ក្រសួងរ៉ែប្តេជ្ញាពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឱ្យបានរហូត ៩៨% ត្រឹមឆ្នាំ២០២២

ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨%។

នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន ៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន ៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា ២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន ៩៨% នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ ២ភាគរយ ដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាញអគ្គិសនីទៅទីនោះទេ ដោយនោះជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យាថ្មី៖ កែច្នៃសំណល់ពីគម្រោងសំណង់ ប្លាស្ទិក និងអណ្ដូងរ៉ែចាស់ៗ ទៅចំណូល0

Bentley Systems ប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Challenge ឆ្នាំ 2025 Bentley Systems និង Enactus ថ្មីៗនេះ បានប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Challenge ឆ្នាំ 2025។ ជ័យលាភីទាំងបីក្រុមបានប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ iTwin របស់ Bentley ដើម្បីបង្វែរបញ្ហាសកលធំៗដូចជាសំណល់ពីគម្រោងសំណង់ សំណល់ផ្លាស្ទិក និងបញ្ហាការយកជីករ៉ែ ឱ្យទៅជាឱកាសអាជីវកម្មថ្មីមួយដែលមានគុណតម្លៃដល់បរិស្ថានផងដែរ។ ក្នុងចំណោមបេក្ខភាពជាច្រើនក្រុមហ៊ុមកពីប្រទេសនានាដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ និងប្រេស៊ីល ក្រុមដែលឈ្នះចំនួនបីគឺ SiTESalvage (ចក្រភពអង់គ្លេស និងអៀរឡង់) Basola (អាល្លឺម៉ង់) និង EcoTwins (កាណាដា)។ ជ័យលាភីឯក SiTESalvage ដោះស្រាយបញ្ហាសំណល់ពីគម្រោងសំណង់ ពិសេសសំណល់ពីការវាយកម្ទេចចោលអគារ ដោយបង្កើតទីផ្សារទិញសំណល់ទាំងនោះ ដោយប្រើបច្ចេកវិទ្យា iTwin។ ក្រុមនេះបានបង្កើតកម្មវិធីថ្មីមួយ ដែលអាចស្កេនគម្រោងសំណង់ ហើយវាយតម្លៃ និងព្យាករពីអ្វីដែលអាចមានតម្លៃ និងលក់បាន មុននឹងវាយចោល។ កម្មវិធីនេះ […]

ក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការសម្អាតសំរាមតាមផ្លូវជាតិចំនួន១២៦ ខ្សែ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងបរិស្ថាន​បាន​ប្រកាស​ពី​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុង​គោលបំណង​សម្អាត​សំរាម​នៅ​តាម​ផ្លូវជាតិ​ចំនួន ១២៦ខ្សែ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ត្រូវបានសម្ពោធជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រគំនិតផ្តួចផ្តើម “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” ដែលលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសហគមន៍ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន រួមទាំងតំបន់ជុំវិញភូមិ សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗទៀត។ យុទ្ធនាការរបស់ក្រសួងលើកនេះ នឹងផ្តោតលើការចូលរួមយ៉ាងសកម្មរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាផ្លូវជាតិត្រូវបានរក្សាភាពស្អាត និងគ្មានសំរាម និងកាកសំណល់ប្លាស្ទិកនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការកែលំអទីក្រុង និងទីប្រជុំជននៅតាមដងផ្លូវសំខាន់ៗ។ គួរបញ្ជាក់ថា ផែនការសកម្មភាពនេះដែរ នឹងត្រូវអនុវត្តនៅទូទាំងរាជធានី និងខេត្តនានាក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់ផ្លូវជាតិសំខាន់ៗចំនួន ១២៦ខ្សែ ដែលមានប្រវែងសរុបប្រមាណ ៦៣០៩,៥៧ គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមសហគមន៍ និងអង្គការនានា ដើម្បីធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ។ បើក្រឡេកទៅមើលការខិតខំប្រឹងប្រែងកន្លងមក ក្រសួងបានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយផ្លាស្ទិកឆ្នាំ២០២៤ ដែលបានកាត់បន្ថយការនាំចូលផ្លាស្ទិកបានជាង ៨០% ដោយជោគជ័យ និងនាំឱ្យមានការកាត់បន្ថយប្រមាណ ៨០% នៃសំរាម […]

ឥណទានកាបូនជាអ្វី? មានន័យដូចម្ដេចសម្រាប់កម្ពុជា និងមានសារៈសំខាន់យ៉ាងណា?

ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗមានសិទ្ធិបញ្ចេញឧស្ម័នពុល (ឬកាបូនឌីអុកស៊ីត) ទៅក្នុងបរិស្ថាន។ ជាទូទៅ ឥណទានចំនួន១ គឺស្មើនឹងសិទ្ធិបញ្ចេញឧស្ម័នពុលចំនួន ១តោន ទៅក្នុងបរិស្ថាន។ ចំនួនលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗទទួលបាន គឺត្រូវកំណត់ដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលនឹងកាត់បន្ថយចំនួនឥណទានកាន់តែតិចទៅៗ ក្នុងគោលបំណងដើម្បីការពារបរិស្ថាន។ លក្ខខណ្ឌនេះត្រូវបង្កើតឡើង ក្រោយប្រទេសជាច្រើនលើសកលលោក ដោយយល់ឃើញថាបញ្ហាឧស្ម័នពុលបាននឹងកំពុងគម្រាមកំហែងបរិស្ថាន ដូច្នេះប្រទេសនីមួយៗត្រូវតែប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នពុលរៀងៗខ្លួន។ ជាក់ស្ដែង កម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤២% ត្រឹមឆ្នាំ២០៣០។ ការកាត់បន្ថយ ឧស្ម័នពុលនេះទៀតសោត អាចធ្វើបានតាម ២វិធី គឺទី ១ កាត់បន្ថយចំនួនឥណទាន ឬសិទ្ធិបញ្ចេញឧស្ម័នពុលរបស់ក្រុមហ៊ុនឯកជននានា ឬទី ២ បន្ថែមចំនួនព្រៃឈើដែលអាចស្រូបយកឧស្ម័នពុលបាន។ ដូច្នេះ និយមន័យមួយទៀតនៃឥណទានកាបូន គឺចំនួនព្រៃឈើដែលដាំថ្មី ឬព្រៃឈើចាស់មានស្រាប់ដែលរក្សាទុក ហើយអាចស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១តោន។ ឧទាហរណ៍ ប្រទេស ឬក្រុមហ៊ុន A បានដាំព្រៃឈើបន្ថែមក្នុង ១ឆ្នាំ ១០ ម៉ឺនហិកតា ដែលអាចជួយស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១០ តោន បានន័យថា ប្រទេស ឬក្រុមហ៊ុន A នឹងមានឥណទានកាបូន […]