បុរីទេសចរណ៍ខេត្តសៀមរាបនឹងរៀបចំកម្មវិធីចាប់រង្វាន់ “ទិញផ្ទះមានសំណាង”

បុរីទេសចរណ៍ខេត្តសៀមរាប

អត្ថបទផ្សព្វផ្សាយ៖ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញគម្រោងទី ៣ និង គម្រោងទី ៤ របស់ខ្លួនក្រុមហ៊ុនបុរីទេសចរណ៍ ខេត្តសៀមរាប នឹងរៀបបង្កើតកម្មវិធី ទិញផ្ទះមានសំណាង នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ។

កម្មវិធីនេះនឹងចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៨យប់ នៅការិយាល័យលក់ នៃបុរីទេសចរណ៍ ខេត្តសៀមរាប ដែលរួមមានរង្វាន់ជាច្រើនដូចជា រថយន្ត Mazda សេរីឆ្នាំ ២០១៨ មួយរង្វាន់ ទូរសព្ទ iPhone X ចំនួន ៥ រង្វាន់ ទូរទឹកកកចំនួន ៥ រង្វាន់ ម៉ាស៊ីនបោកគក់ចំនួន ៥ រង្វាន់ ម៉ាស៊ីនត្រជាក់ ៥ រង្វាន់ និងរង្វាន់ផ្សេងៗទៀត។

លើសពីនេះទៅទៀតក្រុមហ៊ុនបុរីទេសចរណ៍ បន្តផ្ដល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ៣% ការបង់ប្រាក់ដោយគ្មានការប្រាក់ រយះពេល ១២ ខែ រួមនឹងបណ្ណផ្សងសំណាងជូនគ្រប់អតិថិជនទាំងអស់ ដែលបានធ្វើការទិញចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ។

គួរបញ្ជាក់ផងដែរថា បុរីទេសចរណ៍ខេត្តសៀមរាប ជាគម្រោងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និង ហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដី ប្រមាណជាង ៦០ ហិចតា ដែលជាទីតាំង សក្តានុពល ក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ជាលំនៅដ្ឋានអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរីធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកម្សាន្ត ក្លឹបហាត់ប្រាណ ដែលជាជម្រើសដ៏ល្អសម្រាប់ប្រកបអាជីវកម្ម ព្រមជាមួយការស្នាក់នៅដ៏ប្រណិតភាព ផាសុខភាព និងសុវត្ថិភាព។

បុរីទេសចរណ៍ បានលក់អស់ ១០០% សម្រាប់គម្រោងទី ១ និងទី ២ ដែលជាប្រភេទផ្ទះល្វែងអាជីវកម្ម ដែលមានទំហំទទឹង ៥ម និង បណ្ដោយប្រវែង ១៥ម មានកម្ពស់ ២ជាន់ រួមមានបន្ទប់គេង ២ និងបន្ទប់ទឹក ៣ ដែលអាចចតរថយន្តបាន ១ គ្រឿង។

ស្របគ្នានេះដែរ ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនដែលបានផ្ដល់ទំនុកចិត្ត និងការគាំទ្រ មកកាន់ បុរីទេសចរណ៍ ក្រុមហ៊ុនបានបើកលក់ គម្រោងទី៣ និងទី៤ ដែលជាប្រភេទ វីឡាភ្លោះ និងវីឡាទោល ដែលមានទំហំទទឹង ៦ម និងបណ្ដោយប្រវែង ១០ម មានកម្ពស់ ២ជាន់ រួមមានបន្ទប់គេង ៣ និងបន្ទប់ទឹក ៣ ដែលអាចចតរថយន្តបាន ២ គ្រឿង និងមានតម្លៃចាប់ពី ១០ ម៉ឺនដុល្លារឡើងទៅ។ គម្រោងទី ៣ និង គម្រោង ទី៤ នេះបានលក់អស់ប្រមាណ ៧០% រួចមកហើយ។

