ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកការដ្ឋានសាងសង់បុរីចន្ទគីរី​ គម្រោងទី​២ ជាផ្លូវការ

ក្រុមហ៊ុន អឺបេនលែន បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់ បុរីចន្ទគីរី គម្រោងទី2 កាលពីថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនេះ គឺជាកិច្ចអបអបរពីការចាប់ផ្តើមនៃចក្ខុវិស័យ​ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឃគម្រោងបុរីលំនៅឋានថ្មីមួយទៀតរបស់ខ្លួន ដើម្បីផ្តល់ជូននូវការរស់នៅប្រសើរជាងមុនដល់អតិថិជននៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត។

ក្នុងឱកាសដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និងលោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​ ព្រមទាំងសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន ជាច្រើនរូបផងដែរ។

លោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​​ និង​លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំំងក្រុមគ្រួសារ

បុរីចន្ទគីរី គម្រោងទី២គឺជាគម្រោងបុរីលំនៅឋានជាប់មាត់ទឹកសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងទីក្រុងតាមបែបសហគមន៍ជិតស្និទ្ធិ និងការរចនាប្លង់មេហ៊ុមព័ទ្ធដោយធម្មជាតិបៃតង។

គម្រោងថ្មីនេះ មានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយគុណភាពនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។

ផ្ទះបាយដ៏ទាន់សម័យ និងកន្លែងទទួលទានអាហារប្រកបដោយផាសុកភាពក្នុងផ្ទះគម្រូវីឡា ខ្លឹម របស់បុរីចន្ទគីរី គម្រោងទី

បុរីចន្ទគីរី គម្រោងទី 2 ផ្តល់ជូននូវជម្រើសវីឡាចំនួន ៤ ប្រភេទគឺ វីឡាកូនកាត់ល្អ V2 វីឡាភ្លោះ V2 ព្រមទាំំងប្រភេទវីឡាទោលដូចជា វីឡាខ្លឹមភ្លោះ V2 ​ ​ និងវីឡាឧត្តម V2 ។ ជាងនេះទៅទៀត សម្រាប់បុរីចន្ទគីរីគម្រោងទី២ ក៏មានការបង្កើតរចនបថថ្មីពិសេសជាមួយផ្ទះបាយមានលក្ខណៈបើកចំហ ផ្តល់ភាពងាយស្រួលដល់ការចំណាយពេលវេលាមានតម្លៃជាមួយមិត្ត និងក្រុមគ្រួសារ និងជម្រុញឱ្យមានការរស់នៅប្រសើរជាងមុន។

ការផ្តល់ជូនពិសេសរបស់បុរីចន្ទគីរី គម្រោងទី​​

បុរីចន្ទគីរី ចាប់បើកលក់គម្រោងទី២របស់ខ្លួនជាផ្លូវការហើយជាមួយនឹងការផ្តល់ជូនតម្លៃពិសេសជារៀងរាល់ខែ និងការបង់ប្រាក់ទាបបំផុតត្រឹមតែ $៨៥៦/ខែ ឡើងទៅ។ ក្រុមហ៊ុន អឺបេនលែន បានសហការជាមួយធនាគារដៃគូចំនួន ៥ ផ្សេងទៀតរួចមកហើយរួមមាន៖ ធនាគារចិន ( BANK OF CHINA)​ ធនាគារប្រេដ (BRED BANK)​ ធនាគារស៊ីអាយអិមប៊ី (CIMB)  ធនាគារជេត្រាស់ រ៉ូយ៉ាល់ (J Trust Royal)​ និង

ធនាគារស្ថាបនា ( Sathapana Bank) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រាក់កម្ចីទិញផ្ទះបុរីចន្ទគីរី ដោយទទួលបានអត្រាការប្រាក់ទាបចាប់ពី ៤,៦៩ % និងទំហំប្រាក់កម្ចីរហូតដល់ ១០០% ក្នុងរយៈពេល ២៥ ឆ្នាំផងដែរ។ ជាពិសេស​ ការចាប់ដៃគូជាមួយ​ក្រុមហ៊ុនបរធនបាលកិច្ច ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក​ ​ (Phillip Trustee) ដើម្បីផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនបរទេសទាំងអស់ផងដែរ។

នៅបុរីចន្ទគីរី គេហដ្ឋានបានរចនាឡើងជាមួយគោលគំនិត «ល្អគន់ មិនមែនល្អឆើត»​ ដែលគយគន់កាន់តែយូរកាន់តែស្អាត និង គោលគំនិត«ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ។​ ជាពិសេសជាមួយនឹងការរចនា ដែលមានពន្លឺធម្មជាតិគ្រប់គ្រាន់ និងចរន្តខ្យល់ចេញចូលប្រកបដោយផាសុកភាព។

សូមអញ្ជើញមកទស្សនាផ្ទះគម្រូឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខទូរស័ព្ទ៖ ០៦១ ៨៨៨ ៥៨០/ ០១៥ ៥៨៨ ៥៨០  ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងបុរីចន្ទគីរីគម្រោងទី២ ជាពិសេសទទួលបាននូវការផ្តល់ជូនពិសេសៗផងដែរ។

អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI GROUP ដែលត្រូវបានទទួលស្គាល់តាមរយៈ ការបង្កើតគម្រោងប្រណីតៗពោរពេញ ដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេងស្រេង គឺ ISI ផាក ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពបុរីនៅក្នុងប្រទេសកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើដំបូលរបស់អ្នកកំពុងជួបបញ្ហាខូចខាត តែមិនចង់ខាតពេលរុះរើមែនទេ? ISI RE-ROOFING SOLUTIONS ជាដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និង ដំឡើងឆាប់រហ័សបំផុត

ដំបូលស័ង្កសីជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាច្រែះធ្លុះ និងលេចទឹកដែលបង្កការរំខានជាខ្លាំងដល់ដំណើរការអាជីវកម្មប្រចាំថ្ងៃជាពិសេសសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ រោងម៉ាស៊ីនកិនស្រូវ ឬអាគារពាណិជ្ជកម្មផ្សេងៗ ដែលបញ្ហាទាំងនោះតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការជួសជុលជាញឹកញាប់ ដែលផ្តល់ការរំខានដល់អាជីវកម្ម ខាតបង់ពេលវេលា និងថវិកាជាច្រើន ។ អស់ក្តីបារម្ភ ក្រុមហ៊ុន ISI STEEL សូមណែនាំនូវសេវាកម្មថ្មី ISI RE-ROOFING Solutions ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ដោយមិនមានការរុះរើ និងមិនផ្តល់ការរំខានដល់ដំណើរការអាជីវកម្មក្នុងអំឡុងពេលដំឡើងនោះទេ។ សម្រាប់អតិថិជនដែលជ្រើសរើសសេវាកម្មនេះ មុននឹងធ្វើការដំឡើង ក្រុមការងារ  ISI នឹងធ្វើការត្រួតពិនិត្យជាក់ស្តែងទៅលើគ្រោងដំបូលចាស់ដើម្បីដឹងថាតើគ្រោងដំបូលចាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ដំបូលថ្មីបានដែរឬទេ ហើយក្រុមការងារនឹងធ្វើការណែនាំជាងជំនាញដែលបានវឹកហាត់ដោយក្រុមហ៊ុន ជូនទៅកាន់អតិថិជន។ ប្រព័ន្ធប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ ប្រើប្រាស់នូវដែក ISI OMEGA ដែលមានមុខងារជាផ្ទោងដំបូល និងស័ង្កសី ISI ផាម ភ្លីកឹប ៩៨០ ហើយមានការធានារយៈពេល ១០ឆ្នាំទៅលើគ្រោងដំបូល និងធានារយៈពេល ២០ឆ្នាំទៅលើការច្រែះធ្លុះសន្លឹកស័ង្កសី។ ជ្រើសរើសនូវសេវាកម្ម ISI RE-ROOFING Solutions លោកអ្នកនឹងទទួលបាននូវដំបូលថ្មីដែលអាចដំឡើងបានយ៉ាងឆាប់រហ័ស ជួយសន្សំថវិកា និងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់អ្នក ក្នុងពេលដំឡើង។ សម្រាប់ព័ត៍មានបន្ថែមសូមចូលទស្សនាវីដេអូអំពី ISI RE-ROOFING Solutionsតាមរយៈ៖ https://www.youtube.com/watch?v=dCyUULGfXcI&ab_channel=ISISTEEL […]

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិម​បូព៌ា​ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru​ Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០នាក់ មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា […]

បុរី ប៉េង ហួត បើកសម្ពោធគម្រោងថ្មីមួយទៀត មុនដំណាច់ឆ្នាំ ២០២៤

គម្រោងថ្មីដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី២ (The Star Platinum Eco Poli 2)  ទើបតែបានធ្វើកម្មវិធីបើកលក់សាកល្បងកាលពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ពេលនេះបុរី ប៉េង ហួត បានធ្វើកម្មវិធីបើកសម្ពោធលក់ជាផ្លូវការទៅហើយ នៅនាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ។ នេះជាគម្រោងទី៣៩ បើគិតចាប់តាំងពីឆ្នាំ ២០០៥ មក ហើយគម្រោងដ៏មានប្រជាប្រិយភាពថ្មីទាំងពីរនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីទំហំជិត ៤០ហិកតា ដែលមានលំនៅដ្ឋានជិត ៥០០ខ្នង ហើយទីតាំងនៅចន្លោះគម្រោងមេធំៗពីរ គឺគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម និងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីបើកលក់ជាផ្លូវការនេះ មានការចូលរួមពីអតិថិជនដែលបានទិញផ្ទះក្នុងអំឡុងពេលលក់សាកល្បង ធនាគាដៃគូ អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំនៃក្រុមហ៊ុន បុរី ប៉េង ហួត និងបុគ្កលិក យ៉ាងច្រើនកុះករផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ផេង […]

អេកូ ប៉ូលី ២ គម្រោង​ថ្មី របស់បុរី ប៉េង ហួត ​ជាមួយប្រូម៉ូសិនឈុតធំចំណេញខ្លាំង!

តាមការបង្ហោះលើទំព័រផ្លូវការរបស់បុរី ប៉េង ហួត ថានឹងរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ ដែលគេទើបតែឃើញបើកលក់ Pre-Sale កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ។ ការបើកលក់ជាផ្លូវការនេះនឹងមានការផ្ដល់ជូនប្រូម៉ូសិនចំណេញៗជាច្រើនសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះនាចុងឆ្នាំនេះតែម្ដង។ កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូវីឡា ឃីង ហ្គ្រេន ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញគេហដ្ឋាននាពេលចុងឆ្នាំនេះគឺដឹងតែត្រូវម៉ាច់ម៉ង។ ក្នុងកម្មវិធីនេះដែរ លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ ប្រូម៉ូសិនឈុតធំចុងឆ្នាំ ឱកាសចំណេញមិនធ្លាប់មាន បន្ថែមពីនេះលោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ​ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើ​បន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ការអញ្ជើញចូលរួមកម្មវិធី លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗចុងក្រោយភ្លាមៗ​ ស្ដាប់ការធ្វើបទបង្ហាញអំពី​ប្រភេទផ្ទះក្នុងគម្រោងថ្មី អេកូ ប៉ូលី២ និងអាចសាកសួរព័ត៌មានពីគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ […]

ប្រ៉ូម៉ូសិនកាន់តែចំណេញ Year End Celebration ពី បុរី ប៉េង ហួត!

ជិតដាច់ឆ្នាំ២០២៤ ឱកាសពិសេសសម្រាប់អតិថិជនរបស់ បុរី ប៉េង ហួត​ ដែលកំពុង​ស្វែងរកគេហដ្ឋាន​សម្រាប់រស់នៅ ក៏ដូចជាប្រកបអាជីវកម្ម និង​រង់ចាំឱកាសចំណេញកាន់តែច្រើនបានមកដល់ហើយ​។   បុរី ប៉េង ហួត បានផ្ដល់ជូន​ប្រ៉ូម៉ូសិន​ឆ្នាំ២០២៤ គឺ Year End Celebration ដើម្បីជាឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជននាចុងឆ្នាំនេះផងដែរ។​ ប្រូម៉ូសិនដ៏ធំ Year-End Celebration សម្រាប់ចុងឆ្នាំមានអ្វីខ្លះ តោះ​​មកដឹងទាំងអស់គ្នា…….!! ​ ✨​ទិញផ្ទះ ទទួលបាន Condo ១ Unit ភ្លាមៗ ✨ទទួលបានឡានអាគុយ សេរីទំនើប ១គ្រឿង ✨ជាមួយនឹងដំណើរកម្សាន្តទៅកាន់ ប្រទេសកូរ៉េ ឬ ទៅកាន់រីសត The Royal Sands កោះរ៉ុង ជាមួយមនុស្សជាទីស្រលាញ់យ៉ាងផ្អែមល្ហែម ✨គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការបង្វិលកងសំណាងដើម្បីឈ្នះរង្វាន់ដូចជា៖ ✨ទូរសព្ទ iPhone  16-Pro ឬ 16-Pro Max ១គ្រឿង ✨Voucher ញ៉ាំអាហារបូហ៊្វេបែបប្រេស៊ីលលក្ខណៈគ្រួសារ ✨ការបញ្ចុះតម្លៃជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងវិញទៀត […]

ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះមានអត្រាការប្រាក់កាន់តែទាប

ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។ កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងទាបបំផុតរហូតដល់ ៧% ក្នុងមួយឆ្នាំ​ រយៈពេលរហូតដល់​ ២៥ឆ្នាំ សម្រាប់ការទិញផ្ទះដែលសាងសងរួចរាល់ ដែលជាការផ្តល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺនៅបុរី ប៉េង ហួត មានផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅបានត្រឹមតែ ១សប្ដាហ៍ដោយមិនចាំបាច់រង់ចាំយូរ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីតាំងការិយាល័យលក់ផ្ទះ បុរី ប៉េង ហួត គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រយៈពេលពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។ កិច្ចសហការនេះ គឺមានគោលបំណងផ្តល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួននៅបុរី ប៉េង ហួត។ ភាពជាដៃគូរវាង បុរី ប៉េងហួត និងធនាគារ […]