សម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាការឆ្លើយតបសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ […]
បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ខណៈក្នុងនោះ អាងស្តុកទឹក និងអាងទឹកចំនួន១៩៧ ស្មើនឹង ១៣% បានចុះបញ្ជីរួចរាល់។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ ដោយឡែក អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១០៩២ ស្មើនឹង ៧០%។ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយកដ្ឋានក្នុងការពន្លឿនដំណើរការចុះបញ្ជីអាងស្តុកទឹកដែលមិនទាន់បានចុះបញ្ជី ដោយធានាថាប្រព័ន្ធធារាសាស្ត្រទាំងអស់ត្រូវបានគណនា និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្គត់ផ្គង់តម្រូវការកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមដែលកំពុងបន្តមានគោលបំណងពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់សន្តិសុខស្បៀងក្នុងតំបន់។ នៅពេលដែលប្រទេសរីកចម្រើនឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ការផ្តោតសំខាន់នៅតែលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ […]
បច្ចុប្បន្ន គម្រោងសង់ទំនប់អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សម្រេចបាន ៤៦%
គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៤៦ភាគរយ ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវគុណភាពសំណង់ និងស្តង់ដារសោភ័ណភាពខ្ពស់ក្នុងអំឡុងពេលត្រួតពិនិត្យ។ ឯកឧត្តមក៏បានជំរុញឲ្យក្រុមអ្នកបច្ចេកទេសមកពីក្រុមហ៊ុនសាងសង់ និងក្រុមអធិការកិច្ចផ្តល់អាទិភាពដល់ការបញ្ចប់គម្រោងតាមពេលវេលាកំណត់។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជាការរំពឹងទុក ក្រោយការសាងសង់រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំនឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ […]
ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម) - […]
ផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ
គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate’s Post នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។ តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ […]
ផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សាងសង់រួចរាល់ ១០០% ហើយ !
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ផ្លូវជាតិលេខ ៤១ បានសម្រេចការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាការវិនិយោគដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេស។ គម្រោងស្តារនិងលើកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះមានប្រវែងជាង ៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងមកពីសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) និងទីប្រឹក្សាបច្ចេកទេស WACC ។ ការត្រួតពិនិត្យនេះ បានគូសបញ្ជាក់ពីកិច្ចសហការប្រកបដោយជោគជ័យរវាងដៃគូក្នុងស្រុក និងអន្តរជាតិក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ការងារសំណង់ទាំងអស់ រួមទាំងការក្រាលកៅស៊ូ AC សំខាន់ៗ ត្រូវបានបញ្ចប់ទាំងស្រុងហើយ។ លើសពីនេះ ឧបករណ៍សុវត្ថិភាពចរាចរណ៍សំខាន់ៗ ដូចជាផ្លាកសញ្ញាផ្លូវ និងដ្យាក្រាមត្រូវបានដំឡើង ដោយធានាថាផ្លូវត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពទាំងអស់ មុនពេលប្រគល់-ទទួលជាបណ្តោះអាសន្ន។ ផ្លូវជាតិលេខ៤១នេះ មិនមែនគ្រាន់តែជាការបង្ហាញស្នាដៃរបស់វិស្វកម្មប៉ុណ្ណោះទេ វាតំណាងឱ្យការតភ្ជាប់ជាយុទ្ធសាស្ត្រសម្រាប់សហគមន៍ ដែលភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងកាត់តំបន់កាន់តែងាយស្រួលថែមទៀតផង។ គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ […]