ការវិនិយោគលើការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធ (Strata Title Office) និងអគារខុនដូលំនៅឋាន

នៅកម្ពុជា គំនិតនៃការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធ (Strata Title Office) ដែលចំណែកឯកជនក្នុងអគារសហកម្មសិទ្ធអាចត្រូវបានលក់ចេញនោះ មិនទាន់មានការពេញនិយមពីសំណាកអ្នកប្រើប្រាស់ចុងក្រោយ ឬវិនិយោគិននៅឡើយទេ។ រហូតមកដល់ពេលថ្មីៗនេះ គេស្ទើរតែមិនឃើញមានការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធត្រូវបានដាក់លក់នៅភ្នំពេញ។ ដោយឡែក ទីផ្សារខុនដូលំនៅដ្ឋាននៅភ្នំពេញបានរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងរយៈពេលដូចគ្នានេះ។

ការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធ មានត្រឹមតែប៉ុន្មានភាគរយប៉ុណ្ណោះនៅក្នុងចំណោមអគារការិយាល័យទំនើបនៅភ្នំពេញ។ ការជួលការិយាល័យបាននៅទ្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងចំនួនដែលបានជួលមានតិចជាងពាក់កណ្តាលនៃចំនួនការិយាល័យសរុបនៅទីតាំងក្រៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD)។ ការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធិស្ទើរតែទាំងអស់ដែលមានលំដាប់ A ឬលំដាប់ B គឺស្ថិតនៅឆ្ងាយពីតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ។

ជាទូទៅ កម្រិតនៃការកាន់កាប់ ឬការជួលនូវយូនីតការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធិ គឺទាបជាងអគារឯកកម្មសិទ្ធិ។ នេះក៏ព្រោះតែអ្នកជួល ជាពិសេសក្រុមហ៊ុនពហុជាតិ ចូលចិត្តចចារជាមួយម្ចាស់កម្មសិទ្ធិតែម្នាក់ជាងចចារជាមួយម្ចាស់កម្មសិទ្ធិច្រើននៃអគារសហកម្មសិទ្ធិ ព្រោះអាចផ្តល់នូវភាពបត់បែនបានច្រើនជាង ហើយជាញឹកញាប់រចនាសម្ព័ន្ធអគារឯកកម្មសិទ្ធិផ្តល់ផលជាទីគាប់ចិត្ត។

យើងកត់សម្គាល់ឃើញថា និន្នាការនៃតម្រូវការការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធិពីអ្នកទិញចុងក្រោយនៅមានកម្រិត។ ក្រុមហ៊ុនពហុជាតិ មានទំនោរចូលចិត្តជួលជាជាងធ្វើជាម្ចាស់លើការិយាល័យ ដើម្បីឲ្យដើមទុនរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់នៅក្នុងអាជីវកម្មស្នូលរបស់ក្រុមហ៊ុន មិនមែននៅក្នុងការវិនិយោគលើអចលនទ្រព្យនោះទេ។ ការជួលការិយាល័យអាចឲ្យអ្នកជួលទាំងនេះមានភាពបត់បែនដើម្បីពង្រីក ឬចុះកិច្ចសន្យាជួលរយៈពេលខ្លីដល់រយៈពេលមធ្យម​។

សម្រាប់ក្រុមហ៊ុន និងអាជីវកម្មក្នុងស្រុក ពួកគេក៏ចង់បានភាពបត់បែនក្នុងការជួលផងដែរ។ ក្រុមហ៊ុនកម្ពុជាធំៗភាគច្រើនចង់បានកម្មសិទ្ធិលើអចលនទ្រព្យ ឬ អាគារទាំងមូលជាជាងគ្រាន់តែម្ចាស់កម្មសិទ្ធិលើការិយាល័យប៉ុន្មានជាន់នៃអគារសហកម្មសិទ្ធិ។ លោកស្រី ចាន់ ម្លប់សុខា បានពន្យល់ថា «ក្រុមហ៊ុនភាគច្រើនចង់បានភាពបត់បែននៅពេលជួលឬធ្វើជាម្ចាស់ការិយាល័យព្រោះថាសេដ្ឋកិច្ចនិងទីផ្សារមានថាមវ័ន្តនាពេលសព្វថ្ងៃ។ ក្រុមហ៊ុនជាច្រើនព្យាករណ៍ថាអាជីវកម្មរបស់ពួកគេនឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដូច្នេះតម្រូវការទំហំការិយាល័យរបស់ពួកគេក៏នឹងផ្លាស់ប្តូរផងដែរ»។

