ក្រុមហ៊ុនថ្មីមួយទៀត កំពុងសាកល្បងអាជីវកម្មចម្រាញ់រ៉ែមាសនៅព្រះវិហារ

ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បងកាលពីដើមខែសីហានេះ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​

ឯកឧត្តម  អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២។

ឯកឧត្តម ថ្លែងថា៖ “បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន Delcom ជាក្រុមហ៊ុនខ្នាតមធ្យម បានចាប់ផ្តើមផលិតមាសជាលើកដំបូងនៅព្រះវិហារ។ បើគិតត្រឹមថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនចម្រាញ់មាសបានចំនួន ២០គីឡូក្រាម រួចហើយ។ បើតាមផែនការ គេគ្រោងផលិតឱ្យបាន ៣៤០គីឡូក្រាម ក្នុងមួយឆ្នាំ គិតជាចំណូលសួយសារជិត ៦០ម៊ឺនដុល្លារ”។

ក្រុមហ៊ុន Delcom Campuchea PLC​ Ltd ជាក្រុមហ៊ុនចូលរួមសហវិនិយោគរវាងវិនិយោគក្នុងស្រុក និងមកពីប្រទេសចិន​បានទទួលអាជ្ញាបណ្ណស្វែងរុករ៉ែមាស កាលពីឆ្នាំ២០០៩។

ទាក់ទងនឹងផលិតកម្មរ៉ែមាស​របស់ក្រុមហ៊ុន Renaissance Minerals (Cambodia)​ ឯកឧត្តម  លើកឡើងថា ក្រុមហ៊ុន ផលិតមាសបាន ២៣២ដុំ ត្រូវប្រមាណ ៣៥៤៣ គីឡូក្រាម និងបានបង់ចំណូលសួយសារចូលរដ្ឋបានចំនួនជាង ៥,១ លានដុល្លារអាមេរិក ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សម្តេចធិបតីប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី

នៅក្នុងគោលបំណងជំរុញការងារក្នុងស្រុក និងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានសម្រេចផ្តល់គោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ ដោយការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស គឺ​ត្រឹម​តែ​មួយ​ថ្ងៃ​បន្ទាប់ពីការស្នើសុំប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធររដ្ឋ និងវិស័យឯកជន ដោយសម្តេច​បាន​កត់​សម្គាល់​ថា ខណៈ​ដែល​រដ្ឋាភិបាល​នឹង​ផ្តល់​ដី​សម្រាប់បង្កើត​សួន​ឧស្សាហកម្ម រីឯវិស័យ​ឯកជនជាអ្នក​បោះទុន​វិនិយោគ។ សម្តេចបន្តមានប្រសាសន៍ថា “សួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ សម្តេចក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងតំបន់ដោយប្រុងប្រយ័ត្នដើម្បីធានាថាវាផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងកាត់បន្ថយសម្ពាធសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អ្នកវិនិយោគ​បរទេស ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​។ សម្តេចបន្ថែម​ថា​៖ «​យើង​ត្រូវ​តែ​ប្រើ​ប្រាស់​ធនធាន​របស់​យើង ហើយ​ដាក់​ប្រទេស​របស់​យើង​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ។ ការ​បង្កើត​សួន​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការងារ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​ទំព័រ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​ខេត្ត។ - Video Advertisement -

រយៈពេល ២៤ឆ្នាំ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង ស្មើនឹង ៧៨,៩៦ពាន់លានដុល្លារ

ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យសំណង់របស់ខ្លួន ដោយបានចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង គិតជាទុនវិនិយោគមានប្រមាណជិត ៧៩ពាន់លានដុល្លារ នេះបើចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញក្នុងរបាយការណ៍សន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល២៤ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៦៧.៦៩៦គម្រោង នៅទូទាំងប្រទេស ដោយគ្របដណ្តប់លើផ្ទៃដីសំណង់ដ៏ធំចំនួន ១៩៩.៤៥៥.៤៤០ម៉ែត្រការ៉េ និងមាន​ទុនវិនិយោគសរុបប្រមាណ ៧៨.៩៦៩.៧៦៦.១២៩ដុល្លារ។ ប្រភពដដែលបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ តែមួយ ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចេញលិខិតអនុញ្ញាតសម្រាប់គម្រោងថ្មីចំនួន ២.៦២២គម្រោង ដែលគ្របដណ្ដប់លើផ្ទៃដីសំណង់សរុប ១០.៤៤៧.០៤២ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៤.៣៣៤.៤៨៦.៧៥៤ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេមើលឃើញថាមានការថយចុះពីឆ្នាំ២០២៣ ដែលមានគម្រោងថ្មីរហូតដល់ ២.៩២៤គម្រោង គ្របដណ្តប់លើផ្ទៃក្រឡាសំណង់ចំនួន ១២.៣៣៥. ០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៥.១០៩.៤៧១.០២២ដុល្លារ ថយចុះ១៥,១៧%។ លើសពីនេះ ក្នុងរយៈពេល ២៤ឆ្នាំនេះដែល រដ្ឋបានចេញលិខិតអនុញ្ញាតសម្រាប់ការបើកការដ្ឋានសាងសង់បានចំនួន ២,៨០០គម្រោង, សម្រាប់ការបិទគម្រោងចំនួន ១,៣៤៤គម្រោង និងសម្រាប់ការជួសជុលចំនួន ២២៨គម្រោង។ ជាការកត់សម្គាល់ រដ្ឋាភិបាលក៏បានផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បានចំនួន […]

កម្ពុជាសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិ ដែលជាជំនួយឥតសំណងរបស់វៀតណាម

កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាលថ្មីរបស់​រដ្ឋសភាជាតិ​ដ៏​ទំនើប​មួយ​ ដែលនេះជា​កញ្ចប់​ជំនួយឥតសំណង ២៥លាន​ដុល្លារ ​ពី​ប្រទេស​វៀតណាម។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចរដ្ឋស​ភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម​។។ អគារថ្មីកម្ពស់ ១២ជាន់នេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២១ ដោយមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ។ អគារនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការប្តេជ្ញាចិត្តបម្រើប្រជាជន និងប្រទេសជាតិកម្ពុជា។ នៅក្នុងអគាររដ្ឋបាលថ្មី មានការិយាល័យពិសេសសម្រាប់គណៈកម្មាធិការឯកទេស សាលប្រជុំធំ-តូច និងកន្លែងសម្រាប់អគ្គលេខាធិការដ្ឋាន។ (អានបន្ថែម) ក្នុងពិធីនោះ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់វៀតណាម គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ការ​សាងសង់​អគារ​ថ្មី​នេះបាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​យ៉ាង​សំខាន់​ក្នុង​សមត្ថភាព​នីតិបញ្ញត្តិ​របស់​ប្រទេស​កម្ពុជា និង​គូសបញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើកិច្ចសហការ​រវាង​កម្ពុជា និង​វៀតណាម។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាល និងការកែលម្អសេវាដែលផ្តល់ដោយរដ្ឋសភាដល់សមាជិក និងប្រពលរដ្ឋកម្ពុជា ។ - Video Advertisement -

ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។ - Video Advertisement -

ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤

នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងរវាងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អ្នកវិនិយោគជប៉ុននៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ទីភ្នាក់ងារជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថៃបានសហការរៀបចំសិក្ខាសាលាដែលរៀបចំឡើងដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកការវិនិយោគតាមរយៈយុទ្ធសាស្រ្តថៃ +១។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទី១ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងជំរុញការវិនិយោគទ្វេភាគី។ លើសពីនេះ ឯកឧត្តម ចាន់ថុល ក៏បានប្រកាសពីផែនការសម្រាប់ការដាក់ឱ្យដំណើរការនាពេលខាងមុខនៃប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬហៅកាត់ថា(cdcIPM) ដែលមានគោលបំណងជួយសម្រួលដល់ដំណើរការដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានសិទ្ធិ (QIP) ដោយអនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតគ្រប់ពេលវេលា និងពីគ្រប់ទីតាំង។ តាមរយៈប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងការតភ្ជាប់ជាមួយក្រសួងពាក់ព័ន្ធ និងសម្រួលដល់ការចុះឈ្មោះគម្រោង។ គួររំលឹកថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ […]

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។ ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ […]