ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣-២០២៤៖ ខណៈការព្យាករសេដ្ឋកិច្ចកើនឡើង តែ ADB មើលឃើញថាយឺតជាងការរំពឹងទុក

យោងតាមរបាយការណ៍ថ្មីៗរបស់ស្ថាប័នហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោករួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទោះបីជាមានអត្រាខុសគ្នាបន្តិចរវាងស្ថាប័នទាំងនេះក៏ដោយ។ ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយនោះ គឺ​ហេតុ​អ្វី​បាន​ជា​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​មាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​ផ្សេង​ទៀត?

គួររំលឹកថា ធនាគារពិភពលោក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអះអាងនូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជារបស់ខ្លួន ដោយរក្សាការព្យាករកំណើន ៥,៥% សម្រាប់ឆ្នាំ២០២៣ និងកំណើន ៦,១% សម្រាប់ឆ្នាំ២០២៤ ហើយតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយក្នុងរបាយការណ៍សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ កាលពីដើមឆ្នាំនេះ (ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២) មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ សម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែក្រោយមក ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា ឆ្នាំ ២០២៣ បង្ហាញថា បានព្យាករថា កំណើនសេដ្ឋកិច្ច (GDP) ពិតប្រាកដសម្រាប់កម្ពុជា គឺ ៥,៦% និងកំណើន GDP របស់កម្ពុជាក្នុងឆ្នាំ ២០២៤ គឺ ៦,១ %។

ដោយឡែក សម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិញ កាលពីដើមឆ្នាំបានព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ថាមានកំណើន ៥,៥%ដែរ ប៉ុន្តែក្រោយបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាធ្លាក់ចុះមកត្រឹម ៥,៣% ដោយបញ្ជាក់មូលហេតុច្បាស់ថា ភាគច្រើនដោយសារតែកំណើនក្នុងវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

សូមបញ្ជាក់ថា ក្នុងន័យសេដ្ឋកិច្ច ការកែប្រែតួលេខត្រឹមតែ ០,៣% នេះមានន័យធំធេងណាស់សម្រាប់ឆ្លុះបញ្ជាំងរូបភាពសេដ្ឋកិច្ចរបស់ប្រទេសមួយទាំងមូល ដោយសារវាបង្ហាញថាវិស័យឧស្សាហកម្មរបស់ប្រទេសនេះនៅមិនទាន់បានដំណើរការល្អដូចការរំពឹងទុកនោះទេ។ សម្រាប់អ្នកអភិវឌ្ឍ ការដកតួលេខថយក្រោយបន្តិចនេះ គឺជាអ្វីដែលគេមិនចង់ឃើញនោះទេ។

ដើម្បីយល់ពីការកែសម្រួលនេះ យើងត្រូវពិនិត្យមើលរបាយការណ៍របស់ ADB ដែលបានធ្វើបច្ចុប្បន្នភាពការព្យាករតាមអនុវិស័យផ្សេងគ្នា ពោលគឺបានបង្កើនកំណើនសម្រាប់អនុវិស័យសេវាកម្មនៅឆ្នាំ ២០២៣ ពី ៧,៣% ទៅ ៨,០% ខណៈបន្ថយការព្យាករសម្រាប់អនុវិស័យទិន្នផលឧស្សាហកម្ម ដែលត្រូវបានកែសម្រួលពី ៥,៨% ទៅ ៤,៨% និងការព្យាករណ៍សម្រាប់វិស័យកសិកម្ម ធ្លាក់ចុះពី ១,១% ទៅ ០,៩%។ តួលេខទាំងនេះ មានន័យច្រើនអំពីការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការ​ធ្លាក់​ចុះ​ទិន្នផល​ឧស្សាហកម្ម និង​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម ហើយមានច្រកងើបឡើងតែវិស័យសេវាកម្មមួយ ដែល​ស្តាប់​ទៅ​សម​ហេតុផល​សម្រាប់​ដំណើរការ​សេដ្ឋកិច្ចជា​រួម។

