ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជាង១.៦ពាន់លានដុល្លារ នឹងត្រូវសាងសង់ឆ្នាំ២០២៣

ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ក្នុងឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ​២០២៧ ដោយ​គ្រោង​ចំណាយ​អស់ទឹកប្រាក់ប្រមាណ​ ១៦៣៨លានដុល្លារអាមេរិក។

នេះបើតាមការលើកឡើង​របស់​ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុង​ពិធីចុះ​ហត្ថ​​លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជ​រដ្ឋា​ភិបា​​លកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា «សង្ឃឹមថាយើងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬ​ដើម​​ឆ្នាំ២០២៧ ឱ្យចប់ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃ មកបាវិត ដើម្បីតភ្ជាប់ផ្លូវ​ល្បឿន​លឿន​របស់យើង ដោយសារខ្ញុំមានឱកាសជួបជាមួយរដ្ឋមន្ត្រី ដឹកជញ្ជូន វៀតណាមកាលពីថ្ងៃទី០៨ កន្លងទៅនេះ នៅក្រសួង​សាធារណការនិងដឹកជញ្ជូន ក៏បានសួរ បញ្ជាក់ទៅឯកឧត្តមរដ្ឋមន្ត្រីថា ពេលណាទើបផ្លូវល្បឿន​លឿន​របស់គាត់ធ្វើ​ចប់ គាត់បានលើកឡើងបញ្ជាក់ថា ប្រហែលចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ទើបធ្វើចប់»។

ឯកឧត្តមបានបន្តថា «ចំពោះទីតាំងតាមផែនទីដាក់បញ្ហាឱ្យគាត់មើលប្រហែលជាមិនខុសគ្នាទេ គឺផ្លូវខាងគាត់ត្រូវរត់​មក​តាម​ផ្លូវលេខ២២ និងតភ្ជាប់និងផ្លូវល្បឿនលឿនរបស់យើងនៅបង្គោលគឺឡូម៉ែត្រ១៦៤ ប៉ុន្តែគាត់នឹង​ធ្វើ​ជា​លាយលក្ខណ៍អក្សរប្រាប់យើងទីតាំងពិតប្រាកដ ដើម្បីយើងរៀបចំគូរប្លង់ ទិញដីឱ្យបានត្រឹមត្រូវនៅទីតាំង​ដែល​យើងតភ្ជាប់ជាមួយគ្នា»។

ឯកឧត្តមបញ្ជាក់បន្ថែមថា «ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាម តាមរយៈផ្លូវនេះ ជាផ្លូវអាសានលេខ១ ដែលយើងកំពុងពង្រីកពី ២គ​ន្ល​ង​ ទៅ ៤គន្លង ពីប៉ោយប៉ែត​ទៅ​ភ្នំពេញ ហើយយើងតភ្ជាប់ពីភ្នំពេញទៅបាវិត»។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ផ្លូវល្បឿនលឿននេះ នឹងចាប់ផ្តើមធ្វើ ស្របពេលមជ្ឈមណ្ឌល​ព័ស្តុភារកម្មភ្នំពេញ​សាង​សង់​ចប់ ដែលបម្រើដល់ការដឹកទំនិញឆ្លងកាត់ផងដែរពីកម្ពុជាទៅវៀតណាម ឬពីវៀតណាមមកកម្ពុជាវិញ។(អានបន្ថែម)

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់​ផ្លូវ​ល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល ១៣៥ គីឡូ​ម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។

ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និង​ខេត្ត​ស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស

  ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម

  នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]

នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។ ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។ ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។ - Video Advertisement -

រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន

ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដើម្បីបង្កើនទិដ្ឋភាពសេដ្ឋកិច្ចនៃខេត្តទាំងនេះ។ រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​លើ​វិស័យ​សំខាន់​បី​គឺ ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ដែលផ្តល់ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងអាកាសធាតុដែលអំណោយផល ខ្យល់អាកាសបរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម។ ជាងនេះទៅទៀត ខេត្តទាំងនេះមានទីតាំងល្អក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា សម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដើម្បីសម្រួល និងជំរុញការវិនិយោគ រាជរដ្ឋាភិបាលបានកំណត់ឱ្យអនុវត្តវិធានការគាំទ្រចំនួន ៣ទៀត រួមមាន៖ ១. ការលើកទឹកចិត្តផ្នែកពន្ធគយ៖ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកវិនិយោគថ្មី។ ២. ជម្រើសហិរញ្ញប្បទានដ៏គួរឱ្យទាក់ទាញ៖ ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។ ៣. ដំណើរការកាន់តែរលូន៖ តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ […]