រដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ មេសា ២០២៣នេះ​។

យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវារីអគ្គីសនីនៅខេត្តកោះកុង ១៧០មេហ្កាវ៉ាត់ ដែលជាការផ្គូបបញ្ជូលគ្នា រវាងគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់) នៅខេត្តកោះកុង ។

ចំណែកគម្រោងស្ថានីយពន្លឺព្រះអាទិត្យ រួមមាន គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

ក្រៅពីបង្កើនការផ្គត់ផ្គង់ថាមពលដោះស្រាយបង្គ្រប់កង្វះខាតថាមពលប្រើប្រាស់ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២.៨៨០.៣៨២ដុល្លារ ក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

នាយកក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) របស់ជប៉ុន គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Fujita Ryoji នាយកក្រុមហ៊ុន ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ​​ជាការឆ្លើយតបនឹងគម្រោងនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងកា​រងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម​។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លើសពីនេះទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេសនាពេលអនាគតផង។ ក្រៅពីនេះ ចំពោះការងារផលិតកម្មរបស់ក្រុមហ៊ុនវិញ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចំនួន ០២ចំណុចរួមមាន (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ៤៤តំបន់ អាចស្រូបទាញការងារជិត ២០ម៉ឺនកន្លែង

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់  ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ថ្លែងក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី២ ខែកក្កដា ជាមួយគណៈប្រតិភូក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. ដែលដឹកនាំដោយលោក ស៊ី ជានឆឹង។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរ ខណៈឯកឧត្តម បានប្រាប់ទៅប្រតិភូចិនថា ដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោយបាយ បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ១៨៧.០០០ កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មខុស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។ លោក ស៊ី ជានឆឹង ប្រធានគណៈប្រតិភូ បានប្រាប់ថា ក្រុមហ៊ុនលោក មានជំនាញផលិតផលិតផល cosmetic ដោយនាំចូលវត្ថុធាតុដើមពី ប្រទេសម៉ាឡេស៊ី។ […]

ព្រលានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅក្នុងខែសីហាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាចនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅចុងខែសីហាខាងមុខនេះ ខណៈជំហានដំបូងអាចនឹងដំណើរការក្នុងស្រុកសិន។ នេះបើតាមការបញ្ជាក់របស់លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់ទៅសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា ក្រុមការងារ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជា​តិតារាសាគរ ដើម្បីស្នើសុំឱ្យដាក់ដំណើរការនូវការហោះហើរជាលក្ខណះក្នុងស្រុកបណ្តោះអាសន្នសម្រាប់ជំហានដំបូ​ង រួមជាមួយការបន្តធ្វើនូវនីតិវិធីជាបន្តបន្ទាប់ ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត​។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ (អានបន្ថែម) - Video Advertisement […]

ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី

ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។ លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គ្រោងបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំផុតរបស់ប្រទេសចិនដែលមានឈ្មោះថា BYD មានគម្រោងចូលមកបណ្តាក់ទុន ដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា ៥.០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD កម្ពុជានៅមានក្រុមហ៊ុនចំនួន ២ទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វត (Ford) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតា (Toyota) របស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (Hyundai) របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ។ សម្ដេចបានបញ្ជាក់ទៀតថា នេះគឺជាការពង្រីកទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជាសម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង និងមានផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

អាជ្ញាធរខេត្តកំពត កំពុងសង់នាឡិការខ្នាតយក្ស ដើម្បីជំរុញសក្តានុពលទេសចរណ៍ឱ្យរិតតែខ្លាំង

នាពេលឆាប់ខាងមុខនេះ នាឡិការយក្សដែលមានកម្ពស់រហូត ៣៥ម៉ែត្រ និងមុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រផងនោះ នឹងមានវត្តមាននៅលើទឹកដីខេត្តកំពត ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅថ្ងៃទី២៥ មិថុនា ២០២៤។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១ របស់ខេត្តកំពត ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត ដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋបានពេញលេញនៅឡើយ។ ហេតុនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការខ្នាតយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ លើសពីនេះ រដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះផងដែរ។ បើតាមរដ្ឋបាលខេត្តកំពត ការបន្តសាងសង់នាឡិការយក្សមួយបន្ថែមទៀតបែបនេះ គឺធ្វើឡើងក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំ ធ្វើឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់៕ - Video […]