ដោយសារកំណើននៃការជួលការិយាល័យមានកម្រិតទាបជាងការរំពឹងទុក ការកាន់កាប់មានកម្រិតទាប ហើយតម្រូវការទិញពីអ្នកប្រើប្រាស់ចុងក្រោយនៅមានកម្រិត ដូច្នេះហើយអ្នកអភិវឌ្ឍន៍បានសម្រេចចិត្តមិនសាងសង់ការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធិថ្មីទៀតទេ។ សម្រាប់អ្នកទិញដែលមានស្រាប់ ពួកគេក៏មានការព្រួយបារម្ភអំពីសកម្មភាពលក់បន្តដែលនៅមានកម្រិតសម្រាប់ការិយាល័យប្រភេទនេះផងដែរ។ ជាមួយនិងចំនួនអគារបច្ចុប្បន្នដែលមាននៅលើទីផ្សារ សកម្មភាពលក់បន្តគឺមានតិចតួច ហើយការកើនឡើងនៃតម្លៃជួលនៅមានកម្រិត សូម្បីតែអគារការិយាល័យដែលមានគុណភាពល្អប្រសើរ និងស្ថិតក្នុងទីតាំងល្អ។

ជាមួយនិងបរិមាណការិយាល័យនៅទំនេរប្រមាណ ១៥ ទៅ ២០ភាគរយ អ្នកជួលនឹងមានជម្រើសច្រើន ហើយក្រុមហ៊ុនដែលមានថវិកាតិចក៏អាចទទួលបានជម្រើសច្រើននៅក្នុងទីផ្សារដើម្បីរកជួលការិយាល័យផងដែរ។

ចុងក្រោយ ផលចំណេញសរុបពីអគារការិយាល័យអាចនឹងពិបាកជាងផលពីការជួលខុនដូលំនៅដ្ឋាន ប៉ុន្តែវាមានស្ថិរភាពជាង ដោយសារតែការផ្លាស់ប្តូរអ្នកជួលមានតិចតួច ព្រោះភាគច្រើនគេប្រើកិច្ចសន្យាជួលរយៈពេលវែងសម្រាប់ការជួលអគារការិយាលយ ហើយគេក៏មិនចាំបាច់ចំណាយច្រើនទៅលើភ្នាក់ងារដើម្បីស្វែងរកអ្នកជួលថ្មីដែរ។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer បានលើកឡើងថា «ខ្ញុំមិនខ្វល់ថាត្រូវវិនិយោគលើអគារស្នាក់នៅ ឬការិយាល័យនោះទេ – ពោលគឺអាស្រ័យលើអចលនទ្រព្យនិងទីតាំង។ ប្រសិនបើអចលនទ្រព្យទាំងនោះស្ថិតនៅក្នុងទីតាំងដ៏ល្អហើយអាចទទួលផលមកវិញល្អ ខ្ញុំនឹងវិនិយោគដោយមិនប្រកាន់ថាជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ឬអគារការិយាល័យនោះទេ។»

ដើម្បីគ្រប់គ្រងការវិនិយោគលើការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធិ ម្ចាស់អចលនទ្រព្យនេះត្រូវដឹងថាបរិក្ខារមួយចំនួនត្រូវការការថែទាំជាប្រចាំ ឧទាហរណ៍ ម៉ាស៊ីនត្រជាក់។ នៅពេលឈប់ជួល អ្នកជួលការិយាល័យត្រូវទទួលខុសត្រូវធ្វើឲ្យការិយាល័យមានលក្ខណៈដូចដើមដូចស្ថានភាពមុនពេលប្រគល់អចលនទ្រព្យឲ្យអ្នកជួលកាន់កាប់។ ដូច្នេះហើយ សម្រាប់អគារការិយាល័យគេចំណាយថវិកាក្នុងការតុបតែងលម្អឡើងវិញអស់តិចជាងសម្រាប់អចលនទ្រព្យលំនៅដ្ឋាន។

