វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា
វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]
រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%
រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសអាស៊ាន មានទំហំទឹកប្រាក់ប្រមាណ ១០,៤៩ពាន់លានដុល្លារ កើនឡើង ១១,៨ភាគរយ ធៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញផលិតផលចម្រុះទៅកាន់បណ្តាប្រទេសដែលជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ ប្រមាណ ៣,៤៣ ពាន់លានដុល្លារ កើនឡើង ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលរបស់ប្រទេសកម្ពុជាពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៧,០៦ពាន់លានដុល្លារ កើនឡើង ១២,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែនេះដែរ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជាជាមួយអាស៊ានមានចំនួន ២៨.៤ភាគរយនៃទំហំពាណិជ្ជកម្មសរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់លានដុល្លារ ហើយដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ប្រទេសក្នុងអាស៊ានគឺ ប្រទេសវៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ ដោយឡែកក្នុងទំនាក់ទំនងដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាននេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ ដែលមានការកើនឡើង […]
រយៈពេល៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៨ខែនេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមានចំនួន ៦២ភាគរយ នៃទំហំពាណិជ្ជកម្មសរុបតម្លៃ ៣៦.៩៤ពាន់លានដុល្លាររបស់ខ្លួន។ សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន […]
៨ខែ កម្ពុជានាំចូលសម្ភារៈសំណង់ជាង $១ពាន់លាន កើន២១.៥៨% ខណៈវិស័យសំណង់កើនក្នុងកម្រិតទាបនៅឡើយ
ក្នុងរយៈពេល ៨ខែ (គិតពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ កម្ពុជាបាននាំចូលសម្ភារៈនិងឧបករណ៍សំណង់មានទំហំទឹកប្រាក់ ១.០៦៣លានដុល្លារ កើនឡើង២១.៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា កំណើននៃការនាំចូលសម្ភារៈសំណង់ បានកើនឡើងស្របពេលនិងវិស័យសំណង់ត្រូវបានគេព្យាករថា បាននិងកំពុងងើបឡើងវិញក្នុងកម្រិតមួយទាបនៅឡើយ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែនេះ កម្ពុជាក៏បាននាំចូលស៊ីម៉ង់ត៍ មានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារ ថយចុះ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ រីឯរបាយការណ៍ឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង ត្រូវបានគេរំពឹងថាមានកំណើនទាប ក្នុងកម្រិត ១.១ភាគរយ ខណៈអលនទ្រព្យ មានកំណើន ១.២ភាគរយ។ - Video Advertisement -
រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%
គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានចំនួនប្រមាណជាង ២៧ លានដុល្លារ កើនឡើងជាង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពីប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៩៦ម៉ឺនដុល្លារ។ យ៉ាងណាមិញ ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២៤ កំពង់ផែនេះ រកចំណូលបានចំនួនជាង ៤លានដុល្លារ ក្នុងនោះរួមមានចំណូលពីប្រតិបត្តិការផែបានចំនួន ៣,៨ លានដុល្លារ, ចំណូលពីអាជ្ញាធរផែ ជាង ៥៥ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារ។ ជាការកត់សម្គាល់ ចំណូលរបស់កំពុងផែក្នុងខែសីហានេះមានការកើនឡើង ២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី២០២៣។ ជាងនេះទៅទៀត ក្នុងខែសីហាដដែល ឃើញថាមានបរិមាណកុងតឺន័រឆ្លងកាត់កំពុងផែចំនួន ៥៣.៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហា ឆ្នាំ២០២៣។ ចំណែកបរិមាណនាវាដឹកអ្នកដំណើរចូលចតនៅខែសីហា […]
ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន
ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។ គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។ ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។ ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ […]