រដ្ឋបន្ដលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ដល់ចុងឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ រហូតដល់ចុងឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២២ មេសា ការបន្ដអនុគ្រោះនេះ គឺអនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

គួរបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និងខុនដូតម្លៃទាបជាង ៧ម៉ឺនដុល្លារ ប្រកាសជាលើកដំបូងដោយសម្ដេចហ៊ុន សែន នៅខែ កុម្ភៈ ឆ្នាំ ២០២០ ដោយលើកលែង១ ឆ្នាំដល់ មករា ២០២១។

ក្រោយមក រដ្ឋសម្រេចបន្ដលើកលែង ១ ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ ២០២១ ហើយការប្រកាសនេះ គឺជាការលើកលែងបន្ដដល់ចុងឆ្នាំ ២០២២។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ

នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លាន​ដុល្លារ​អាមេរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានបន្តថា ចំណូលទាំងនោះប្រមូលបានពីក្រុមហ៊ុនជាង៤០ ដែលមានអាជ្ញាបណ្ណសរុបជាង៦០ កំពុងមានប្រតិបត្តិកាអាជីវកម្មនៅកម្ពុជា តាមរយៈការមកធ្វើអាជីវកម្ម ហើយរដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុន ដែលធ្វើការនូវក្នុងវិស័យរ៉ែ បង់សួយសារ ជាពន្ធមួយប្រភេទធនធានធម្មជាតិ និងពន្ធនាំចេញទៅប្រទេសក្រៅ។ មិនត្រឹមតែបង់សួយសារ ត្រូវបង់ពន្ធនាំចេញមួយទៀត បូកសរុបទាំងពីរនេះរយៈពេល៣ឆ្នាំ គឺបានជិត ៤០លានដុល្លាសហរដ្ឋអាមេរិក ប៉ុន្ដែមិនទាន់គិតពីពន្ធដារទេ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ថ្មអារ គឺជាប្រភេទថ្មដែលយកទៅធ្វើជា ដេគ័រ បិទអាគារ និងយកទៅធ្វើជាឧបករណ៍កែច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយថ្មអារអាចយកបំពេញតម្រូវការនៅក្នុងប្រទេស។ សូមជម្រាបដែរថា សម្រាប់ថ្មអារនៅកម្ពុជា មានការនាំចេញទៅកាន់ប​ណ្ដាប្រទេសចំនួន ១៣ រួមមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ចិន សិង្ហបុរី ហ្វីលីពីន […]

ពន្ធដារនឹងផ្ញើវិក្កយបត្រពន្ធអចលនទ្រព្យដល់ផ្ទះរាល់ឆ្នាំ ដើម្បីពង្រឹងការប្រមូលពន្ធ

អគ្គនាយកដ្នានពន្ធដារ កំពុងរៀបចំនិតីវិធីបោះពុម្ភវិក្កយបត្ពន្ធអលចនទ្រព្យប្រចាំឆ្នាំ ដូចវិក័យប័ត្រទឹកភ្លើងដូច្នោះដែរ ហើយបញ្ជូនទៅដល់ផ្ទះរៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹកដល់អ្នកជាប់ពន្ធ។ នេះជាផ្នែកមួយនៃការបង្កើនប្រសិទ្ធប្រមូលពន្ធអលចនទ្រព្យនៅកម្ពុជា។ នេះជាការលើកឡើង របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។ ឯកឧត្តម ថ្លែងថា៖ «យើងខ្ញុំកំពុងតែណែនាំឱ្យអង្គភាពក្រោមឱវាទពន្ធដារ ធ្វើការបោះពុម្ពវិក្កយបត្រ អចលនទ្រព្យ ហើយផ្ញើជូនទៅលំនៅដ្ឋានរៀងៗខ្លួន ដូចវិក័្កយប័ត្រទឹក និងភ្លើង ដើម្បីកុំឱ្យភ្លេចបង់ពន្ធជូនរដ្ឋ»។ ជាមួយគ្នានេះ អគ្គនាយកពន្ធដារ ក៏បានឱ្យដឹងថា ក្នុងករណីមន្ត្រីពន្ធដារកមិនឃើញផ្ទះអ្នកជាប់ពន្ធ ក៏ស្នើឱ្យសាលាសង្កាត់ និងខណ្ឌ សហការជួយរកលំនៅដ្ឋានរបស់អ្នកជាប់ពន្ធនោះផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់ទៅ ៥ ១១៥ ប៊ីលានរៀល ឬ ១ ២៦៣ លានដុល្លារអាមេរិក ដែលក៏កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះ ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ […]

គម្រោងខុនដូសង់មិនទាន់រួច ត្រូវជាប់ពន្ធអចលនទ្រព្យឬទេ?

ក្នុងអំឡុងវិបត្តិកូវីដនេះ មានគម្រោងខុនដូជាច្រើន បានពន្យារពេល ឬផ្អាកការសាងសង់។ ដោយសារ តែមានគម្រោងខូនដូកំពុងសាងសង់ជាច្រើនដូច្នេះ សាធារណៈបានចោទជាសំណួរថា គម្រោងទាំងនោះជាប់ពន្ធអចលនទ្រព្យឬទេ? លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងកាលពីថ្ងៃទី ២១ មេសា នេះថា ជាប់ពន្ធ ឬមិនជាប់ពន្ធ គឺអាស្រ័យលើកត្តា ២ ។ «តាមច្បាប់ សំណង់ដែលការដ្ឋានសង់បានក្រោម ៨០% ហើយមិនទាន់ប្រើប្រាស់ នឹងមិនជាប់ពន្ធនោះទេ។ ពោលគឺ ត្រូវតែចូលលក្ខខណ្ឌទាំង ២ នេះ ទើបមិនជាប់ពន្ធ ខាតណាមួយក៏មិនបានដែរ។ មានន័យថា បើខុនដូសង់មិនទាន់បាន៨០% ហើយមិនទាន់មានអ្នកចូលរស់នៅ ម្ចាស់គម្រោង មិនចាំបាច់បង់ពន្ធទេ»។ «ប៉ុន្តែបើសង់រួចរាល់លើសពី ៨០% ទោះមិនទាន់ចូលប្រើបាស់ក្ដី ម្ចាស់គម្រោង ឬម្ចាស់យូនីតត្រូវតែបង់ពន្ធ។ ដូចគ្នានេះ បើទោះជាសង់មិនទាន់បាន៨០% តែមានការចូលប្រើប្រាស់ ក៏នឹងត្រូវបង់ពន្ធដែរ» លោក បានបន្ដ។ ឧទាហរណ៍ គម្រោងខុនដូ ២០ ជាន់។ ម្ចាស់គម្រោងសង់បាន […]

អ្នកកាន់ប្លង់ទន់ ត្រូវទៅចុះបញ្ជីពន្ធឱ្យបានមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច

អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់អចលនទ្រព្យ ឬដីមិនបានប្រើប្រាស់ ដែលកាន់ប្លង់ទន់ទាំងអស់ ឱ្យចុះនបញ្ជីពន្ធដារមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច ធំៗ។ លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងនៅថ្ងៃទី ២១ ខែមេសា នេះថា មុនដំណាច់ឆ្នាំ២០២៣ ម្ចាស់អចលនទ្រព្យប្លង់ទន់ដែលមកចុះបញ្ជីនឹងទទួលបានការអនុគ្រោះ ៣ គឺ៖ ទី១ យកពន្ធតែឆ្នាំកាន់កាប់ចុងក្រោយប៉ុណ្ណោះ។ បើសិនជាអលនទ្រព្យមានសាវតាទិញលក់បន្តដៃគ្នាច្រើនដំណរ រដ្ឋាភិបាលអនុគ្រោះឱ្យយកឆ្នាំចុងក្រោយដែលកាន់កាប់ យកមកអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់ ប៉ុណ្ណោះ។ ទី២ ដកមូលដ្ឋានគិតពន្ធ ១០០លានរៀល បន្ថែម។ ទី៣ លើកលែងពិន័យទោសទណ្ឌផ្សេងលើពន្ធ ករណីខកខាន ពោលគីរាជរដ្ឋាភិបាលនឹងមិនយកពិន័យ។ លោក រស់ សារ៉ាក បន្ដថា ប៉ុន្តែ ការអនុគ្រោះទាំងនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៣ ហើយ ដូច្នេះ ពលរដ្ឋត្រូវតែរុះរាន់។ គួរបញ្ជាក់ថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។ (អានបន្ថែម) - Video […]

ក្នុងត្រីមាសទី ១ ចំណូលពន្ធប្រថាប់ត្រាអចលនទ្រព្យមានជាង ៥៥ លានដុល្លារ កើន៣៥%

ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែមេសា។ គួរបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់ទៅ ៥ ១១៥ ប៊ីលានរៀល ឬ ១ ២៦៣ លានដុល្លារអាមេរិក ដែលក៏កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំនួននេះគឺស្មើនឹង ៤៥% នៃផែនការឆ្នាំ ២០២២ ដែលដាក់គោលដៅថានឹងប្រមូលបាន ២ ៨១៩ លានដុល្លារ។ ចំណូលនេះភាគច្រើនបានមកពីពន្ធ ៥ ប្រទេស រួមមាន ពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធពិសេស និងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។ - Video Advertisement -

ពន្ធប្រថាប់ត្រាអចលនទ្រព្យនៅខែកុម្ភៈ មានដល់១៥,៥លានដុល្លារ កើនជិត ១៧%

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យនៅខែកុម្ភៈ ឆ្នាំ២០២២ មានចំនួនរហូតដល់ទៅ ៦៣,២៣ ពាន់លានរៀល (១៥,៥លានដុល្លារ) ដែលកើនឡើង ១៦,៩៨% បើធៀបនឹងខែកុម្ភៈ ឆ្នាំមុន។ ប្រភពដដែលបានបញ្ជាក់ថា ពន្ធប្រថាប់ត្រា លើការផ្ទេកម្មសិទ្ធិអចលនទ្រព្យគឺជាប្រភេទពន្ធសំខាន់មួយនៅក្នុងចំណោមប្រភេទពន្ធសំខាន់ ៥ ដែលបន្តរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យមន្រ្តីពន្ធដាទាំងអស់បន្តយកចិត្តទុកដាក់ពង្រឹងលើការប្រមូលពន្ធបន្តទៀតប្រកបដោយប្រសិទ្ធិភាព ។ គួរបញ្ជាក់ថា នៅក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលពន្ធសរុប ៩០៧,០៣ ពាន់លានរៀល (២២៣ លានដុល្លារ) ដែលកើនឡើង ១១,៨៤% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ ដោយឡែក បើបូកខែមករា និងកុម្ភៈ វិញ ពន្ធដែលប្រមូលបានសរុបមាន ៥១២ លានដុល្លារ ដែលកើនឡើង ២២%។ - Video Advertisement -