ចិនបានជួយកម្ពុជា សង់ផ្លូវបាន៣៧ខ្សែប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រ ស្ពានធំៗ១០ សរុបអស់ថវិកាជាង ៣ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកានេះ

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់ចិន សរុបមាន ៣.៣៤០លានដុល្លារ ក្នុងនោះបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧​ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។

នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។​

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៦៧៥.៨៧លានដុល្លារ។

ជាមួយគ្នានេះដែរ ស្ពានធំៗដែលបានសាងសង់រួចរាល់មានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។

ឯកឧត្តមបានបន្តទៀតថា ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។

នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA) រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។

បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនឧកញ៉ាគិត ម៉េង ទិញទូរថភ្លើង ២២១គ្រឿងទៀតពីចិន ដើម្បីបង្កើនសេវាកម្មដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់លោកអ្នកឧកញ៉ា គិត ម៉េង បានបញ្ជារទិញទូរថភ្លើងដឹកទំនិញចំនួន ២២១ទូ មកពីប្រទេសចិន ដើម្បីបង្កើសេវាកម្មដឹកជញ្ជូនក្នុងប្រទេស។ ទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបានមកដល់នៅយប់ថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកចុះពីនាវាបានដោយជោគជ័យនៅព្រឹកថ្ងៃចន្ទទី០២ ខែធ្នូ ឆ្នាំ២០២៤។ ទូរថភ្លើងដឹកទំនិញ ៦០គ្រឿងដែលមកដល់ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុបទាំង ២២១គ្រឿង។ ផ្នែកទីពីរមានចំនួន ៣៥គ្រឿង ដែលនឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកចំនួន ៤៥គ្រឿងទៀត គ្រោងនឹងបញ្ជូនមកក្នុងខែមករា ឆ្នាំ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់។ បើតាមការបញ្ចាក់របស់ក្រុមហ៊ុនក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូនេះ ថា រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៅប្រទេសចិន ដែលបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។ ក្រុមហ៊ុនបន្តថា មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។ គួរបញ្ជាក់ថា នេះជាការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក […]

ក្រុមហ៊ុនសិង្ហបុរីបង្ហើបជាថ្មីថាចង់វិនិយោគវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន YCH Group របស់សិង្ហបុរី បានបង្ហើបជាថ្មីម្តងទៀតថា ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដោយផ្តោតលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ នេះបើយោងតាមជំនួបពិភាក្សារវាងក្រុមហ៊ុន ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group បានឱ្យដឹងថា ក្រុមហ៊ុនបានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយចង់វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក​ ជាដើម។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ក្រុមហ៊ុន ដែលចង់វិនិយោគលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន លើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ គួររំលឹកថា កន្លងមកក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group […]

គម្រោងស្ដារផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចបាន ១០០% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ទាំងស្រុងហើយ ដោយសម្រេចបាន ១០០ភាគរយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពការរងាររបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង ដែលរួមដំណើរដោយក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ​ឯកឧត្តម ខាន់ ម៉ាណេរ បានបញ្ជាក់ថា ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ១០០ភាគរយ ហើយ។ ផ្លូវមួយខ្សែនេះនឹងត្រូវបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រយៈពេលមួយឆ្នាំ ដើម្បីបន្តពិនិត្យ និងវាយតម្លៃគុណភាពរបស់វា មុនពេលធ្វើការទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់(CRBC)។ ជាងនេះទៅទោះទៀត ឯកឧត្តមប្រធាន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ការងារសេសសល់ដែលរួមមានការដំឡើងផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាផ្លូវ ដោយជំរុញឱ្យក្រុមសាងសង់ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារបច្ចេកទេសឱ្យបានយ៉ាងម៉ឺងម៉ាត់ និងធានាឱ្យបាននូវការកំណត់ទីតាំងផ្លូវឱ្យបានច្បាស់លាស់ផងដែរ។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ បានប្ដេជ្ញានឹងពន្លឿនការងារដែលនៅសេសសល់តិចតួចនេះ ដើម្បីធានាឱ្យបានថា អ្វីៗគ្រប់យ៉ាងនឹងរួចរាល់សម្រាប់ពិធីបុណ្យសមុទ្រនាពេលខាងមុខ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ […]

ថៃ​ប្រកាស​សង់​ស្ពាន​ថ្មីតភ្ជាប់ខេត្តចាន់ថាបុរី-ប៉ៃលិន ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការតភ្ជាប់ឆ្លងព្រំដែន រដ្ឋាភិបាលថៃបានបង្ហាញពីផែនការសង់ស្ពានថ្មីមួយខ្សែដែលនឹងតភ្ជាប់រវាងខេត្តចាន់ថាបុរីក្នុងប្រទេសថៃជាមួយខេត្តប៉ៃលិនក្នុងប្រទេសកម្ពុជា។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៥លាន​បាត ​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ចុះត្រួតពិនិត្យទីតាំងនៅច្រកព្រំដែន Ban Pakkad ក្នុងស្រុក Pong Nam Rong លោកបានបង្ហាញពីសុទិដ្ឋិនិយមអំពីសក្តានុពលរបស់ស្ពាននេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោក​បាន​បញ្ជាក់​ថា រចនាសម្ព័ន្ធ​ថ្មី​ដែល​មាន​ឈ្មោះ​ថា ស្ពាន​មិត្តភាព​ចាន់ថាបុរី-ប៉ៃលិននេះ នឹងមក​ជំនួសឱ្យ​ស្ពាន​ដែក​បណ្ដោះ​អាសន្ន​ដែល​មាន​ស្រាប់នាពេលបច្ចុប្បន្ន​។ ស្ពានបេតុងថ្មីនេះ នឹងមានប្រវែងប្រហែល ៤០ម៉ែត្រ និង​ផ្លូវ​ដើរ​ទទឹង​ ៣​ម៉ែត្រ​នៅ​សងខាង​ផ្លូវ​រថយន្ត​។ ស្ពាននេះនឹងធ្វើអោយប្រសើរឡើងនូវផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។ លោករដ្ឋមន្ត្រី Anutin ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងក្នុងការសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួល និងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគី។ ការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណៈប្រទេសទាំងពីរបានរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះរួចរាល់ហើយ ដោយកំពុងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។ ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានអនុម័តគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចហើយ ដែលនឹង ផ្តល់មូលនិធិតាមរយៈថវិកាកណ្តាលរបស់ប្រទេសថៃ។ គួរបញ្ចាក់ថា […]

ក្រុមហ៊ុនមកពីអារ៉ាប់ ចង់វិនិយោគវិស័យដឹកជញ្ជូន និងសួនឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន DP World ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងដឹកជញ្ជូនដ៏លេចធ្លោដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍សួនឧស្សាហកម្មនៅកម្ពុជា។ កិច្ចសហការដ៏មានសក្តានុពលនេះត្រូវបានពិភាក្សាក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន DP World បានឱ្យដឹងថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម មានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ទន្ទឹមនឹងនេះ លោកប្រធានបានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ដូច្នេះក្រុមហ៊ុនចង់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសមួយនេះ ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ទៀតថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា […]

ទីលានទុកសំរាមទំហំ ១១ហិកតា នៅក្រុងសិរីសោភ័ណ-ខេត្តបន្ទាយមានជ័យ បញ្ចប់ការសាងសង់ហើយ

ទីលានទុកដាក់សំរាមទំហំ ១១ហិកតា នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសាងសង់ទាំងស្រុងហើយ ខណៈភាគីពាក់ព័ន្ធ បានរៀបចំពិនិត្យប្រគល់-ទទួលរួចរាល់ហើយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួលអនុគម្រោងសាងសង់ផ្ទាល់ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានបានបញ្ចប់សាងសង់ជាស្ថាពរ ១០០ភាគរយហើយ ។ ឯកឧត្តមបន្តថា អនុគម្រោងទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នេះ គឺស្ថិតក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គួរបញ្ជាក់ថា ទីលានទុកដាក់សំរាមដែលមានទំហំរហូតដល់ ១១ហិកតានេះ បានចាប់ផ្តើមសាងសង់តំាងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់គការសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០។ លើសពីនេះ គម្រោងនេះមានវិសាលភាពសម្រាប់ប្រជាជនប្រមាណជាង ១២៨.២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពង្សសត្វ ក្រុងសិរីសោភ័ណផ្ទាល់។ គម្រោងនេះមិនត្រឹមតែបង្កើនសមត្ថភាពគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់និរន្តរភាពបរិស្ថានទាំងមូលនៃតំបន់ […]