ត្រឹមឆ្នាំ២០២២ រដ្ឋផ្តល់កម្ចីដល់អាជីវកម្ម SME ចំនួន ៨៩លាន​ដុល្លារ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់កម្ចីទំហំប្រមាណ ៨៩លានដុល្លារអាមេរិក ដែលភាគច្រើនជាកម្ចីខ្វះទ្រព្យធានា​ដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CGCC ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

កម្ចីនេះត្រូវបានផ្តល់ក្រោមគម្រោង BRGS ជាការធានាឥណទានក្នុងការគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រា​សខ្នាតតូច និងមធ្យម (SME) និងសហត្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។

គម្រោង BRGS ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណជា ២០០លានដុល្លារអាមេរិក។

មកទល់ពេលនេះ កម្ចីត្រូវបានផ្តល់អស់ ៨៩លានដុល្លារអាមេរិកមកហើយ ហើយ CGCC បានប្រកាសបន្តគម្រោង BRGS ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅរហូតដល់គម្រោងនេះ ត្រូវប្រើប្រាស់អស់។

ជាមួយគ្នានេះផងដែរ ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានអាមេរិក បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME​ Bank) នៅក្នុងឆ្នាំ២០២៣  ខណៈដែលធ្លាប់បានផ្តល់ឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិករួចមកហើយ​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ៤០៤លាន​​លានដុល្លារ​ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។​ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ​៥៩.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែជាង ​២៥៤លានដុល្លារ​។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ជាង ៥១លានដុល្លារ​ កើនឡើង​៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។​ - Video Advertisement -

៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាង ៣៦ពាន់លានដុល្លារ កើនឡើង១៦.៥%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ៣៦ពាន់លានដុល្លារ ពីការនាំចេញ-នាំចូលទំនិញសំខាន់ៗ ដោយមានការកើនឡើង ១៦.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជាបាន បាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ការនាំចូលរបស់កម្ពុជាមានជាង ១៨ពាន់លានដុល្លារ កើនឡើង ១៦.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ - Video Advertisement -

ការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល

ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium […]

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និង​មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]

កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់ ៣០០លានដុល្លារ

​កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានដល់ ៣០០លានដុល្លារអាមេរិក និងជំហានបន្ទាប់ឱ្យបានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ តាមរយៈពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌។​ នេះបើតាមជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម កាណាត់ ទូមិសហ្ស បានទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយមានបំណងរៀ​ប​ចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាពីយន្តការការពា​រ និង​ព្យាបាលក្នុងវិស័យវេជ្ជសាស្រ្ត ដែលមានការផលិតវ៉ាក់សាំងទប់ស្កាត់ជំងឺរាត្បាតជាដើម។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ […]

ជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី

ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន  “តម្លាភាពខ្ពស់ ទី១៣”  ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។ លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ ។ យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។ - Video Advertisement -