រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា​ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះ ដោយកំពុងរងចាំដាក់ដេញថ្លៃសាងសង់។

​ឯកឧត្តម ស៊ុន​ ចាន់ថុល ថ្លែងថា៖ “ផ្លូវជាតិលេខ២៣ ពីស្រុកកោះធំ ទៅលើកដែក បានសិក្សាចប់ហើយ ដែលផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១”។​

ទោះយ៉ាងណា ឯកឧត្តម មិនបានតម្លៃប៉ាន់ស្មាននៃគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះទេ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ក៏ស្នើឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យខ្ពស់ ខណៈផ្លូវនេះ មានចំណោតតាប៉ុនត្រង់ចំនុច Pk:140+300-Pk:140+700 នៃការដ្ឋានផ្លូវនេះ តែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ តែងបានណែនាំដល់នាយកគ្រប់គ្រងគម្រោង និងក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យយកចិត្តទុកដាក់ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានដោយរលូនផងដែរ។ បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមឯកឧត្តម ផន រឹម។ គួររំលឹកដែរថា […]

បច្ចុប្បន្នគម្រោងសង់ផ្លូវជាតិលេខ៣១(ពីបែកគុស ដល់កំពង់ត្រាច)  សម្រេចបានជាង ៩៥%ហើយ

គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៥,៣៨ភាគរយហើយ បើគ្មានអ្វីសំខាន់ប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនកិច្ចសន្យារហូតដល់ទៅមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៩៥,៣៨ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់ ១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) - Video Advertisement -

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះបញ្ជីលក់មូលបត្របៃតងដើម្បីប្រមូលទុនជិត $១០លាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន  រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ ចំនួន ជិត១០លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាក់សំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។​ ពិធីចុះបញ្ជីលក់មូលបត្របំណុល​បៃតងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨​ ខែមិថុនា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។​ មូលបត្របំណុលនេះ មានឈ្មោះថា “សញ្ញាបណ្ណបៃតង PPSP” ជាសញ្ញាបណ្ណមានបុគ្គលធានាជាសាធារណៈពីសំណាក់ CGIF ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៩,៩៦លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ SOFR ១,៥ភាគរយ សម្រាប់រយៈពេល៥ឆ្នាំ។ ក្រុមហ៊ុនបាននិយាយថា៖ “សាច់ប្រាក់បានមកពីការបោះផ្សាយនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាកសំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ”។​ លោក UEMATSU HIROSHI នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានបញ្ជាក់ថា ការគៀងគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជា ទាំងការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណបៃតងបានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពហិរញ្ញប្បទានដ៏រឹងមាំក្នុងការពង្រឹកប្រតិបត្តិការអាជីវកម្មក្នុងបរិបទបៃតង និងសំដៅបម្រើសហគមន៍ដែលកំពុងមានតម្រូវការខ្ពស់។ លោកថ្លែងថា៖ “ការបោះផ្សាយនេះ […]

ព្រលានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅក្នុងខែសីហាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាចនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅចុងខែសីហាខាងមុខនេះ ខណៈជំហានដំបូងអាចនឹងដំណើរការក្នុងស្រុកសិន។ នេះបើតាមការបញ្ជាក់របស់លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់ទៅសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា ក្រុមការងារ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជា​តិតារាសាគរ ដើម្បីស្នើសុំឱ្យដាក់ដំណើរការនូវការហោះហើរជាលក្ខណះក្នុងស្រុកបណ្តោះអាសន្នសម្រាប់ជំហានដំបូ​ង រួមជាមួយការបន្តធ្វើនូវនីតិវិធីជាបន្តបន្ទាប់ ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត​។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ (អានបន្ថែម) - Video Advertisement […]

ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។ ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿ​ង​សង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិប​ត្តិ​ករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។ យ៉ាងណាមិញ ក្បួនរថយន្តនេះ […]

គម្រោងសង់ផ្លូវជាតិលេខ១០ សម្រេចបាន៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសង់បាន ៤៣,៥០%(គ្រោងបើកសាកល្បងក្នុងខែមីនា ២០២៥)

គិតត្រឹមដំណាច់ខែមិថុនានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៨,៣៨% ក្នុងនោះស្ពានដែលខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ)។ នេះបើយោងតាមបច្ចុប្បន្នភាពការងារដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ ក្នុងរដូវវស្សាបច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវជាតិលេខ១០ នៅតែមានភាពរលូនល្អ ទោះជាយ៉ាងណាក៏ដោយ មានការប្រុងប្រយ័ត្ន ដោយសារផ្នែកខ្លះនៃផ្លូវនៅតែគ្របដណ្ដប់ដោយក្រួសក្រហម ហើយតំបន់ខ្លះអាចរអិលនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ គួររំលឹកថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង […]