electronics នាំបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផ្ទះឆ្លាតវៃនៅកម្ពុជា

ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយ LG Electronics រៀបចំកម្មវិធីបង្ហាញពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា LG ThinQ។ កម្មវិធីនេះប្រារព្ធឡើងស្របទៅនឹងថ្ងៃ LG ThinQ Day ដែលជាថ្ងៃរំលឹកភាពច្នៃប្រឌិត និងការបង្កើតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។​ ​​ បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ LG ThinQ​ App នឹងទៅជំនួយរាល់មុខងារប្រតិបត្តិការទាំងអស់នៃផលិតផល LG ប្រើប្រាស់នៅក្នុងផ្ទះ អាជីវកម្ម និងទីសារធារណៈជាដើម។ មានន័យថារាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយបញ្ជានៅលើបូតុង​ត្រូវបានកាត់បន្ថយ ហើយងាកមកប្រើ LG ThinQ App  ជំនួសវិញដោយបញ្ជានៅលើទូរស័ព្ទដៃ។ ជាមួយគ្នានេះអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនទាំងអស់នៅលើកម្មវិធីនេះតែមួយគត់ គ្រប់ពេលវេលា​ និងទីកន្លែង។ គួបញ្ជាក់ថាបច្ចេកវិទ្យានេះបង្កើតឡើង ដើម្បីលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ដែលនឹងផ្តល់ឱ្យការរស់នៅកាន់តែងាយស្រួល ទាន់សម័យ សន្សំសំចៃ និងកាត់បន្ថយការចំណាយ​ពេលវេលា និងថវិកា។ LG ThinQ Day មានការចូលរួមពី ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីហ្គៀ គុ្រប និង […]