សម្តេចតេជោទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគលើវិស័យសំខាន់ៗទាំងនេះនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ក្រុមហ៊ុនបារាំង មកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឧសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះក្នុងកិច្ចប្រជុំមួយរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែធ្នូ​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៥។​

ក្នុងកិច្ចប្រជុំខាងលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបទអន្តរាគមន៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាន និងជាដំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាពដែលកម្ពុជាអាចងើបចេញពីវិបត្តិ Covid-19 ទាំងនេះ បានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជានៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់។​

បន្ថែមពីលើនេះ សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូបនូវបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ​ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដោយប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

គួរបញ្ជាក់ថា ប្រទេសបារាំង គឺជាអ្នកវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា អំឡុងពេលការកសាងប្រទេសឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ 1990 ដូចជាសាងសង់ព្រលានយន្តហោះ មន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀន។ បច្ចុប្បន្ន វិនិយោគិនបារាំង ផ្តោតកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទន់ និងការអភិវឌ្ឍន៍សមត្ថភាពមនុស្ស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)

រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ ១,១៥៦ពាន់លានដុល្លារ អមជាមួយនិងកិច្ចសន្យា ចំនួន ៥ច្បាប់ទៀត ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ជាផ្លូវការហើយ។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)​ ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់គម្រោងដ៏មានមហិច្ឆតា។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ នេះ​ រួមមាន៖ (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន […]

ក្នុងរយៈពេល ៣៥ឆ្នាំនេះ ទុនវិនិយោគរបស់ចិននៅកម្ពុជាមានរហូតដល់ ៣៦ពាន់លានដុល្លារ

ក្នុងរយៈពេល ៣៥ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦ពាន់លានដុល្លារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងវេទិកាពិសេសមួយក្រោមចំណងជើងថា “មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម” បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាប្រភពនៃការវិនិយោគចម្បងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលចិនបានជាប់ចំណាត់ថ្នាក់ជាអ្នករួមចំណែកធំជាងគេ ឬធំទីពីរ ក្នុងការវិនិយោគឯកជន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគរបស់ចិនបានកើនឡើងដល់ប្រមាណ ៣.៤២ពាន់លានដុល្លារ ដែលស្មើនឹងជិត ៥០% នៃទុនវិនិយោគសរុបរបស់កម្ពុជាសម្រាប់ឆ្នាំនេះ។ អគ្គលេខាធិការរងរូបនេះបានចាត់ទុកថា កំណើននេះដោយសារតែភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ដែលបានសម្របសម្រួលការវិនិយោគ និងជំនួយអភិវឌ្ឍន៍តាមរយៈវិស័យឯកជនជាច្រើន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជិត ៦ពាន់លានដុល្លារដល់កម្ពុជា ដែលចំនួននេះបានគូសបញ្ជាក់ពីភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជាតិទាំងពីរ។ គួរបញ្ជាក់ថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារ។ ក្នុងនោះដែរ ការវិនិយោគមកពីប្រទេសចិនមានចំនួន ៥៦,២៣% នៃការវិនិយោគសរុបនៅកម្ពុជា។ (អានបន្ថែម) យ៉ាងណាក៏ដោយ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​ជំរុញយ៉ាង​ខ្លាំង​ផង​ដែរ​ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) […]

