រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា កំណើននៃការវិនិយោគក្នុងអំឡុងពេល១០ខែនេះ មានការកើនឡើង ប្រមាណ ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលនេះជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេស និងការទាក់ទាញវិនិយោគិនបរទេស។ ដោយឡែកនៅក្នុងខែតុលាតែមួយ មានគម្រោងថ្មីចំនួន ៣០ ត្រូវបានអនុម័ត រួមជាមួយនឹងការពង្រីកផលិតកម្មមានចំនួន ១ ក្រោមទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ គម្រោងទាំងនេះត្រូវបានគេព្យាករថានឹងអាចបង្កើតការងារបានប្រមាណ ១៦.០០០កន្លែង។ ក្នុងចំណោមការបណ្តាក់ទុនដែលបានអនុម័តនេះ មានគម្រោងចំនួន ២១ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (SEZs) និង ១០គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់តបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញពីវិធីសាស្រ្តប្រកបដោយតុល្យភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងចំណោមគម្រោងទាំងអស់ ដែលបានអនុម័តរួច […]
ក្រុមហ៊ុនចិនចំនួន២ ប្រកាសពីផែនការពង្រីកការវិនិយោគបង្កើតរោងចក្រកាត់ដេរបន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Fortune Rich Trade Co., Ltd. និងក្រុមហ៊ុន Ju Wang Footwear Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជាបន្ថែមទៀត។ ផែនការដ៏សំខាន់នេះ ត្រូវបានប្រកាសក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុនទាំងពីរខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងគុនមីង ខេត្តយូណាន នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ លើសពីនេះ លោកប្រធាន បានរាយការណ៍ពីភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និង បានលើកឡើងពីផែនការពង្រីកទុនវិនិយោគតាមរយៈបង្កើតរោងចក្រនៅកម្ពជាបន្ថែមទៀត ដែលផ្តោតលើការផលិតសម្លៀកបំពាក់របស់ស្ត្រី និងកុមារសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនទាំងពីរនៅកម្ពុជា និងបានគូសបញ្ជាក់ថាវិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងឧស្សាហកម្មវាយនភណ្ឌពិភពលោក និងគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ - […]
មកទល់បច្ចុប្បន្ន ចិនបានបង្កើតរោងចក្រជាង ១២00កន្លែង មានទុនជាង $៩ពាន់លាន នៅកម្ពុជា
គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១.២៧៣រោងចក្រ ក្នុងទំហំទុនវិនិយោគសរុបចំនួនជាង ៩ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុបនៅកម្ពុជា។ តួលេខវិនិយោគនេះត្រូវបានលើកបង្ហាញនៅក្នុងជំនួបរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា និងមិត្តចិនមានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមថា៖ “ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត”។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជាស្តង់ដារនីយកម្ម, មាត្រាសាស្ត្រ, សេវាមន្ទីរពិសោធន៍, និងសេវាទឹកស្អាត។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបានស្នើឱ្យគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចិននឹងរៀបចំនាពេលខាងមុខ […]
ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា $៨០លាន បង្កើនការសង់អគារសិក្សាដែលធន់នឹងអាកាសធាតុ
ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តប្រាក់កម្ចី ៨០លានដុល្លារអាមេរិក ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយនឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥% នៅកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែករកប្រាក់ចំណូលគ្រួសារ។ ទន្ទឹមនឹងនេះ គ្រូបង្រៀន ត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការ ដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ កម្ចីមួយនេះ នឹងត្រូវអនុវត្តលើគម្រោងអប់រំមធ្យមសិក្សា ដោយត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលនឹងត្រូវបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុ (រួមទាំងថ្នាក់រៀនបន្ថែមចំនួន ៤០០) ពិសេសនឹងជួយដោះស្រាយបញ្ហាថ្នាក់រៀនដែលតូចចង្អៀត និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ គម្រោងនេះ ក៏នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម រួមជាមួយនឹងការអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។ ជាមួយគ្នានេះដែរ គម្រោងនេះ នឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម […]
កម្ពុជា-កូរ៉េ កំពុងធ្វើការរួមគ្នា ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជាឱ្យរិតតែប្រសើរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានបើកកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូង ជាលើកទីដំបូង ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ កិច្ចសន្ទនាកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងមានការចូលរួមពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនជាច្រើនរូប។ កិច្ចសន្ទនានេះ មានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េសំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះកិច្ចសន្ទនានេះ ហើយថាកិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិនកូរ៉េ សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។ ទន្ទឹមគ្នានេះ លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញក្ដីរីករាយដែលបានសហការរៀបចំកិច្ចសន្ទនានេះក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។ ស្របគ្នានេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនឹងកាន់តែល្អឡើង។ គួរបញ្ជាក់ដែរថា កិច្ចសន្ទនាផ្លូវការនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចធិបតី […]
១០ឆ្នាំចុងក្រោយនេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជិត ២ពាន់ បានចុះបញ្ជីនៅកម្ពុជា
គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចំនួន ១.៩៦១។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ បានប្រាប់ទៅសារព័ត៌មានអប្សរាកាលពីពេលថ្មីៗនេះ។ ក្នុងនោះ លោកបណ្ឌិត បានបញ្ជាក់ថា មានសមាគមចំនួន ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៨២៨ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ បណ្ឌិត ទូច សុឃៈ បានបន្តថា មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចំនួន ២២បន្ថែមទៀតហើយ។ ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ មានសមាគម ចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៩។ ដោយឡែកក្នុងខែកញ្ញាដូចគ្នានេះដែរ ក្រសួង ក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចេញពីបញ្ជីចំនួន ១៥ផងដែរ។ - Video Advertisement -