ចំណែកឯការព្យាករសម្រាប់ឆ្នាំខាងមុខ គឺឆ្នាំ ២០២៤ ក៏មានការព្យាករខុសគ្នាបន្តិចបន្តួចផងដែរ។ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីអត្រាកំណើនខ្ពស់ គឺ ៦,១% សម្រាប់ឆ្នាំ ២០២៤ ដូចគ្នា ខណៈពេលដែលធនាគារ ADB បានរក្សាការព្យាកររបស់ខ្លួនត្រឹមតែ ៦,០% ប៉ុណ្ណោះ។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការព្យាករអត្រាអតិផរណា (ទំនិញឡើងថ្លៃធៀបនឹងតម្លៃលុយ) ខណៈពេលដែល IMF ព្យាករអត្រាអតិផរណាកម្ពុជា គឺ២,០% សម្រាប់ឆ្នាំ ២០២៣ និង ៣.0% សម្រាប់ឆ្នាំ ២០២៤ ចំណែកឯធនាគារអភិវឌ្ឍអាស៊ី ( ADB ) វិញ ផ្តល់ឱ្យកម្ពុជានូវអតិផរណាក្នុងអត្រា ៣,0% សម្រាប់ឆ្នាំ ២០២៣ និង ៤,០% ឆ្នាំ ២០២៤។

ក្នុងន័យសេដ្ឋកិច្ច សម្រាប់តួលេខ ៤,0% នៃអតិផរណាគឺជាអត្រាមួយខ្ពស់ ដែលមានន័យថាកម្រិតទូទៅនៃតម្លៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចកំពុងកើនឡើង។ និយាយដោយសាមញ្ញ គឺសុខភាពសេដ្ឋកិច្ចនៅមិនទាន់ល្អប្រសើរ ដូច្នេះបើយកតាម ADB សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងឆ្នាំនេះមិនទាន់ល្អប្រសើរ និងឆ្នាំក្រោយរឹតតែមិនទាន់បានងើបរួចនៅឡើយទេ។

ប៉ុន្តែប្រសិនបើយើងយកអត្រាអតិផរណារបស់ IMF នៅកម្រិត ២,០% វិញនោះ នឹងមានន័យថា សេដ្ឋកិច្ចកម្ពុជានឹងប្រសើរឡើង។ តាមន័យសេដ្ឋកិច្ច អតិផរណាកម្រិតមធ្យមគឺប្រហែល ២% ពិតជាល្អសម្រាប់កំណើនសេដ្ឋកិច្ច។

ភាពខុសគ្នានៃការព្យាករនេះ អាចបណ្តាលមកពីការប្រែប្រួលនៃវិធីសាស្រ្តដែលប្រើប្រាស់ដោយស្ថាប័ន ឬការសន្និដ្ឋានដែលធ្វើឡើងអំពីអនាគតនៃសេដ្ឋកិច្ចកម្ពុជាផ្សេងគ្នាទៅតាមទិសដៅគោលនយោបាយរបស់ស្ថាប័ននីមួយៗ។

ប៉ុន្តែ របាយការណ៍របស់ ADB សង្កត់ធ្ងន់លើតួនាទីនៃកត្តាខាងក្រៅ និងខាងក្នុងដែលជះឥទ្ធិពលលើដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា។ របាយ​ការណ៍​នេះ​បញ្ជាក់​ថា បើ​ទោះ​ជា​កំណើន​ឧស្សាហកម្ម​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​កាល​ពី​ដើម​ឆ្នាំ​ក៏​ដោយ វិស័យសេវាកម្ម គឺជាកត្តារួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចឡើងវិញ ដោយសារវិស័យនេះកើនលើសពីការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជំរុញជាចម្បងដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ។ របាយការណ៍នេះក៏បានលើកឡើងពីហានិភ័យចំពោះវិស័យផ្សេងទៀត រួមមានកំណើនយឺតនៅក្នុងសកម្មភាពសេដ្ឋកិច្ចធំៗ(ជាពិសេសក្នុងវិស័យឧស្សាហកម្ម) ចំនួនភ្ញៀវទេសចរតិចជាង (ទោះបីជាមានកំណើនលឿន) និងលំហូរវិនិយោគផ្ទាល់ពីបរទេស។ ហានិភ័យពីកត្តាខាងក្រៅរួមមាន ការរឹតបន្តឹងរយៈពេលវែងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល ការកើនឡើងតម្លៃថាមពល ការព្រួយបារម្ភអំពីបំណុលឯកជនខ្ពស់ និងស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងការប្រែប្រួលអាកាសធាតុ កាន់តែធ្ងន់ធ្ងរឡើង។

អ្វីដែលកម្ពុជាគួរឆ្លើយតប គឺការដាក់ចេញនូវគោលនយោបាយដែលគាំទ្រដោះស្រាយចំពោះហានិភ័យទាំងនេះ និងគំាទ្រដល់វិស័យអាទិភាពខាងលើ ដូចជាការដាក់ចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អធនធានមនុស្សជាដើម ដោយគិតគូរពីផលប៉ះពាល់ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងរបត់សេដ្ឋកិច្ចសកល ទំនងជានឹងអាចមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើនជាងគេ គឺជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។ របាយការណ៍នេះ បានឱ្យដឹងថា រយៈពេល៥ខែនេះ មានភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២៧.៥៧៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤.៥៦៩.០២៤ដុល្លារ កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ (អានបន្ថែម) ដោយឡែក បើក្រឡេកមើលតួលេខក្នុងខែឧសភាតែមួយ ឃើញថាភ្ញៀវទេស​ចរ​បរទេស​ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភាគច្រើនជាភ្ញៀវទេសចរចិនទៅវិញ ដែលបានជាប់លំដាប់លេខ១, រីឯសហរដ្ឋអាមេរិកបានឈរនៅលំដាប់​លេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ អ្វីដែលជាការកត់សម្គាល់គឺ ក្នុងរយៈពេល​ ៥ខែ បើគិតចាប់ពីខែមករាដល់​ខែឧសភាវិញ ភ្ញៀវទេសចរអន្តរជាតិដែលទិញ​សំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាប់លេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និង ប្រទេសកូរ៉េខាងត្បូងលេខ៥។ ​​​យ៉ាងណាក៏ដោយ ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍​ថា​ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​​ប្រមាណ ​៧,៥លាននាក់ ​ដែលនឹង​នាំ​ចំណូល​​​ចូល​សេដ្ឋកិច្ចជាតិប្រមាណ​​​ជាង ៥ ពាន់លានដុល្លារ។   - […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៥.៦១២.៧៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ (៥ខែដើមឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥២៧.៥៧៧នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៥៦៩.០២៤ដុល្លារ កើន ១០,៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែកការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែឧសភា តែឯង អាចរកចំណូលបានប្រមាណ ២.៣៦០.២១៤ដុល្លារ ពីភ្ញៀវទេសចរបរទេសចំនួន ៥២.៧៦៧នាក់ កើនឡើង ៣,១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ១.០៤៣.៧៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម) - Video Advertisement […]

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]

AMRO ព្យាករថា៖ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ធ្លាក់មកត្រឹម ៤,៩% ដោយសារតែការតំឡើងពន្ធគយរបស់អាមេរិក

ថ្មីៗនេះ អ្នកជំនាញរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)បានផ្តល់ការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ២០២៥ និង ៤,៧% សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងការព្យាករណ៍នេះ AMRO ក៏បានលើកឡើងពីបញ្ហាប្រឈមនានា អមដោយអនុសាសន៍មួយចំនួនផងដែរ។ គួររំលឹកថា កាលពីឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្កើនល្បឿនរហូតដល់ ៦% ក្នុងឆ្នាំ ២០២៤ ខណៈឆ្នាំ២០២៣ មានត្រឹមតែ ៥% ប៉ុណ្ណោះ។ កំណើរនេះត្រូវបានរុញច្រានឡើងដោយការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យកាត់ដេរ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ដោយសារពន្ធគយខ្ពស់ដែលមិននឹកស្មានដល់របស់សហរដ្ឋអាមេរិក កំណើននេះត្រូវបានគេទម្លាក់វាចុះមកនៅត្រឹមតែ ៤,៩%ប៉ុណ្ណោះ នៅឆ្នាំ២០២៥។ នេះក៏ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ គោលនយោបាយសម្របសម្រួល និងពហុភាគី រួមទាំងការគាំទ្រសារពើពន្ធដែលបានកំណត់គោលដៅ និងការធ្វើពិពិធកម្មទីផ្សារ និងឧស្សាហកម្ម គឺចាំបាច់បំផុតដើម្បីពង្រឹងភាពធន់ ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកលដែលកំពុងកើនឡើង។ អ្នកជំនាញក៏បានក្រើនរំលឹកទៀតថា ប្រសិនបើហានិភ័យខាងក្រៅបានធូរស្រាល ការយកចិត្តទុកដាក់គួរតែងាកទៅរកការស្ដារឡើងវិញនូវទំហំសារពើពន្ធ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជំរុញកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ការរកឃើញទាំងនេះគឺផ្អែកលើការវាយតម្លៃបឋមដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បន្ទាប់ពីដំណើរទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ បេសកកម្មនេះត្រូវបានដឹកនាំដោយ AMRO Principal Economist Jinho Choi […]

ត្រឹម៣ខែដំបូង នៃ​ឆ្នាំ២០២៥ កម្ពុជាស្រូបភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ កើនឡើង១៦%

ក្នុង​ការ​ចាប់​ផ្តើម​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​នេះ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ២លាន​នាក់​ក្នុង​ត្រីមាស​ទី១ នៃឆ្នាំ២០២៥ ពោលគឺ​មាន​ការ​កើន​ឡើង ១៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍សម្រាប់រដូវបៃតង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ ភ្ញៀវទេសចរដែលសម្រុកមកកម្ពុជាទាំងនេះបានរួមចំណែកជាង ២៣លានដុល្លារ ដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការទៅទស្សនាតំបន់វប្បធម៌សំខាន់ៗមួយចំនួនដូចជា ប្រាសាទអង្គរវត្ត, ប្រាសាទកោះកែរ,ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន, និងការជិះទូកកម្សាន្តដ៏គួរឱ្យទាក់ទាញ ដែលនេះជាការបង្កើននូវបទពិសោធន៍ដល់អ្នកទស្សនាបន្ថែមទៀត។ ទាំងអស់នេះបានបង្ហាញថាប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍វប្បធម៌ប៉ុណ្ណោះទេ តែវាជាបទពិសោធន៍ផ្សងព្រេងដែលអ្នកទេសចរជាច្រើនកំពុងស្វែងរក។(អានបន្ថែម) ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញពីនិន្នាការវិជ្ជមានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៤ខែ ចុងក្រោយនេះ ក៏មានការកើនឡើងនូវ​ជើងហោះហើរចេញ-ចូល​(ទ្វេទិស)​ឆ្លងកាត់ប្រទេសកម្ពុជាតាមរយៈ(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) ​មានជាង ២.២ ម៉ឺនជើង ពោលគឺកើន​ឡើង ១៧​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤។ ក្នុងនោះដែរ ឃើញថា ចំនួនអ្នក​ដំណើរ​ចេញ-ចូល(ទ្វេទិស) មានរហូតដល់ ២.៥២៥.២០៨នាក់ កើន​ឡើង​ ១៨​% និង​​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​សរុប​ ២២.៣៥០​​តោន […]

កម្ពុជា-ឡាវ ឯកភាពគ្នាជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសទី៣ តាមរយៈរថភ្លើងល្បឿនលឿននៅឡាវ

  កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសទី៣ ដោយប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន ដើម្បីជំរុញកសិពាណិជ្ជកម្មទ្វេភាគី។ ការឯកភាពនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្មទៅកាន់ប្រទេសឡាវ ក៏មានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយកផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជាថែមទៀត។ ភាពជាដៃគូនេះគឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មកសិកម្មប្រកបដោយនិរន្តរភាព៕ - Video Advertisement -