ការធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើទំនើបកម្មនាវាចរណ៍ Port EDI សម្រេចបាន ៩០% ហើយ

គិតមកដល់ខែកុម្ភៈនេះ ការធ្វើតេស្តសាកល្បងលើប្រព័ន្ ធPort EDI ដែលជាការទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍នៅកម្ពុជា ដោយប្ដូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលទី១ សម្រេចបាន៩២% ហើយ។

ឯកឧត្តមរដ្ឋលេខាធិការ រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាកាលពីថ្ងៃទី២២ ខែកុម្ភៈ នេះថា ការធ្វើតេស្ដសាកល្បងប្រព័ន្ធគឺជិតបញ្ចប់ហើយ ខណៈបច្ចុប្បន្នកំពុងរង់ចាំខាងមន្ត្រីគយ និងរដ្ឋាករកម្ពុជាប្រចាំមាត់ច្រកក្អមសំណរ និងកោះរកាមកធ្វើតេស្តសាកល្បង។

នៅក្នុងដំណាក់កាលទី១ នៃការធ្វើតេស្តសាកល្បងរយៈពេល៥សប្តាហ៍កន្លងមកនេះ មានចំនួន ៤១៦១ករណី ក្នុងនោះ មាន ៣៧៣១ករណីទទួលបានជោគជ័យ ៧៨ករណីមានបញ្ហាដែលតម្រូវឱ្យមានការកែសម្រួល និង ៣៥២ករណី រង់ចាំការពិភាក្សាបន្ថែម។

បើការធ្វើតេស្ដជោគជ័យ គម្រោង Port EDI នេះនឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខ។

គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។

បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងដែនដី៖ បន្តិចទៀត ការកាត់ឈ្មោះទិញលក់អចលនទ្រព្យនៅកម្ពុជា នឹងធ្វើតាមប្រព័ន្ធឌីជីថល ប្រើពេលតែ២ម៉ោង

ក្នុងរវាង៥ឆ្នាំខាងមុខ ដោយសារបទពិសោធន៍របស់មន្ត្រីជំនាញនិងការរីកចម្រើននៃបច្ចេកវិទ្យា នឹងជំរុញឱ្យនិតិវិធីនៃការកាត់ឈ្មោះឬការផ្ទេរកម្មសិទ្ធិទិញលក់អចលនទ្រព្យនៅកម្ពុជា អាចនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលដោយប្រើពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសំណង់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារអូឡាំពិក។ ​ យោងតាម លោកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើឡើងដែរថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែងយល់លម្អិតបន្ថែមឱ្យបានច្បាស់អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញឱ្យអនុវត្ត ។ ក្នុងឱកាសនោះ លោកឧកញ៉ាបានមានប្រសាសន៍ថា “ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ ទាមទារនូវស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយ ជាមូលដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃវិស័យសំណង់”។ នាឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធិ បានបន្ថែមថា បច្ចុប្បន្នវិស័យសំណង់និងការងារគ្រប់គ្រងដីធ្លីនៅប្រទេសកម្ពុជា កំពុងមានការលូតលាស់ខ្លាំងមិនមែននៅតែក្នុងទីក្រុង ឬក្នុងរាជធានីប៉ុណ្ណោះទេ […]

រោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា។(អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ប្រើប្រាស់ទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១៥០នាក់។ លើសពីនេះ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ […]

កម្ពុជាកំពុងព្រាងគោលនយោបាយអភិវឌ្ឍយានយន្តអគ្គិសនី ដើម្បីជួយជំរុញសេដ្ឋកិច្ច និងសង្គម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញសេចក្តីព្រាងគោលនយោបាលជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិ​​សនី ២០២៤​-២០៣០ ដើម្បីជំរុញអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីព្រាងគោលនយោបាយនេះ បានរៀបចំឡើង សំដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តថ្មី ស្របតាមការកសាងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ដោយលើកកម្ពស់ការប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះដែរ គោលនយោបាលនេះ បានគិតគូពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រេចឱ្យបានអព្យាក្រឹត្យកាបូននាឆ្នាំ២០៥០។ ជារួម សេចក្តីព្រាងគោលនយោបាយជាតិនេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្តោតលើទិដ្ឋភាពចំនួន ០៣ គឺការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។ ដោយឡែក កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងធនាគារពិភពលោក ក៏បានពិភាក្សាផងដែរអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ (អានបន្ថែម) - Video Advertisement -

អារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥

ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះលើអាកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពជាដៃគូជាមួយរដ្ឋាភិបាលទីក្រុងឌូបៃដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស នៅក្នុងទីក្រុងនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ២០២៦ ជាមួយនឹងលទ្ធភាពនៃប្រតិបត្តិការដំបូងចាប់ផ្តើមនៅដើមឆ្នាំក្រោយ(២០២៥)។ យានយន្តប្រភេទអាចហោះហើរបានទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកបើកតាក់ស៊ីហហោះ និងអ្នកដំណើររហូតដល់ ៤នាក់ ដែលមានល្បឿនរហូតដល់ ២០០ម៉ាយ (ប្រហែល ៣២១គម) ក្នុងមួយម៉ោង។ នេះមានន័យថា អ្នកដំណើរអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃទៅកាន់តំបន់ Palm Jumeirah ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលផ្ទុយស្រឡះពីការធ្វើដំណើរតាមរថយន្តរយៈពេល ៤៥នាទីនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Joby បានកំណត់ទីតាំងជាច្រើនសម្រាប់ដំឡើងស្ថានីយហោះហើរ និងចុះចត រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB), Palm Jumeirah, Dubai Marina និងទីក្រុងឌូបៃ។ […]

Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]

សិង្ហបុរី​ចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI

ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI,  ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]