ទោះជាយ៉ាងណា តម្លៃការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធិនៅភ្នំពេញជាទូទៅខ្ពស់ជាងការចំណាយលើការសាងសង់ថ្មី ហើយជាទូទៅមានតម្លៃថ្លៃជាងខុនដូលំនៅដ្ឋានដែលនៅក្បែរៗ។ ក្នុងរយៈពេលវែង ខ្ញុំជឿថាតម្លៃនៃអគារដែលមានគុណភាពខ្ពស់ និងការថែទាំល្អអាចទាក់ទាញអ្នកជួលបាន ហើយនេះអាចជាឱកាសសម្រាប់អ្នកវិនិយោគដើម្បីទទួលបានផលចំណេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យថ្មីមួយ ដែលផ្តោតលើនីតិវិធីនៃការប្រមូលកម្រៃសេវាគ្រប់គ្រងទឹកកខ្វក់ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារអ្នកច្បាប់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំកិច្ចប្រជុំចង្អៀតមួយក្រោមអធិបតីភាពរបស់ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ រួមជាមួយឯកឧត្តម អេង រត្នមុនី អគ្គលេខាធិការរង និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ កិច្ចពិភាក្សានេះមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធជាង ៦០រូប ដើម្បីពិនិត្យឱ្យបានស៊ីជម្រៅលើទិដ្ឋភាពច្បាប់ បែបបទ និងនីតិវិធីនៃសេចក្តីព្រាងអនុក្រឹត្យនេះ។ គោលបំណងចម្បងនៃការរៀបចំក្របខ័ណ្ឌការងារនេះ គឺដើម្បីបង្កើតប្រព័ន្ធប្រមូលកម្រៃសេវាពីអ្នកប្រើប្រាស់ឱ្យមានភាពសុក្រឹត ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការធានានិរន្តរភាពនៃធនធានទឹក និងការថែទាំហេដ្ឋារចនាសម្ព័ន្ធលូកខ្វក់ក្នុងរយៈពេលវែង។ តាមរយៈយន្តការនេះ រដ្ឋាភិបាលរំពឹងថានឹងអាចពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន និងបង្កើនគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ តាមរយៈមតិចូលរួមរបស់តំណាងក្រសួងសាធារណការ និងដឹកជញ្ជូនបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអនាម័យ ស្របពេលដែលធានាថាប្រជាពលរដ្ឋទទួលបានសេវាកម្មដ៏សមស្របមួយ។ លោកបានបន្ថែមថា ការអភិវឌ្ឍនីតិវិធីឱ្យបានច្បាស់លាស់ នឹងជួយលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ទាំងមូល។ ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យក្នុងកម្រិតបច្ចេកទេស ហើយជំហានបន្ទាប់នឹងឈានទៅដល់ការបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីសុំការអនុម័តជាផ្លូវការលើអនុក្រឹត្យនេះ។ នៅក្នុងបរិបទដែលទីក្រុងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ដែលមានប្រសិទ្ធភាពបានក្លាយជាកត្តាចាំបាច់បំផុតសម្រាប់កិច្ចការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ អនុក្រឹត្យនេះនឹងក្លាយជាឧបករណ៍គតិយុត្តិដ៏សំខាន់ដែលជួយឱ្យហេដ្ឋារចនាសម្ព័ន្ធដើរទាន់សន្ទុះនៃការអភិវឌ្ឍនគរូបនីយកម្ម និងការការពារធនធានសហគមន៍។ រាជរដ្ឋាភិបាលនឹងបន្តផ្សព្វផ្សាយព័ត៌មានលម្អិតអំពីការអនុវត្តនីតិវិធីថ្មីនេះ ដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងមូលដ្ឋាន នៅពេលដែលសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនេះ ត្រូវបានសម្រេចជាស្ថាពរ […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យសំណង់ ក្រុមប្រឹក្សាបទបញ្ជាបច្ចេកទេសសំណង់ជាតិ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយ និងពិភាក្សាលើទិដ្ឋភាពសំខាន់ៗនៃបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ដើម្បីធានាបាននូវបទដ្ឋានត្រឹមត្រូវ និងសុវត្ថិភាពសាធារណៈ។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យសំណង់ (ក.ជ.ប.ស.)