ខេត្តកែបកំពុងរៀបចំសង់ផែថ្មី១ទៀតតម្លៃជាង ១លានដុល្លារ ខណៈផែសេះសសង់បាន៧០%

អាជ្ញាធរខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែដឹកទំនិញថ្មីមួយទៀត តម្លៃជាង ១លានដុល្លារ ខណៈកំពង់ផែសេះស បាននិងកំពុងសាងសង់សម្រេចបាន ៧០%ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានលើកឡើងថា កំពង់ផែសេះស កំពុងសាងសង់មិនទាន់រួចរាល់ ១០០% ទេ តែសាងសង់សម្រេច​បាន ៦០ ទៅ ៧០% ហើយ ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមអភិបាល បានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប កំពុងដាក់គម្រោងស្នើសុំវិនិយោគផែដឹកទំនិញថ្មីមួយទៀតលើដីសាធារណៈរបស់រដ្ឋ។

ឯកឧត្តមអភិបាល បានបញ្ជាក់ទៀតថា គម្រោងវិនិយោគនេះ ស្ថិតក្នុងគម្រោងវិនិយោគរបស់វិស័យឯកជន ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១លានដុល្លារ។

គួរបញ្ជាក់ថា គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩លានដុល្លារ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង​ ឫទ្ធី សង់រួចរាល់ហើយ គ្រោងបើកទទួលភ្ញៀវឆាប់ៗ

ផ្លូវ​ឡូរី២ខ្សែ​ ទៅមក​សរុប​ប្រវែង​ ៩.២០០ម៉ែត្រ​ ដែលរួមមាន​ស្ថានីយ៍​ទី១​ និងទី២​ ព្រមទាំង​មានរូង​ក្រោមដី ៣កន្លែង​ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ បានសាងសង់រួចរាល់ជា​ស្ថាពរ​។ នេះបើតាមហ្វេកប៊ុកផេកផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫរ្ធី ផុសផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមទៀតថា ក្រុមការងារ បានស្ថាបនាតំឡើង​ឡូរី​បានចំនួន ៣០គ្រឿងផងដែ​រ  ដែលដំណើរការដោយ​ថាមពល​កកើតតឡើងវិញ (អាគុយ)​។ អ្នកឧកញ៉ា ម៉ុង ឫរ្ធី បានបញ្ជាក់ថានៅក្នុងហ្វេកប៊ុកផេករបស់លោកថា ក្រោយថ្ងៃទី២០ ខែកក្កដា ​ឆ្នាំ​២០២៤ខាងនេះ​នឹងអាច​ទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​អោយមក​ជិះលេង​កម្សាន្ត​បានហើយ។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវឡូរីនេះ បានសាងសង់ប្រើអស់រយៈពេល ០៦ខែ ចាប់ពីដើមខែមករា ឆ្នាំ២០២៤ មកទល់ពេលនេះ។ - Video Advertisement -

រដ្ឋតម្រូវឱ្យអ្នកដំឡើងសូឡាត្រូវធ្វើស្វ័យប្រកាស គឺដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើអគ្គិសនីជារួមនៅទូទាំងប្រទេសកម្ពុជា

ថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យនៅលើដំបូលដែលមិនមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមលិខិតលេខ ០៨៥.ផក.២៤. អអក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ លិខិតនេះ បានតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវដាក់ពាក្យនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពរបស់អ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គឺមិនសំដៅចំពោះតែអ្នកដែលកំពុងប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធបណ្តាញជាតិប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងប្រើអគ្គិសនីតាមប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)ផងដែរ។ ក្នុងន័យនេះ អាជ្ញាធរអគ្គិសនីកម្ពុជាចង់បង្ហាញថា ការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានក្នុងពេលតែមួយ នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមានប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។ ជាងនេះទៅទៀតនោះគឺក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន នៅពេលដែលអ្នកប្រើប្រាស់ខ្លះដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនបានដំឡើង វាជាការចាំបាច់មួយត្រូវរៀបចំយន្តការដើម្បីរក្សារតុល្យភាពរវាងភាគីទាំងពីរ។ ពីព្រោះនៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ទៅនឹងប្រព័ន្ធបណ្ដាញជាតិ អ្នកប្រើប្រាស់នោះនឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនៅពេលដែលមានពន្លឺព្រះអាទិត្យ និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនីជំនួសពន្លឺព្រះអាទិត្យដែលថយចុះ និងពុំមាន ចេញពីបណ្ដាញជាតិ។ ដូចេ្នះ ការធ្វើបែបនេះ នឹងធ្វើឱ្យសមត្ថភាពផលិតអគ្គិសនីរបស់បណ្ដាញជាតិនៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្ដាញជាតិ នាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)។ ហេតុនេះ វាជាការចាំបាច់ដែលអាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកប្រើប្រាស់ថាមពលចេញពីពន្លឺព្រះអាទិត្យទាំងនោះត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីរក្សារសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើង។ ជាមួយគ្នានេះដែរ ចំពោះការប៉ះប៉ូវខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងត្រូវអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ […]

គម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រប្រវែងជាង ២០គ.ម នៅស្វាយរៀង​ សម្រេចបាន ២០% ហើយ

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ប្រវែងជាង ២០ គ.ម ស្ថិតនៅស្រុកកំពង់រោទិ៍ ​ខេត្តស្វាយរៀង សម្រេចបាន ២០% ហើយ។ នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមផ្លូវការ​របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ការងារសំខាន់របស់គម្រោងរួមមាន៖ ១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧ម៉ែត្រ ២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០ម៉ែត្រ ៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦ម៉ែត្រ ៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ៥)ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ៦)ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧)សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ ជាងនេះទៅទៀត ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយជាផ្លូវចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹកជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា […]

ចិនត្រៀមទុន $១០ពាន់លាន ជំរុញគម្រោងរថភ្លើងរត់ពីចិនដល់សិង្ហបុរីឱ្យក្លាយជាការពិត

មេដឹកនាំកំពូលចិន លោកនាយករដ្ឋមន្ត្រីលី ឈៀង​ ( Li Qiang ) បានបង្ហើបឱ្យដឹងពីគម្រោងដ៏មហិមាថ្មីមួយ ដែលត្រូវចំណាយថវិកាវិនិយោគប្រមាណ $១០ពាន់លាន ដើម្បីតភ្ជាប់មធ្យោបាយធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ពោលគឺភ្ជាប់ខ្សែរថភ្លើងពីម៉ាឡេស៊ីទៅប្រទេសចិន កាត់តាមប្រទេសថៃ និងឡាវ នេះបើយោងតាមប្រភពពីសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។ ​ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល​បី​ថ្ងៃ​ទៅប្រទេស​ម៉ាឡេស៊ី ក្នុងឱកាសខួប៥០ឆ្នាំចិន-ម៉ាឡេស៊ីនោះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បាននិយាយ​ថា “ចិន​មាន​ឆន្ទៈ​ក្នុង​ការ​សិក្សា​ផែនការ​ពង្រីក​គម្រោង​ផ្លូវដែក​ដ៏​មាន​មហិច្ឆតា ដើម្បីតភ្ជាប់ផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១០ពាន់លានដុល្លារ របស់ម៉ាឡេស៊ី ទៅកាន់គម្រោងផ្លូវដែកដែលគាំទ្រដោយចិនផ្សេងទៀតក្នុងប្រទេសឡាវ និងថៃ ដែលអាចពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង​ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍តែម្តង។” លោក Li Qiang បានបញ្ជាក់បន្ថែមថា “សំណើគម្រោងនេះ នឹងធ្វើឱ្យខ្សែរថភ្លើងកណ្តាលនៃផ្លូវរថភ្លើង Pan-Asia ដែលរត់ពីទីក្រុងគុនមីងភាគខាងត្បូងក្នុងប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី ក្លាយជាការពិត។” ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវដែក ECRL ប្រវែង ៦៦៥ […]

ក្រុមហ៊ុនសង់ស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣- ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសម្រុករៀបគ្រឿងចក្រសម្រាប់ដំណើរការសាងសង់

ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ជាអ្នកទទួលសាងសង់ កំពុងរៀបចំឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើអោយការសាងសង់ ដើម្បីដំណើរការចាប់ផ្ដើមសាងសង់នាពេលខាងមុខ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា បច្ចុបន្នក្រុមហ៊ុនCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើឱ្យការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់»។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ គឺតភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។​ ស្ពានឆ្លងកាត់ទន្លេមេគង្គ ជាប្រភេទស្ពានបេតុង មានប្រវែងសរុប ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។ ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។ (អានបន្ថែម) ស្របពេលជាមួយគ្នានៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ […]

Nicholas Cumins ទទួលបន្ទុកជានាយកប្រតិបត្តិ ដឹកនាំ Bentley Systems ទៅយុគសម័យថ្មី

លោក Cumins ជាអ្នកដឹកនាំដំបូងបំផុតដែលមិនមែនជាត្រកូលគ្រួសារ Bentley បានបង្ហាញចក្ខុវិស័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំដែលដំណើរការដោយ AI ផ្តោតលើដំណាក់កាលប្រតិបត្តិការតាមវដ្តជីវិត បន្ទាប់ពីការប្រកាសផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ Bentley Systems ពេលនេះលោក Nicholas Cumins បានចូលកាន់តំណែងជាផ្លូវការជានាយកប្រតិបត្តិ។ លោក Cumins បានស្នងតំណែងបន្តពីលោក Greg Bentley ដែលជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់បានបង្កើត Bentley Systems និងឡើងជាប្រធានក្រុមប្រឹក្សាភិបាលវិញម្តង។ លោក Cumins គឺជានាយកប្រតិបត្តិដំបូងគេក្នុងប្រវត្តិ 40 ឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន ដែលមិនមែនជាសមាជិកគ្រួសាររបស់ Bentley ។ វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ បងប្អូនរបស់ Bentley បានកែប្រែឡើងវិញនូវអ្វីដែលនៅពេលនោះជាកម្មវិធីកុំព្យូទ័រជំនួយការរចនាប្លង់ (CAD) ដោយពួកគាត់បានបង្កើតកម្មវិធី MicroStation ជាវេទិកាកម្មវិធីវិស្វកម្មដំបូងបំផុតដូចគ្នាងទៅនឹង AutoCAD។ បួនទសវត្សរ៍នៃការច្នៃប្រឌិត និងការទិញសិទ្ធិកម្មវិធីច្រើនជាង 120 កន្លងមក ពេលនេះ Bentley Systems គឺជាអ្នកផ្តល់សេវាកម្មផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ ជាមួយនឹងដំណោះស្រាយឌីជីថលភ្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលប្រើក្នុងការរចនាសាងសង់ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញពិភពលោក។ ការប្រែក្លាយភាពជាអ្នកដឹកនាំរបស់លោក Cumins កើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពេលវេលាដែលមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញការងារ និងទាមទារការសម្រេចបាននូវគោលដៅនិរន្តរភាពជាសកល […]