អ្នកជំនាញ៖ អាស៊ីកំពុងទាក់ទាញវិនិយោគិនខ្លាំង ប៉ុន្តែមិនមែនវិស័យអចលនទ្រព្យទេ តែ…

វិនិយោគិនជុំវិញពិភពលោក កាន់តែមានការប្រុងប្រយ័ត្នក្នុងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារភាពមិនច្បាស់លាស់នៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចកំពុងបន្ត។

ប៉ុន្តែថ្មីៗនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ទីផ្សារអាស៊ីប៉ាស៊ីហ្វិក កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។

យោងតាមគេហទំព័រ ReTalk Asia ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា វិស័យដែលទាក់ទាញវិនិយោគិនរូមមាន ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូន។

បើសួរវិនិយោគិនថា បើមានទុន ១ ពាន់លានដុល្លារ ក្នុងដៃ ភាគច្រើនឆ្លើយថា នឹងវិនិយោគលើវិស័យដឹកជញ្ជូន និងភស្តុភារ ជាជាងការបង្កើតក្រុមហ៊ុន សង់រោងចក្រ ឬទិញអចលនទ្រព្យផ្សេងៗ។

វិនិយោគិនថា វិស័យដឹកជញ្ជូន និងភស្តុភារ នៅប្រទេសអាស៊ីមួយចំនួនធំ នៅមិនទាន់គ្រប់គ្រាន់ និងខ្វះស្ដង់ដា ដូច្នេះមានឱកាសច្រើន ក្នុងវិនិយោគលើវិស័យនេះ។

របាយការណ៍បានបន្ថែមថា ទីផ្សារដែលកំពុងលេចធ្លោនៅក្នុងតំបន់ដែលទាក់ទាញអ្នកវិនិយោគបន្ថែមទៀតគឺប្រទេសឥណ្ឌា និងវៀតណាម។

ប្រទេសឥណ្ឌាត្រូវបានវិនិយោគិនជាង ៦០% ថាជាទីផ្សារដែលកំពុងរីកចម្រើនដែលពួកគេចង់វិនិយោគ ខណៈវៀតណាមជាទីផ្សារជម្រើសដែលកំពុងលេចធ្លោដែរ ព្រោះទទួលបានការជ្រើសរើសដល់ទៅ ៨០%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា

​ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា​ ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ​។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaogan ប្រធានក្រុមហ៊ុន បានឱ្យដឹងថា គោលដៅរបស់ក្រុមហ៊ុន គឺធ្វើការស្រាវជ្រាវបច្ចេកទេស និងអេក្រង់ថ្មីៗ ដើម្បីផលិត 2D 3D ដែលក្រុមហ៊ុនអាចធ្វើការបញ្ចូលប្រព័ន្ធ 3D ជាមួយអ៊ីនធឺណេត 5G ជាបច្ចេកវិទ្យាថ្មីតែមួយគត់របស់ក្រុមហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលទីផ្សារប្រទេសកម្ពុជា ហើយក៏ចង់នាំយកបច្ចេកវិទ្យា 3Dថ្មីនេះ ដើម្បីតភ្ជាប់ទៅនិងអេក្រង់តាមទីសាធារណៈ ឡានក្រុង សាលារៀន ខណៈប្រព័ន្ធ 3Dនេះ គឺជាកម្មវិធីសម្រាប់ដាក់តាមសាលាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ឱ្យសិស្សានុស្សិសអាចស្វែងយល់អំពីព្រឹត្តិការណ៍នានា នៅក្នុងប្រវត្តិសាស្រ្ដ វិទ្យាសាស្រ្ដ និងការសិក្សាផ្សេងៗទៀតបានថែមទៀតផង។ ទន្ទឹមនឹងនេះ លោកប្រធាន សង្ឃឹមថាប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន នាំយកប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ 3D AI […]

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើន១៥%

​ក្នុងឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីខាងលើនេះ​ លោកជំទាវ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនបានឈានដល់លើស ១ប៊ីលានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២​០២​២។ ទន្ទឹមគ្នានេះដែរ លោកជំទាវមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបការច្នៃប្រឌិតខ្ពស់ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពលឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ […]

៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ៤០៤លាន​​លានដុល្លារ​ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។​ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ​៥៩.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែជាង ​២៥៤លានដុល្លារ​។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ជាង ៥១លានដុល្លារ​ កើនឡើង​៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។​ - Video Advertisement -

៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាង ៣៦ពាន់លានដុល្លារ កើនឡើង១៦.៥%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ៣៦ពាន់លានដុល្លារ ពីការនាំចេញ-នាំចូលទំនិញសំខាន់ៗ ដោយមានការកើនឡើង ១៦.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជាបាន បាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ការនាំចូលរបស់កម្ពុជាមានជាង ១៨ពាន់លានដុល្លារ កើនឡើង ១៦.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ - Video Advertisement -

ការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល

ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium […]

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និង​មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]