ថៃផ្តល់កម្ចី ៣០លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧

កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣លានបាត ឬត្រូវនឹងប្រមាណ ៣០លានដុល្លារអាមេរិក។

តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ បានអនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ)នេះ។

ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនៀមទំលាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។

ទន្ទឹមគ្នានេះដែរ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) តំណាងភាគីថៃ បានលើកឡើងថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៦៧ ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០៦មកម្ល៉េះ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ២០០៩។

ក្រោយពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

ផ្លូវជាតិលេខ៦៧ នេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ដែលភាគីកម្ពុជា និងថៃ ចាត់ទុកផ្លូវនេះជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជា ទៅនឹងខេត្តស៊ីសាកេត និងភាគឦសាននៃប្រទេសថៃ។

លើសពីនេះទៀត ផ្លូវនេះនឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្ដារផ្លូវជាតិលេខ៣១ (ចាប់ពីបែកគុសដល់ស្រុកកំពង់ត្រាច) សម្រេចបានជិត ៨០%

គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៨,៤៣ភាគរយ ខណៈរដ្ឋគ្រោងនឹងបញ្ចប់ឱ្យបានមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ នៅថ្ងៃទី០៥ មេសា ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ ព្រោះលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្រេចបាន ៧៨,៤៣ភាគរយ ហើយ។ ឯកឧត្តមបន្ថែមថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងជំរុញការងារ កាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់។ គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម […]

ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%

គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]

រដ្ឋកំពុងពន្លឿនបញ្ចប់ការងារកែលម្អប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន៥ ឱ្យបានមុនរដូវវស្សាមកដល់

ក្រសួងធនធានទឹក និងឧតុនិយម កំពុងជំរុញពន្លឿនបញ្ចាប់ការងារជួសជុល និងកែលម្អប្រព័ន្ធធារាសាស្ត្រនៅទីតំាងសំខាន់ៗ ក្នុងខេត្តចំនួន៥ ក្នុងនោះរួមមាន៖ ប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពុងស្ពឺ, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ក្នុងខេត្តបន្ទាយមានជ័យ,  ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ក្នុងខេត្តព្រៃវែង, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ក្នុងខេត្តសៀមរាប, និងប្រព័ន្ធធារាសាស្ត្រទំនប់លោក ក្នុងខេត្តឧត្ដរមានជ័យ។ នេះបើយោងតាមលទ្ធផលការងារដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ប្រព័ន្ធធារាសាស្ត្រសំខាន់ៗទាំង៥ មានវឌ្ឍភាពការងារដូចខាងក្រោម៖ ទី១. គម្រោងជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ដែលជួសជុលខ្នង និងជើងទេរប្រឡាយប្រវែង ១៤.៥០០ម៉ែត្រ សម្រេចបាន ៥០% ហើយ។​​ គួររំលឹកថា ក្នុងគម្រោងមួយនេះ ក៏មានការជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។ ទី២. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២.៣០០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩.២០០ម៉ែត្រ សម្រេចបាន៣០%, […]

រដ្ឋត្រៀមបើកដំណើរការ Pub Street ធំបំផុត ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ឱ្យបានមុនដំណាច់ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យកទីតាំងសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំជាផ្លូវថ្មើរជើង ឬ Pub street ដែលមានទំហំ៥៧ហិកតា នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ហើយគ្រោងនឹងដាក់ដំណើរការឱ្យបានមុនចូលឆ្នាំសកលឆ្នាំ២០២៥។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា នៅកន្លែង Pup street នឹងមានរៀបចំជាហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកម្សាន្តពេលយប់ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានឱ្យដឹងទៀតថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មាននេះ នឹងត្រូវបែងចែងជា ៣តំបន់ ដោយ៖ ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ) ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ (ពីស្គន់ដល់ទីរួមខេត្តកំពង់ចាម) សម្រេចបាន ៨% ហើយ

គម្រោងពង្រីក និងលើកកម្រិកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពី២គន្លង ទៅ៤គន្លង (គិតចាប់រង្វង់មូលស្គន់ ដល់ទីរួមខេត្តកំពង់ចាម) មានតម្លៃ ១១៧លានដុល្លារ សម្រេចការសាងសង់បានប្រមាណ ៨ភាគរយ ហើយ។ នេះតាមការបញ្ជាក់របស់លោក សុខ លឹមហៀង ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ លោកបានលើកឡើងថា បើគិតតាំងពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូម៉ែត្រ ដែលគិតចាប់ពីរង្វង់មូលស្គន់ ដល់ទីរួមខេត្តកំពង់ចាម ទើបសម្រេចការសាងសង់បានប្រមាណ ៨ភាគរយ ប៉ុណ្ណោះ។ លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានធ្វើការដោះស្រាយផលប៉ះពាល់លើការស្ថាបនាផ្លូវមួយខ្សែនេះ ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះរួចរាល់ហើយ ដោយពួកគាត់ព្រមទទួលយកតម្លៃដ៏សមស្របទាំងសប្បាយចិត្ត ខណៈកាលពីមុនផ្លូវនេះជាប្រភេទផ្លូវ២គន្លង មានលក្ខណៈតូចចង្អៀត ហើយតែងមានបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើងជារឿយៗផងដែរ ដូច្នេះដោយពិនិត្យឃើញពីស្ថានភាពលំបាកបែបនេះ ទើបរដ្ឋាភិបាលសម្រេចពង្រីកផ្លូវមួយខ្សែនេះ ពី២គន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្តាល មានលក្ខណៈធំទូលាយ នេះមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរពីកំពង់ចាម ទៅភ្នំពេញដោយចំណេញពេលវេលារហ័សទាន់ចិត្ត។ គួររំលឹកថា  គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា […]

ម៉ាឡេស៊ីវិនិយោគ $៨,៣៤​ពាន់លាន ពង្រីកកំពង់ផែប្រជែងសិង្ហបុរី ខណៈបង្អាប់គម្រោងសង់ស្ពានភ្ជាប់សមុទ្រថៃថាគ្មានអ្នកចាប់អារម្មណ៍

ប្រទេសម៉ាឡេស៊ី ចំណាយថវិកាប្រមាណ ៨,៣៤ ពាន់លានដុល្លារ ដើម្បិវិនិយោគលើគម្រោងពង្រីកកំពង់ផែដ៏ធំបំផុតរបស់ខ្លួននៅលើផ្លូវសមុទ្រដ៏សំខាន់នៃច្រកសមុទ្រ Malacca ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងឱ្យទាន់សមត្ថភាពរបស់កំពង់ផែសិង្ហបុរី និងផ្គត់ផ្គង់ក្នុងវិស័យពស្តុភាររបស់អាស៊ីអាគ្នេយ៍ដែលនឹងមានករប្រកួតប្រជែងខ្លាំងជាងមុន ព្រមទាំងបានរិះគន់គម្រោងស្ពានអាកាសភ្ជាប់សមុទ្ររបស់ថៃថា “អប្រសិទ្ធភាព” នេះបើយោងតាម  Asia.nikkei ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។ Port Klang ដែលជាកំពង់ផែធំជាងគេទី១២ របស់ពិភពលោក និងទីពីរបន្ទាប់ពីប្រទេសសិង្ហបុរីនៅអាស៊ីអាគ្នេយ៍គិតត្រឹមឆ្នាំ ២០២១ គ្រោងនឹងបង្កើនសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួនពី ១៤លាន TEU (ប្រហែល ៨៥,៤ លានម៉ែត្រនៃសមត្ថភាពកុងទីន័រ) ទៅដល់ ២៧ TEU ដែលនឹងដំណើរការប្រតិបត្តិការដោយក្រុមហ៊ុន Westports Holdings។ លោក Ruben Emir Gnanalingam ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Westports បានប្រាប់ Nikkei Asia ក្នុងបទសម្ភាសន៍មួយថា “ការពង្រីកកំពង់ផែទាំងមូល នឹងចំណាយពេលជាង ៤០ឆ្នាំ គិតពីឆ្នាំ ២០២៤នេះទៅ។ ប្រភពហិរញ្ញវត្ថុ ភាគច្រើនបានមកពី មូលនិធិ ផ្ទៃក្នុងជាមុនសិន ហើយបន្ទាប់មកយើងបានបង្កើនកម្មវិធី […]