សម្រាប់ព័ត៌មានលម្អិតអតិថិជនទាំងអស់អាចអញ្ជើញមកផ្ទាល់នៅ ការិយាល័យលក់បុរីទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅ អតីតបុរី សុខលាភ ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្សារលើ ខេត្តសៀមរាប ឬទំនាក់ទំនងមកកាន់ទូសព្ទលេខ ០៧៧ ២៦៦ ២០៩ និង ០៧១ ៦៧៦៧ ៧៩៦។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្តារអាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងស្តារអាងទំនប់ទឹកធំៗ ៣កន្លែង រួមមានទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលចំណាយថវិកាអស់ ៦២លានដុល្លារអាមេរិក​ បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។​ គម្រោងអភិវឌ្ឍន៍ទាំង ០៣នេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ គម្រោងនេះ ត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់អស់ថវិកាប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណ​​ទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកការដ្ឋានកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។ លើសពីនេះទៅទៀត អាងទឹកទាំង ៣ ខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជាដំណាំលើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។ (អានបន្ថែម) បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ។ គួរបញ្ជាក់ថា បើតាមសុន្ទរកថារបស់សម្តេចបវរធិបតីបានថ្លែងក្នុងពិធីសម្ពោធខាងលើនេះ ចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន កម្ពុជាមានអាងស្តុកទឹកជាង ១១៣៧កន្លែង […]

ក្រុមហ៊ុនចំនួន ០២ កំពុងចុះសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ ខេត្តកំពត

ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផេកផ្លូវការតាមក្រុមហ៊ុន Sokimex Investment Group នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះលោកឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប បានជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។ បើតាមជំនួបខាងលើនេះ បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេស​ច​រ​ណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការ​ទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋា​ន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences កន្លងទៅ ក៏ធ្លាប់បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរ​កំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុង​ការ​សាងសង់​គម្រោងកន្ត្រកខ្សែកាបទី១ នៅខេត្តព្រះសីហនុ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែល​នឹងត្រូវ​ដំឡើង ឱ្យស្របទៅតាមតម្រូវការ […]

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។ - Video Advertisement -

ចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ និង ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀ​ត​ជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួ​យនឹ​ងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ […]

រយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២៨គម្រោង តម្លៃ៤៤៣លានដុល្លារ

ក្នុងរយៈពេល១ខែ គឺខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ តុលា ២០២៤នេះ។ ជាការគត់សម្គាល់ ឃើញថាគម្រោងវិនិយោគទាំង២៨ខាងលើ បានហៀរចូលក្នុងវិស័យឧស្សាហកម្មទាំងអស់ ដោយខេត្តព្រះសីហនុទទួលបាន ៨គម្រោងច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀងចំនួន ៧គម្រោង, កោះកុងចំនួន ៤គម្រោង, ភំ្នពេញចំនួន ៣គម្រោង, តាកែវ និងពោធិ៍សាត់ចំនួន ២គម្រោងដូចគ្នា, និង កំពង់ស្ពឺនិងកណ្តាល ១គម្រោងដូចគ្នាផងដែរ។ តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងខែកញ្ញានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៣២,៩២ភាគរយ នៃទុនវិយោគសរុប។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។ ជាងនេះទៅទៀត របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ ក្នុងនោះរួមមាន៖ ក_ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១_ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ […]

ក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

​ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.៥០០តោន ក្នុងមួយឆ្នាំ ខណៈកាលពីចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាចកែច្នៃបានត្រឹមតែ ៣00តោនប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន MIRARTH បានបង្ហាញពីការសិក្សារបស់ខ្លួនអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងត្រូវប្រើរយ:ពេល ២ឆ្នាំ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។ ជាមួយនឹងសំណើខាងលើនេះ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន MIRARTH បានបើកសម្ពោធដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីអំឡុងខែមិថុនា កន្លងទៅ ដែលមានជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង […]