ប្រទេសអង់គ្លេសចង់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ ដើម្បី…

ទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស (UKSA) និងក្រុមហ៊ុន Rolls-Royce នឹងចាប់ដៃគ្នា សិក្សាគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ  ដើម្បីបង្កើតជាប្រភពថអគ្គិសនីឱ្យអវកាសយានិករស់នៅលើភពព្រះចន្ទបានរយៈពេលយូរ។

បើយោងតាមសារពត៌មាន CNBC  គម្រោងបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនឹងជួយឱ្យអវកាសយានិករស់នៅ និងធ្វើការនៅលើព្រះច័ន្ទបានរយៈពេលវែង ក្នុងពេលទៅធ្វើបេសកកម្មស្រាវជ្រាវម្ដងៗ។

កាលពីខែមីនាកន្លងមក ទីភ្នាក់ងារ UKSA សម្រេចផ្តល់មូលនិធិប្រមាណ ៣.៥ លានដុល្លារ សម្រាប់ការស្រាវជ្រាវដំណាក់កាលដំបូងនេះ។

តាមផែនការ ក្រុមហ៊ុននឹងបញ្ជូន​រ៉េអាក់ទ័រនុយក្លេអែរ​ទៅ​ឋាន​ព្រះច័ន្ទ​នៅ​ឆ្នាំ ២០២៩។

Rolls-Royce បានឱ្យដឹងថា ដោយ​មាន​ខ្យល់​តិច​តួច ​និង​គ្មាន​ទឹក​នៅ​លើ​ឋានព្រះចន្ទ  ប្រភព​ថាមពល​កកើត​ឡើង​វិញ​ផ្សេង​ទៀត​គឺ​មិន​អាច​ទៅ​រួច​ទេ ដូច្នេះថាមពលនុយក្លេអ៊ែរ គឺជាជម្រើសដ៏ល្អបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែទាក់ទងនឹងប្រសិទ្ធភាពនៃការបង្កើតអគ្គិសនី និងការគ្រប់គ្រងកាកសំណល់វិទ្យុសកម្ម។ ដូច្នេះ ក្រុមហ៊ុននឹងស្រាវជ្រាវប​ន្ថែមដើម្បីស្វែងរកប្រព័ន្ធដែលល្អបំផុត។

Rolls-Royce នឹងធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវការផលិតកម្រិតខ្ពស់របស់សាកលវិទ្យាល័យ Sheffield និង Nuclear AMRC និងសាកលវិទ្យាល័យ Oxford លើគម្រោងនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Rolls-Royce  នេះមិនមែន​ជា Rolls-Royce Motor Cars ដែលផលិតរថយន្ដទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]

ក្រុមហ៊ុនចិនមកពីគ័ងចូវ ចង់វិនិយោគវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី នៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យយានយន្តដោយប្រើប្រាស់ថាមពលថ្មី និងកសិឧស្សាហកម្ម ជាពិសេសផ្តោតលើកសិផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យក​កាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។ ក្នុងនោះដែរ ឯកឧត្តមក៏ បានរំលេចឡើងនូវសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរនេះនូវគោលនយោ​បា​យគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗដល់ក្រុមហ៊ុនខាងលើ។ ធាតុសំខាន់នៃកិច្ចពិភាក្សានេះ ក៏បានផ្តោតទៅលើគោលនយោបាយជាតិស្តី​ពី​ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិ​ទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គ​សនី។ ដើម្បីជំរុញការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់នូវគោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ។ (អានបន្ថែម) តំបន់កសិឧស្សាហកម្មស្វាយចន្ទីនេះ នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ […]

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

រដ្ឋកំណត់គោលការណ៍គ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច ដើម្បីពង្រឹងសុវត្តិភាពបរិស្ថាននៅកម្ពុជា

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនសុវត្ថិភាពបរិស្ថាន ក្រសួងបរិស្ថាននៅកម្ពុជា បានបង្កើតគោលការណ៍ណែនាំថ្មីសម្រាប់ការគ្រប់គ្រងសំណល់អគ្គិសនី និងអេឡិចត្រូនិច (សំណល់អេឡិកត្រូនិក)។ គំនិតផ្តួចផ្តើមនេះដែលមានចែងក្នុងប្រកាសលេខ ២១៩៦​/០៣២៥ ប្រក.ប.ស្ថ/អគព​ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងធានាថា ក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកផ្គត់ផ្គង់ផ្តាច់មុខនៃឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវផ្នែកបរិស្ថានសម្រាប់ការគ្រប់គ្រងកាកសំណល់ទាំងនោះ។ ប្រកាសដដែលនេះ បានឱ្យដឹងបន្ថែមថា រូបវន្តបុគ្គល ឬនីតិបុគ្គលជាអ្នកផលិតអ្នកនាំចូល ឬផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវរៀបចំ និងអនុវត្តប្រព័ន្ធប្រមូលដោយខ្លួនឯងដោយមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬសហការជាមួយ ក្រុមហ៊ុនផ្តល់សេវាប្រមូលដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។ ក្នុងនោះ ការរៀបចំការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក មានដូចខាងក្រោមនេះ៖ រៀបចំយន្តការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក រៀបចំទីតាំងប្រមូល ដោយធ្វើការបែងចែក និងដាក់ស្លាកសញ្ញាសម្គាល់ប្រភេទសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក រៀបចំទីតាំងទុកដាក់ចុងក្រោយសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលប្រមូលបាន ឬ ត្រូវនាំត្រឡប់ទៅប្រទេសដើមវិញ។ បន្ថែមពីនេះ អ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវទទួលខុសត្រូវគ្រប់គ្រង និងប្រព្រឹត្តិកម្មសំណល់បរិក្ខារអគ្គិសនី […]

ក្រុមហ៊ុនល្បីបំផុតរបស់អាមេរិក កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលជាគោលដៅអាទិភាពក្នុងឆ្នាំ២០២៥

គណៈប្រតិភូមកពី SpaceX – Starlink ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏លេចធ្លោរបស់អាមេរិក បច្ចុប្បន្នកំពុងនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ ក្នុងជំនួបនាពេលថ្មីៗនេះ លោកស្រី Rebecca Hunter នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink បានជួបពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុនជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះបើតាមជំនួបដែលបានរៀបចំឡើង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកស្រី Rebecca បានគូសបញ្ជាក់អំពីប្រទេសកម្ពុជាថាជាគោលដៅអាទិភាពចម្បងសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន SpaceX ក្នុងឆ្នាំ២០២៥។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញពីគោលដៅរបស់ក្រុមហ៊ុនក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគក្នុងស្រុក ដើម្បីសម្រួលដល់ការធ្វើទំនើបកម្មបច្ចេកវិទ្យា។ លោកស្រីបានលើកឡើងយ៉ាងដូច្នេះ «ទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រុមហ៊ុន Starlink – SpaceX បានកំណត់ទិសដៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើសុំជួបជជែកពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ»។ ជាការឆ្លើយតប ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាបានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះដែរ […]