សម្ដេច ហ៊ុន សែន បញ្ជាក់ពីមូលហេតុដែលជ្រើសរើសទីតាំងស្ពានផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ

សម្តចតេជោ ហ៊ុន សែន បានធានាថាស្ពានអរិយក្សត្រនឹងសង់ ១០០% ខណៈទីតាំងក៏ត្រូវបានជ្រើសរើសជាផ្លូវការរួចរាល់ហើយដែរ គឺផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។

សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ ខែមីនា ដោយប្រាប់ទៅប្រជាពលរដ្ឋថាសូមកុំបារម្ភ ព្រោះសម្ដេចនឹងពុះពារធ្វើយ៉ាងណាឱ្យស្ពាននេះក្លាយជាការពិត។

លើសពីនេះ សម្ដេចក៏បានបញ្ជាក់ពីមូលហេតុថាហេតុអ្វី សម្ដេចជ្រើសរើសទីតាំងផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ក្នុងចំណោមជម្រើសជាច្រើន។

សម្ដេចថា៖ «យើងមាន ២ ជម្រើសធំៗ។ ទី១ គឺសង់ពីជ្រោយចង្វាទៅស្វាយជ្រុំ មានស្ពានតែ១ ទេ។ ប៉ុន្តែ បើធ្វើដូច្នេះ យើងនឹងស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារកាន់តែខ្លាំង ព្រោះគ្រប់គ្នាសម្រុកឆ្លងទៅទីនោះ។ ដូច្នេះយើង សម្រេចធ្វើស្ពាន ២ គឺចេញពីផ្សាររាត្រី ទៅជ្រោយចង្វារ ១ ហើយ១ ទៀត បន្ដពីជ្រោយចង្វារទៅអរិយក្សត្រ»។

«ធ្វើដូច្នេះ យើងនឹងជួយសម្រួលចរាចរស្ពានជ្រោយចង្វារបច្ចុប្បន្ន បានមួយកម្រិត ហើយទីក្រុងនឹងមានសោភណភាពជាងមុនទៀតផង»។

សម្ដេច ក៏បានបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា លោកប្រធានាធិបតីថ្មីកូរ៉េខាងត្បូងដែលឡើងកាន់តំណែងថ្មី នឹងមិនបោះបង់ចោលគម្រោងជួយកសាងផ្លូវស្ពានដល់កម្ពុជាទេ ព្រោះវានឹងក្លាយជាតំណាងមិត្តភាពដ៏មួយ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន AZ គ្រោងចាយពី ៥ ទៅ១០លានដុល្លារ ជីកស្តារកំពង់ផែទេសចរណ៍ដ៏ធំនៅកំពត ដើម្បីអាចបើកដំណើរការចុងឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន AZ Builder បោះទុន ពី ៥ ទៅ ១០លានដុល្លារ ដើម្បីស្រោចស្រង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលកំពុងជាប់គាំងអស់រយៈពេល ២ឆ្នាំមកហើយ​ ក្រោយបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ នេះបើតាមចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។​ ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP គ្រោងនឹងចំណាយទុន ចន្លោះពី ៥ ទៅ ១០លានដុល្លារ ដើម្បីជីកស្តារពង្រីកផ្លូវទឹកឱ្យបានជ្រៅធំទូលាយ ងាយស្រួលឱ្យនាវាចូលចតបាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា «…ដើម្បីធានាថាកំពង់ផែនេះមានសុវត្ថិភាពល្អ មាននិរន្តភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរដោយរលូន រាជរដ្ឋាភិបាលនឹងធ្វើការជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ ដើម្បីចុះកិច្ចព្រមព្រៀងមួយក្នុងទម្រុងភាពជាដៃគូររវាងរដ្ឋ និងឯកជន ហៅកាត់ថា(PPP) ដោយតម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែនោះ ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ […]

ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសង់បានជាង ៤៩%, ខណៈផ្លូវតភ្ជាប់សង់បានជាង៣៦%

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ សម្រេចបាន ៤៩,១៨ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៣៦,២៤ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថា មកដល់ពេលនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៩,១៨ភាគរយ ខណៈការសាងសង់ផ្លូវតភ្ជាប់ សម្រេចបាន ៣៦,២៤ភាគរយ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងអស់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១,៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់។ (អានបន្ថែម) - Video Advertisement -

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ ប្រវែង ២៦០ គ.ម សម្រេចបាន ៦០%

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែ​ត្រ​​ សម្រេចបាន ៦០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០​២៤​។ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា​ ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០​ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។ ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ […]

ឧបនាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនមិនប៉ះពាល់បរិស្ថានវៀតណាមនោះទេ ខណៈកម្ពុជាបានជ្រើសថ្ងៃខែបើកការដ្ឋានរួចរាល់ហើយ!

ឆ្លើយតបនឹងសំណួររបស់ CNBC Inter’l ពាក់ព័ន្ធនឹងករណីដែលថា ព្រែកជីកហ្វូណននឹងបង្វែរបរិមាណទឹកទន្លេមេគង្គ នឹងធ្វើឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតាមតំបន់ផ្នែកខាងក្រោមទន្លេមេគង្គ (ជាពិសេសនៅតំបន់វៀតណាមខាងត្បូង) ដែលជាប្រភពផ្គត់ផ្គង់កសិកម្មសម្រាប់ទីផ្សារអាស៊ី ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗថា​ បរិមាណលំហូរទឹកដែលនឹងត្រូវហូរឆ្លងកាត់ព្រែកជីកហ្វូណនធៀបនឹងបរិមាណលំហូរទឹកនៃទន្លេមេគង្គទាំងមូល គឺតិចតួចខ្លាំងសឹងថាពុំចាំបាច់និយាយ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ “អ្វីដែលបានលើកឡើងគឺជាការព្រួយបារម្ភដែលគ្មានទិន្នន័យបញ្ជាក់។ អនុញ្ញាតឱ្យខ្ញុំប្រាប់អ្នកអំពីតួលេខជាក់លាក់។ សព្វថ្ងៃ ៨០០០ ម៉ែត្រគូប ក្នុងមួយវិនាទី នៃបរិមាណលំហូរទឹកទន្លេមេគង្គហូរទៅកាន់សមុទ្រ។ ចំណែកឯបរិមាណលំហូរទឹកដែលនឹងត្រូវរំលែកពីទន្លេមេគង្គមកតាមព្រែកជីកហ្វូណន គឺមានត្រឹមតែ ៣,៦ ម៉ែត្រគូប ក្នុងមួយវិនាទី ពោលគឺមានត្រឹមតែ ០,០៦% នៃបរិមាណលំហូរទឹកក្នុងទន្លេមេគង្គតែប៉ុណ្ណោះ។ ដូច្នេះ បរិមាណនេះគឺវាតិចតួចហួសនឹងលើកមកនិយាយ។” ប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណននេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញនិងទីប្រឹក្សាជាតិនិងអន្តរជាតិចំនួន ៤៨រូប និងត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។ គម្រោងនេះ នឹងមិនមានការប៉ះពាល់បរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា […]

គម្រោងស្ដារផ្លូវជាតិលេខ៣១ (ចាប់ពីបែកគុសដល់ស្រុកកំពង់ត្រាច) សម្រេចបានជិត ៨០%

គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៨,៤៣ភាគរយ ខណៈរដ្ឋគ្រោងនឹងបញ្ចប់ឱ្យបានមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ នៅថ្ងៃទី០៥ មេសា ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ ព្រោះលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្រេចបាន ៧៨,៤៣ភាគរយ ហើយ។ ឯកឧត្តមបន្ថែមថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងជំរុញការងារ កាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់។ គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម […]

ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%

គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]