Construction & Property Magazine 061

ព័ត៌មានដែលទាក់ទង

វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ទាក់ទាញចំណាប់អារម្មណ៍​​វិនិយោគិន​ចិន​, ពិសេស​មក​ពី​ខេត្ត​ហឺណាន

ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគ Hernan Agriculture Investment Group បានមកបង្ហាញពីចេតនាក្នុងការវិនិយោគលើវិស័យកែច្នៃ និងផលិតជីកសិកម្មនៅប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំប្រកបដោយផលិតភាពជាមួយតំណាងក្រសួងកសិកម្មកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ គណៈប្រតិភូចិនបានថ្លែងអំណរគុណចំពោះក្រសួងដែលបានផ្តល់ការយល់ដឹងដ៏មានតម្លៃអំពីទិដ្ឋភាពកសិកម្មរបស់កម្ពុជា។ ពួកគេបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្រាវជ្រាវបន្ថែម ដើម្បីសម្រួលដល់ការចូលទៅក្នុងវិស័យកសិកម្មដោយរលូន ដោយផ្តោតលើការកែច្នៃផលិតផល និងការផលិតជី។ ជាការឆ្លើយតប ឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់សារជាថ្មីអំពីគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអ្នកវិនិយោគបរទេស ជាពិសេសលើវិស័យកសិកម្មតែម្តង។ ឯកឧត្តមបានលើកឡើងពីសក្ដានុពលនៃកំណើនដ៏ធំធេងនៃវិស័យមួយនេះ និងសារៈសំខាន់សម្រាប់ដំណើរការនាំចេញ ដោយកត់សម្គាល់ពីការលើកទឹកចិត្តដ៏ខ្លាំងខ្លារបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការវិនិយោគ។ លើសពីនេះ ឯកឧត្តម ចាន់ វាសនា បានជំរុញឱ្យក្រុមហ៊ុនចិន ពិចារណាលើការអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ដែលជាគម្រោងដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសនាពេលឆាប់ៗខាងមុខនេះ។ សួនកសិឧស្សាហកម្មទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់នូវការលើកទឹកចិត្តរិតតែខ្លាំងសម្រាប់ការបង្កើតកន្លែងកែច្នៃទំនិញកសិកម្មសម្រាប់ការនាំចេញ។ គួររំលឹកថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ មានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ១៤៦គម្រោង ឬ ៥៤% ។ គម្រោងទាំងនេះបាននាំមកនូវទុនវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៦,៩ពាន់លានដុល្លារ កើនឡើង ១.៩៧៣ពាន់លានដុល្លារ ឬ ៤០% បើធៀបនឹងឆ្នាំ២០២៣។ ជាការកត់សម្គាល់ ឃើញថាក្នុងចំណោមគម្រោងទាំងអស់នេះមាន ៨គម្រោង ស្ថិតក្នុងវិស័យកសិកម្ម […]

រដ្ឋសម្ពោធបើកដំណើរការទីលានទុកសំរាមទំហំ ១១ហិកតា នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយ ដើម្បីបង្កើនការគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាប រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកន្លែងចាក់សំរាមទំហំជាង ១១ហិកតា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដំណាក់កាលទី២ ដែលបានទទួលការគាំទ្រក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ទីលានទុកដាក់​សំរាមនេះមានទីតាំងស្ថិត​នៅ​ភូមិ​កង្វា ​សង្កាត់​កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និង​បាន​សាងសង់​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ ដឹក​ជញ្ជូន និង​សំណង់ ហើយ​ប្រើរយៈពេល​ពេល ១០ខែសម្រាប់ការសាងសង់។ គម្រោងនេះដែរ នឹងបម្រើជាកន្លែងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណជា ១២៨.២០៨នាក់ នៅក្នុងតំបន់ ក្នុងនោះរួមមានសង្កាត់ម៉ាកាក កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នាក និងកោះពង់សាត។ ទីលានទុកដាក់​សំរាម​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដំណើរការបាន​រហូត​ដល់​ឆ្នាំ ២០៤០។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានជំរុញឱ្យសហគមន៍ប្រើប្រាស់ទីលានចាក់សំរាមប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការធ្វើជីកំប៉ុស និងធានាឱ្យមានស្តង់ដារបច្ចេកទេសគ្រប់គ្រងកាកសំណល់។ ឯកឧត្តម​ក៏បាន​លើក​ឡើង​ពី​សក្តានុពល​នៃ​គម្រោង​នេះ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ដោយ​ការ​ទាក់ទាញ​ទេសចរណ៍ បង្កើត​ឱកាស​ការងារ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានផងដែរ។ ទន្ទឹមគ្នានេះដែរ ក្រសួងសាធារណការ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដែលកន្លងមកបានបង្កើតទីលានទុកដាក់សំរាមក្នុងខេត្តមួយចំនួនផ្សេងទៀត រួមមាន ខេត្តព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]

ក្រុមហ៊ុនបច្ចេកវិទ្យាចិនចង់សហការជាមួយកម្ពុជារៀបចំថ្នាលឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីជុំវិញពិភពលោក

ដើម្បីបង្កើនឱកាសវិនិយោគជាសាកល ក្រុមហ៊ុន 86Links Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន បានបង្ហាញពីគោលបំណងចង់សហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតបណ្តុះថ្នាលបច្ចេកវិទ្យាឌីជីថលទំនើប ដែលអាចទាក់ទាញការវិនិយោគពីជុំវិញពិភពលោកមកកាន់កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដាក់ប្រទេសកម្ពុជាជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគអន្តរជាតិ ជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតនៅក្នុងតំបន់។ នេះបើតាមជំនួបរវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក នាវ តាហុង (Niu Dahong) បានឱ្យដឹងថា ក្រុមហ៊ុន 86Links Co., Ltd. មានជំនាញនិងបទពិសោធន៍ជោគជ័យលើការផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅប្រទេសចិន។ ទន្ទឹមនឹងនេះ លោក នាវ តាហុង បានបង្ហាញពីគោលបំណងនៃគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយទាក់ទាញការវិនិយោគពីជុំវិញពិភពលោកមកកាន់កម្ពុជា។ គម្រោងនេះ គឺធ្វើការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ការតភ្ជាប់បណ្តា​ញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាដើម។ បន្ថែមពីនេះ គម្រោងរៀបចំថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័នជំរុញវិនិយោគនិងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មាននានាពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិ​យោគនៅក្រៅប្រទេសផងដែរ។ នៅពេលដែលកម្ពុជាស្វែងរកការលើកកម្ពស់ទីតាំងរបស់ខ្លួននៅលើផែនទីវិនិយោគសកល ភាពជាដៃគូជាមួយ 86Links Co., […]

រោងចក្រដ៏ធំរបស់ស៊ុយអ៊ែត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ សម្ពោធបើកដំណើរការជាផ្លូវការហើយ

ក្រុមហ៊ុនផលិតស្រោមដៃដ៏ល្បីល្បាញរបស់ប្រទេសស៊ុយអែត HESTRA (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានសម្ពោធបើកដំណើរការរោងចក្ររបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកស្រី Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានថ្លែងសាទរចំពោះក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលបានសម្រេចចិត្តមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកក្រុមហ៊ុនធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម។ ឯកឧត្តមបន្តថា វត្តមានរបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ មិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារជូនកម្មករនិយោជិកក្នុងស្រុកទៀតផង។ គួរបញ្ជាក់ថា HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦ មកម្ល៉េះ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទី១របស់ប្រទេសស៊ុយអែត ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថានឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន “HESTRA (CAMBODIA) CO., […]