រថភ្លើងល្បឿនលឿនដំបូងគេរបស់ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមរត់សាកល្បងនៅខែ វិច្ឆិកា នេះ

ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ីដែលតភ្ជាប់ទីក្រុងចាកាតា និងបានឌុង គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងនៅខែវិច្ឆិកាខាងមុខ ក្រោយការសាងសង់ពន្យារជាច្រើនសា។

យោងតាមអភិបាលខេត្ត West Java លោក Ridwan Kamil បានឱ្យដឹងថា បន្ទាប់ពីសាងសង់ជាង ៦ ឆ្នាំ គម្រោងនេះបច្ចុប្បន្នសម្រេចបាន ៨០% ហើយ។

ក្រោយបើកសាកល្បងនៅខែវិច្ឆិកា រថភ្លើងគ្រោងនឹងបើកជាសាធារណៈជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងប្រវែង ១៤២ គីឡូម៉ែត្រ នេះ ប្រើរថភ្លើង CR400AF “Fuxing” ដែល បច្ចុប្បន្នជារថភ្លើងមានល្បឿនលឿនបំផុតក្នុងពិភពលោក ខណៈ ៥៨% នៃផ្លូវនេះជាផ្លូវផុតពីដី និងមានរូងក្រោមដី ១៣ កន្លែង។

ប្រព័ន្ធផ្លូវដែកថ្មី នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងចាកាតា និងបានឌុង ពី៥ ម៉ោងមកនៅប្រមាណ ៣៦ នាទី។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រទេសចិន ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Engineering Corporation ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា

នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស់យើង ស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំចោតខ្លាំងនៃភាគខាងជើងប្រទេសឥណ្ឌា ដោយការមើលឃើញ វាមានកម្ពស់ 356 ម៉ែត្រ ពីលើផ្ទៃទន្លេ Chenab ក្នុងជ្រលងភ្នំ Kashmir នៃភ្នំហិម៉ាឡៃយ៉ា ជាស្ពានដែលមានគ្រឿងបង្គុំដោយដែក មានកម្ពស់ខ្ពស់ជាងទួអឺហ្វែល។ រចនាដោយក្រុមហ៊ុន WSP ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវិស្វកម្ម និងឌីហ្សាញកម្រិតអន្តរជាតិ ស្ពាននេះក៏ជាគុណសម្បត្តិនៃវិស្វកម្ម ភាពប៉ិនប្រសប់ និងបច្ចេកវិទ្យាឌីជីថលផងដែរ។ កម្មករសំណង់ និងវិស្វករបានប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង រួមទាំងជ្រលងភ្នំដែលមានជម្រាលថ្មចោត អាកាសធាតុដែលនាំមកនូវខ្យល់បក់ខ្លាំង ព្រិល និងទឹកកក និងទីតាំងដាច់ស្រយាល។ ស្ពាន Chenab ក៏ស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មផងដែរ។ ក្រុម​ការងារទាំងអស់​បាន​ប្រើ​ឧបករណ៍​ស្ទូច​ខ្សែ​កាប​ដ៏​ធំ​ប្រវែង​ 915ម៉ែត្រ ​ដែល​បាន​ដំឡើង​នៅ​ច្រាំង​ទន្លេ Chenab ដើម្បី​ពង្រីក​ច្រាំង​ទន្លេ។ គេបានដំឡើងជើងទ្រដែកទប់ទល់នឹងទំនាញផែនដី និងសសរបេតុងចូលទៅក្នុងជញ្ជាំងថ្មដែលអាចទប់ទល់នឹងការរញ្ជួយដីកម្រិត 8.0 រិចទ័រ ខ្យល់បក់ 257 គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាពអវិជ្ជមាន -20អង្សារ។ ប៉ុន្តែលើសពីគ្រឿងចក្រធុនធ្ងន់ គម្រោងនេះក៏តម្រូវឱ្យមានការរៀបចំផែនការច្បាស់លាស់ ការវិភាគលម្អិតអំពីគ្រោះថ្នាក់ និងការត្រួតពិនិត្យយ៉ាងស្មុគ្រស្មាញផងដែរ ដើម្បីធានាសុវត្ថិភាព និងវឌ្ឍនភាពនៃការសាងសង់។ នេះគឺជាកន្លែងដែលកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធកំពុងឋិតនៅ។ វាជួយអ្នករចនា និងអ្នកសាងសង់នូវគំរូនៃព័ត៌មានលម្អិតគ្រប់វិនាទីអំពីចលនាគ្រឿងបង្គុំរបស់ស្ពាន និងការបង្កើនសុវត្ថិភាព និងប្រសិទ្ធភាព។ […]

ទំនប់ទឹកយូបា បង្កើត Digital Twin សម្រាប់​ការ​ត្រួត​ពិនិត្យគ្រឿងបង្គុំ​ដោយ​ស្វ័យ​ប្រវត្តិ​

Bentley’s Reality Modeling and iTwin Applications Facilitate Situational Intelligence to Optimize Risk Assessment New Bullards Bar Dam is a 645-foot-tall concrete arch dam built in 1970 to reduce flood risk, generate clean hydropower, and ensure reliable water supply to Yuba County residents. The dam’s legacy monitoring system required time-consuming, costly, and risky manual data Yuba […]

អនុស្ថានីយចែកចាយអគ្គិសនីក្រោមដីដំបូងបំផុត ប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ដើម្បីសិក្សានិងសាងសង់

គម្រោងស្ថានីយក្រោមដីថ្មីស៊ូតុង Xudong កំពុងបង្ហាញវត្តមានចេញជាគម្រោងដ៏សំខាន់មួយនៅក្នុងផែនការប្រាំឆ្នាំទី ១៣ នៃបណ្តាញអគ្គិសនីនៅខេត្តហឺប៉ី Hubei របស់ចិន។ ស្ថានីយបញ្ជូនរងប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ដែលជាប្រភេទស្ថានីយចែកចាយថាមពលថ្មីដំបូងគេ កំពុងក្លាយជាគម្រោងបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីដ៏លេចធ្លោមួយនៅភូមិភាគកណ្តាលប្រទេសចិន ដោយដំណើរការនៅកម្រិតថាមពល ២២០ គីឡូវ៉ុល និងបម្រើជាគម្រោងសាកល្បងប្រកបដោយមហិច្ឆតារបស់ទីក្រុងវូហាន Wuhan ក្នុងការបង្កើតបណ្តាញអគ្គិសនីកម្រិតកំពូលរបស់ប្រទេស ដោយមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់អ្នកស្រុកដល់ទៅចំនួន ២០០ ០០០គ្រួសារ នៅភាគខាងជើងតំបន់យូឆាង Wuchang។ គម្រោងដ៏ធំនេះ បង្ហាញពីការបោះជំហានលោតផ្លោះដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពថាមពលក្នុងតំបន់ នេះបើយោងការចុះផ្សាយរបស់ Bentley Systems កាលពី ០២ ខែមីនា ឆ្នាំ ២០២៤។ ចំពេលបញ្ហាប្រឈមដែលបង្កឡើងដោយសារទីតាំងក្រោមដីរបស់គម្រោងស្ថិតនៅជិតទន្លេ យ៉ង់សេ (Yangtze)  ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន គម្រោងស្ថានីយក្រោមដី Xudong នេះ ជួបផលលំបាកនឹងបញ្ហាទីតាំងដ៏ស្មុគស្មាញ និងឧបសគ្គភូមិសាស្ត្រច្រើន ក្នុងដំណាក់កាលនៃការសាងសង់។ ក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ទាមទារឱ្យមានគំរូប្លង់ និងការសម្របសម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងដំណាក់កាលនៃការរៀបចំកាលវិភាគសាងសង់ ដែលត្រូវធ្វើឱ្យទាន់តាមកាលកំណត់យ៉ាងតឹងរឹង។ ដោយការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាភ្លោះឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុនគ្រប់គ្រងគម្រោងរបស់ចិនឈ្មោះ Powerchina Hubei Electric Engineering Co., […]

បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]

ថៃគ្រោងចំណាយ ៨,៨ពាន់លានដុល្លារសាងសង់ទីក្រុងអាកាសចរណ៍ថ្មីនេះនៅភាគខាងកើតប្រទេស

ប្រទេសថៃ មានគម្រោងសាងសង់ទីក្រុងអាកាសចរណ៍ថ្មីតម្លៃ ៨,៨ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងទំនើបបំផុតនៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ គម្រោងឈ្មោះ ‘ទីក្រុងអាកាសចរណ៍ភាគខាងកើត’ នេះ រួមបញ្ចូលទាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងទីក្រុងអាកាសយានដ្ឋានភាគខាងកើត គឺជា គម្រោងខ្នាតយក្សធំជាងគេបំផុតដែលត្រូវបានស្នើឡើងរបស់ប្រទេសថៃ នេះបើយោងតាម Bentley Systems កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងខេត្ត Rayong អាកាសយានដ្ឋានជាប្រវត្តិសាស្ត្រថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃដីប្រមាណ ១០៤០ ហិកតា ដែលត្រូវបានរៀបចំឡើងក្នុង ឮគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ពាណិជ្ជកម្ម និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រជុំកោះនានានៃជុំវិញតំបន់ត្រូពិច។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គម្រោងនេះ នឹងកសាងតំណភ្ជាប់រវាងអាកាសយានដ្ឋានចាស់ U-Tapao ដែលអាមេរិកធ្លាប់ប្រើសម័យសង្រ្គាមវៀតណាម ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើឱ្យអាកាសយានដ្ឋានទាំងបីអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។ ក្រុមការងារគម្រោង បានបែងចែកផែនការអភិវឌ្ឍន៍ជា ០៤ ដំណាក់កាល ដោយប្រើបច្ចេកវិទ្យា Bentley’s ProjectWise សម្រាប់ការសម្របសម្រួលសម្ភារៈគម្រោងរវាងការងាររចនាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងក្រុមការងារសំណង់។ នៅពេលដែលសាងសង់រួច […]

ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបីក្នុងលោក ឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី

ប្រាសាទអង្គរវត្តរបស់កម្ពុជា បានក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយបានយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី។ នេះបើតាមការផុសផ្សាយជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមគេហទំព័រ India TV English News បានចុះផ្សាយឱ្យដឹងថា ការជាប់ជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោកនេះ មិនត្រឹមតែជាការទទួលស្អាល់ជាផ្លូវការរួចមកហើយពីស្ថាប័នអន្តរជាតិផ្សេងៗនោះទេ តែជំនួសមកវិញ ប្រាសា​ទ​​អង្គរវត្ត ត្រូវបានគេនិយាយក្រៅផ្លូវការថាជារមណីយដ្ឋានធម្មជាតិ ស្ថាបត្យកម្ម សំណង់អគារគួរឱ្យស្ងប់ស្ងែង ដែ​ល​បានចាប់យកនូវការស្រមៃរបស់អ្នកទស្សនាជុំវិញពិភពលោក។ ប្រាសាទអង្គរវត្ត ស្ថិតនៅជាបេះដូងនៃប្រទេសកម្ពុជា បានក្លាយជាទីអច្ឆរិយ:ទីប្រាំបីក្នុងលោក ដោយបានយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី ដែលធ្លាប់តែឈរលើលេខរៀងទី៨ ជាទីក្រុងប្រវត្តិសាស្ត្រ។ - Video Advertisement -