កូរ៉េចុះហត្ថលេខាផ្តល់រថយន្តក្រុង ១០០០គ្រឿង ដល់កម្ពុជា

ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រ ផលិតរថយន្តដោយផ្ទាល់នូវរថយន្តក្រុង ប្រភេទថ្មី ដែលមានលេខម៉ូដែល MMC Co-star bus 6M (Model X66502VD) ចំនួន ១.០០០គ្រឿង ដោយផ្តល់ជូនជាអំណោយដល់រាជរដ្ឋាភិបាលកម្ពុជា ដែលការផ្តល់ជូននេះត្រូវបានបែងចែកជា ៣ដំណាក់កាលគឺ៖ ឆ្នាំ២០២៣នេះ នឹងត្រូវផ្តល់ជូននូវរថយន្តចំនួន ៤០០គ្រឿង, ឆ្នាំ២០២៤ ផ្តល់ថែមចំនួន ៣០០គ្រឿង និង៣០០គ្រឿងចុងក្រោយ នឹងត្រូវប្រគល់ជូនក្នុងឆ្នាំ២០២៥។

រថយន្តក្រុងទាំងអស់នេះ នឹងត្រូវបែងចែកបន្តទៅគ្រប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមរដ្ឋបាលរាជធានី-ខេត្ត។

កន្លងមក ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ក៏ធ្លាប់បានប្រគល់រថយន្ដក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ (អានបន្ថែម)

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ​ប៊ូយ៉ុង គ្រុប ក៏ចង់វិនិយោគបណ្តាក់ទុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ ២០០៧ មក ដូចជាលើផ្នែកអលនវត្ថុ ខុនដូ, បុរី, សណ្ឋាគារ, តារាងវាយកូនគោល, សេវាទូរគមនាគមន៍, សាលារៀន, សាកលវិទ្យាល័យ និងធនាគារជាដើម ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ឆ្នាំចុងក្រោយនេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជិត ២ពាន់ បានចុះបញ្ជីនៅកម្ពុជា

គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចំនួន ១.៩៦១។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ​ បានប្រាប់ទៅសារព័ត៌មានអប្សរាកាលពីពេលថ្មីៗនេះ។ ក្នុងនោះ លោកបណ្ឌិត បានបញ្ជាក់ថា មានសមាគមចំនួន ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៨២៨ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ បណ្ឌិត ទូច សុឃៈ​ បានបន្តថា មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចំនួន ២២បន្ថែមទៀតហើយ។ ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ មានសមាគម ចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៩។ ដោយឡែកក្នុងខែកញ្ញាដូចគ្នានេះដែរ ក្រសួង ក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចេញពីបញ្ជីចំនួន ១៥ផងដែរ។ - Video Advertisement -

កូរ៉េកំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា

មជ្ឈមណ្ឌលនវានុវត្តន៍កូរ៉េ Gyeongbuk Technopark មានបំណងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark កាលពីថ្ងៃទិ២៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Minjae Joung បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោកមានឯកទេសក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កម្ពុជា​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​វិស័យ​វិនិយោគ​ជា​អាទិភាព​របស់​ប្រទេស​ពី​សាធារណរដ្ឋ​កូរ៉េ។ លោកបានសង្កត់ធ្ងន់ថា ជំនាញនៃមជ្ឈមណ្ឌលបច្ចេកទេស Gyeongbuk Technopark មានភាពសមស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខភាព និងបច្ចេកវិទ្យាបៃតង។ លើសពីនេះ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការបង្កើតមជ្ឈមណ្ឌលផលិត និងធ្វើតេស្តឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបង្កើនបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរពីការក្លាយជាប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។ លោកបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលអាចគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មសំដៅនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មជ្ឈមណ្ឌល Gyeongbuk […]

កម្ពុជា-ចិន រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ចុះអនុស្សារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ការចុះហត្ថលេខាលើអ​នុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹ​ង​ប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និ​ងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។ លោកបានបន្ថែមថា យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។ តាមរយៈអនុស្សារណៈនេះ ក្រសួង​អាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ […]

គម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ […]

អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។ ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖ ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។ ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។ ទី៣_ជំនួយផ្នែកការងារ […]

អូស្ត្រាលី​កំពុង​ជំរុញការអនុវត្តកម្មវិធី CAPED ក្រោមហិរិញ្ញប្បទាន $៦៥​លាន ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា

រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៦៥លានដុល្លារអាម៉េរិក) បង្កើតកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់(CAPED)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ខណៈកិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងសេចក្តីប្រកាសដដែលបានរំលឹកទៀតថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង ៣០ឆ្នាំហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយចំនួន ១,៣ប៊ីលានដុល្លារអូស្ត្រាលី ស្មើនឹង ១ប៊ីលានដុល្លារអាមេរិក មកកម្ពុជា​ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម អប់រំ និងបណ្តុះបណ្តាល អភិបាលកិច្ច សុខាភិបាល បោសសម្អាតមីន ពាណិជ្ជកម្ម ទឹកស្អាត ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជួបសម្តែងការគួរសម […]