WB ផ្តល់កម្ចីបន្ថែម ២៧៤លានដុល្លារ ស្តារសេដ្ឋកិច្ចកម្ពុជា ខណៈធ្លាប់ផ្តល់ ២០០លានដុល្លាររួចហើយ

ធនាគារពិភពលោក (WB) បានផ្តល់ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា​ក្នុងការស្តារ​សេដ្ឋកិ​ច្ច​​​​ឱ្យ​​ងើបឡើងកាន់តែមាន​ភាពធន់ បន្ទាប់​ពីរងការ​ប៉ះ​ទង្គិច​ពី​​វិបត្តិថ្មីៗនាពេលនេះ។ នេះបើតាមសេចក្តីប្រកាស​ពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ឥណទាននេះ ត្រូវ​បាន​ផ្តល់​ដោយ​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់ជួយ​ដល់ប្រទេសក្រីក្រ ដោយបានចាក់បន្ថែមទៀតលើហិរញ្ញប្បទានចំនួន ២០០លានដុល្លារអាមេរិក ដែលធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២១ កន្លងមក។

បើតាមការបញ្ជាក់របស់ WB សេដ្ឋកិច្ចរបស់កម្ពុជា​បានរងការ​ខូច​ខាត​ធ្ងន់ធ្ងរពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ ដោយ​​ធ្វើ​ឱ្យ​ផលិតផ​លក្នុងស្រុ​កសរុបបានធ្លាក់ចុះដល់ -៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំង​លើកដំបូងក្នុង ​រយៈពេល ៣០ឆ្នាំចុង​ក្រោយនេះ​។

ក្រៅពីវិបិត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ពីសង្រ្គាមដែលនៅតែបន្តមាន​​ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តា​ទាំង​អស់​នេះ​ នឹងជះឥទ្ធិពល​មិន​ល្អ​មកលើ​ទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។

ក្រៅពីនេះ ការវិភាគ​ទិន្នន័យ​បាន​បង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងចំនួន ២,៨ភាគរយ ដោយ​រុញ​មនុស្ស​ប្រហែល ៤៦០ ០០០នាក់ ឱ្យ​ធ្លាក់ក្នុងភាពក្រីក្រវិញ​។

ជាមួយនឹងឥណទាននេះ វានឹងជួយទ្រទ្រង់​​ដល់​កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់​ផ្សេងទៀត​នឹងបង្កើនភាព​ធន់នៃ​​​សារពើពន្ធ រួមទាំង​ការកែលម្អ​ការគ្រប់គ្រង​ភាពជាដៃ​គូរវាង​ផ្នែក​​សាធារណៈនិងឯកជន និងការ​សម្រួលដល់​ការលក់​ប័ណ្ណ​បំណុល​របស់រដ្ឋាភិបាល​​ក្នុងទីផ្សារក្នុងស្រុក។

មួយផ្នែកទៀតនោះ វានឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយ​កើតឡើងនាពេលខាងមុខ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក

ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ កើន៣៦,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៥០.៨០៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៩.៦៩២​នាក់ ដែលចំណូលនេះកើនឡើង ១៨,៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៦ខែនេះ បានចំនួន ១៦២.៤២០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៣២.៨៨១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។   - Video Advertisement -

ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។ ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿ​ង​សង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិប​ត្តិ​ករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។ យ៉ាងណាមិញ ក្បួនរថយន្តនេះ […]

បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%

កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និងផ្ដល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាជាដើម។ ជាក់ស្តែង សម្តេចអះអាងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុបផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ក្នុងក្របខណ្ឌអាស៊ានវិញ សម្តេចថា មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) […]

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]

World Bank ផ្តល់ឥណទាន ២៧៥លានដុល្លារ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank)ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ (អានបន្ថែម) […]

ត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ

គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ៍ ទុនវិនិយោគផ្ទាល់ពីបរទេសលើវិស័យអចនទ្រព្យ ឈរនៅលេខរៀងទី៣ បន្ទាប់ពីវិស័យហិរញ្ញវត្ថុ និងកម្មន្តសាល ដោយរួមចំណែក១១.២ភាគរយ។ បើតាមប្រភពខាងលើ ទុនវិនិយោគលើវិស័យសំណង់ រួមចំណែក៥.៨ភាគរយនៃទុនវិនិយោគសរុប។ ប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន (៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប) បន្ទាប់មក កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ កាណាដា និងចក្រភពអង់គ្លេស។ - Video Advertisement -