។ ក្របខ័ណ្ឌការងារថ្មីនេះគ្របដណ្តប់លើចំណុចសំខាន់ៗជាច្រើន រួមមាន បទដ្ឋានសុវត្ថិភាពនៃការរចនាប្លង់គ្រឿងផ្គុំសំណង់ រចនាប្លង់ស្ថាបត្យកម្ម សុវត្ថិភាពអគ្គិសនីក្នុងអគារ និងគោលការណ៍ណែនាំសម្រាប់ការដោះស្រាយវិវាទក្នុងវិស័យសំណង់ប្រកបដោយប្រសិទ្ធភាព។ ការរៀបចំបទដ្ឋានទាំងនេះត្រូវបានធ្វើឡើងឱ្យមានសង្គតិភាពជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត ការគិតគូរពីបរិស្ថាន និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យារបស់កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួងសំខាន់ៗមួយចំនួនទៀតដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល។ លើសពីនេះ វត្តមានរបស់ភាគីពាក់ព័ន្ធពីវិស័យឯកជន និងស្ថាប័នអប់រំ ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហការរួមគ្នាក្នុងការលើកកម្ពស់ការអនុវត្តការងារសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺការបង្កើតមូលដ្ឋានបច្ចេកទេស និងស្តង់ដារសម្រាប់ឧស្សាហកម្មសំណង់ ដោយផ្ដោតសំខាន់លើបទប្បបញ្ញត្តិគ្រឿងផ្គុំសំណង់ ការគណនាគ្រឹះសម្រាប់គ្រឿងផ្គុំ និងគោលការណ៍គ្រប់គ្រងសុវត្ថិភាពសំណង់។ ក្រុមប្រឹក្សាក៏បានយកចិត្តទុកដាក់លើការរៀបចំផែនការសកម្មភាពដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យសំណង់សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រឆ្នាំ២០២៦-២០២៨។ ក្នុងបរិបទនៃការរីកចម្រើននៃនគរូបនីយកម្ម […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ផ.ស) បានរៀបចំដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈចំនួន ០២ខ្សែ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F ដើម្បីបង្កលក្ខណៈងាយស្រួល និងជាជម្រើសបន្ថែមដល់ការធ្វើដំណើរតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានបន្ថែមថា ខ្សែរត់ទាំង ០២ខ្សែនេះ នឹងប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង ២៣:៣០នាទីយប់។ បន្ថែមពីនេះ តម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។ តម្រាយខ្សែរត់ទាំង ០២ខ្សែនេះ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ ក្នុងគោលបំណងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើយោងតាម​កិច្ចប្រជុំលើកទី៣១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ស្ដង់ដារដែលបានអនុម័តថ្មីនេះរួមមានផ្នែកជាច្រើន រួមទាំងសារធាតុ និងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង គ្រឿងសង្ហារឹមឫស្សី និងវាយនភណ្ឌ។ ស្តង់ដារទាំងនេះ ស្ថិតក្នុងចំណាត់ថ្នាក់ ISO, IEC, និង ISO/IEC ដោយត្រូវបានគេរំពឹងថានឹងដាក់គ្រឹះដ៏រឹងមាំសម្រាប់សមត្ថភាពផលិតរបស់កម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី​ បានលើកឡើងថា៖ “ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។” បន្ថែមពីនេះ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។ ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤។ នេះបើតាមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ការអនុម័តច្បាប់ទាំង ២៤នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងវិធានការរបស់ពិភពលោកលើគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជា បានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ជាហេតុការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា។ បើតាមសម័យប្រជុំខាងលើ រដ្ឋសភា បានប្រជុំពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ១. ក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២. ក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១២៤/០០៤ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវា​ត់ព្រំ​ដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ (អានបន្ថែម)​ ថ្មីនេះៗផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧ ដែលមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។(អានបន្ថែម) គួរបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចព្រមព្រៀង CLV-DTA […]