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

  សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យសំណង់កម្ពុជា ដោយបានរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យជាមួយសមាគមអ្នកសាងសង់អន្តរជាតិចិន (CHINCA) កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ មិនត្រឹមតែបង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផ្លូវសម្រាប់កិច្ចសហការដ៏មានសក្តានុពលក្នុងមុខជំនួញសំណង់ និងការអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ដោយចាប់ផ្តើមពីការជជែកពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅកម្ពុជា រួមជាមួយនឹងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលកំពុងអភិវឌ្ឍន៍។ ទាំងនេះបានក្លាយជាភស្តុតាងដែលថាមានឱកាសច្រើនសម្រាប់សន្ទុះរីកចម្រើននៅក្នុងវិស័យសំណង់ដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ ការរំលេចដ៏គួរឱ្យកត់សម្គាល់គឺបទបង្ហាញរបស់ CHINCA លើបេសកកម្ម សមាជិកភាព និងកម្មវិធីសំខាន់ៗរបស់ខ្លួន ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូអន្តរជាតិ។ សមាគមបានណែនាំកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធវាយតម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ពណ៌បៃតង សំដៅលើកកម្ពស់និរន្តរភាពនៅក្នុងឧស្សាហកម្មសំណង់។ សមាគមទាំងពីរបានស្វែងរកសំណើជាឱកាសសម្រាប់ក្រុមហ៊ុនកម្ពុជាដើម្បីចូលរួមក្នុងយន្តការកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់វិស្វកម្មអន្តរជាតិ ដែលសន្យាថានឹងមានកំណើនទៅវិញទៅមក និងការចែករំលែកធនធាន។ គំនិតផ្តួចផ្តើមនេះបានកំណត់ជំហានឆ្ពោះទៅមុខសម្រាប់ការពង្រឹងកិច្ចសហការ និងការច្នៃប្រឌិតក្នុងវិស័យនេះ។ សមាជិកចូលរួមក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការផ្លាស់ប្តូរដោយផ្ទាល់រវាងអ្នកផ្គត់ផ្គង់ឈានមុខគេរបស់ប្រទេសចិនលើគ្រឿងឧបករណ៍ និងសម្ភារៈវិស្វកម្ម ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដែលជំរុញឱ្យមានទំនាក់ទំនងថ្មី និងការសហការប្រកបដោយសក្តានុពល។ ជាការរំពឹងទុក CHINCA បានស្នើឱ្យសមាជិក CCA ចូលរួមកិច្ចពិភាក្សានៅម៉ាកាវដែលផ្តោតលើវិស័យសំណង់ ដោយរំពឹងថានឹងទាក់ទាញអ្នកចូលរួមចំនួន 3,000នាក់។ តាមរយៈការស្នើនេះ សមាជិក CCA បានសម្តែងការគាំទ្រចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមក្នុងកិច្ចសន្ទនាអន្តរជាតិដែលអាចជំរុញដល់ឧស្សាហកម្មសំណង់។ តាមរយៈកិច្ចប្រជុំនេះ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជានាយកក្រុមហ៊ុន OCIC បានបង្ហាញនូវមោទនភាពចំពោះគម្រោងនានារបស់កម្ពុជា ដែលបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការវិនិយោគ […]

ប្រទេសលុចសំបួជួយកម្ពុជា ២លានអឺរ៉ូ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតមី​ន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់ជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់មីន ប្រទេសលុចសំបួបានផ្តល់ជំនួយចំនួន ២លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីននៅកម្ពុជា។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​កម្ពុជា នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២៥។ ការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងផ្តល់ជំនួយនេះបានធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយឥស្សរជនពិសេសរួមមាន ឯកឧត្តម Lee Thuc រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១, ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។ អាជ្ញាធរមីន បានចាត់ទុកថា ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់។ ពាក់ព័ន្ធសកម្មភាពបោសសម្អាតមីននេះដែរ កាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ស្មើនឹងប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ គឺ១.គម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។និង២.សម្រាប់គាំទ្រគម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម […]

ជប៉ុនចង់បង្កើនការវិនិយោគនៅកម្ពុជា តាមរយៈការតភ្ជាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសទាំងពីរ

ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ជប៉ុន​គ្រោង​នឹង​បង្កើន​ការវិនិយោគ​របស់ខ្លួន​នៅ​ក្នុងប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈ​ជំរុញ​ភាពជា​ដៃគូ​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅក្នុង​ប្រទេស​ទាំងពីរ​។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រវាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា។ នាឱកាសនោះ ឯកឧត្តម Takahashi បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសថ្មីៗ សម្រាប់ធ្វើការវិនិយោគនៅកម្ពុជាបន្ថែម ដោយបានស្នើឱ្យមានការបង្កើតឡើងនូវយន្តការជាក់លាក់មួយ ដើម្បីជួយសម្រួលដល់ការវិនិយោគ និងការផ្លាស់ប្តូរចំណេះដឹងរវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន និងកម្ពុជា។ គួរបញ្ជាក់ថា បច្ចុប្បន្នវិនិយោគិនជប៉ុនមានសកម្មភាពវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជាដូចជា កសិកម្ម បច្ចេកវិទ្យា និងវារីវប្បកម្ម។ ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានសាទរចំពោះសំណើនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមជាមួយស្ថាប័នសំខាន់ៗ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជារៀបចំគំនិតផ្តួចផ្តើមដែលភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យដែលមានតម្លៃខ្ពស់ដូចជាការកែច្នៃជាដើម។ ការផ្តោតសំខាន់លើភាពជាដៃគូសហគ្រាសធុនតូច និងមធ្យមមានគោលបំណងទាក់ទាញការវិនិយោគរបស់ជប៉ុន ខណៈពេលដែលការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាតាមរយៈការពង្រឹងជំនាញ និងលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដើម្បីជំរុញបរិយាកាសសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ដោយសារប្រទេសជប៉ុន និងកម្ពុជាពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ការផ្តោតសំខាន់លើកិច្ចសហការសហគ្រាសធុនតូច និងមធ្យមសន្យាថានឹងត្រួសត្រាយផ្លូវសម្រាប់បរិយាកាសធុរកិច្ចដ៏រស់រវើក និងនិរន្តរភាព ដោយដោះសោសក្តានុពលពេញលេញនៃសេដ្ឋកិច្ចទាំងពីរ។ - Video […]