ក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង

កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management)

ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset Lifecycle Information Management (ALIM) និងកម្មវិធី AssetWise Reliability (AR) ដែលជាផ្នែកមួយនៃ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មាន និងប្រតិបត្តិការសម្រាប់គម្រោងវិស្វកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនកាលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអ៊ិចតុន សហរដ្ឋអាមេរិក។

នៅឆ្នាំ ២០១៩ ក្រុមហ៊ុន bp បានជ្រើសរើសប្រើដំណោះស្រាយ AssetWise ALIM របស់ក្រុមហ៊ុន Bentley ជាឃ្លាំងព័ត៌មានកណ្តាល (CIS) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ និងដើម្បីរក្សាព័ត៌មានសម្រាប់គម្រោង និងប្រតិបត្តិការសកល រួមទាំងការតភ្ជាប់ទិន្នន័យជីថលជា metadata និងរូបភាព 3D របស់ខ្លួន។

តែឥឡូវនេះ ក្រុមហ៊ុន bp នឹងធ្វើស្តង់ដារថ្មីដោយយកកម្មវិធី AssetWise ALIM មកប្រើនៅគ្រប់គម្រោង ផលិតកម្ម និងទ្រព្យសម្បត្តិផលិតកម្មទាំងអស់របស់ក្រុមហ៊ុន។ កម្មវិធី AssetWise ALIM អនុញ្ញាតឱ្យមានការផ្ទេរព័ត៌មានសំខាន់ៗទាំងអស់ដោយរលូន ពេញមួយវដ្តអាយុកាលរបស់គម្រោង ដោយគាំទ្រដល់ដំណើរការគម្រោង រាប់ចាប់តាំងពីដំណាក់កាលប្រភពដើមទុនគម្រោង រហូតដល់ដំណាក់កាលប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន ជាមួយភាពអាចជឿជាក់បាន។

ចំណែកឯកម្មវិធីសូហ្វវ៊ែរ AssetWise Reliability នឹងអនុញ្ញាតឱ្យក្រុមហ៊ុន bp បង្កើនប្រសិទ្ធភាពអធិការកិច្ច កាត់បន្ថយការចំណាយលើការថែទាំ បង្កើនភាពងាយប្រើប្រាស់ តាមរយៈការកែលម្អសុវត្ថិភាព និងការគ្រប់គ្រងហានិភ័យបានល្អ។ ដំបូងឡើយ ក្រុមហ៊ុន bp បានអនុវត្តកម្មវិធី AssetWise Reliability សម្រាប់ទ្រព្យសកម្មទាំងអស់នៅការដ្ឋានបូមប្រេង Clair ដែលបានប្រើប្រាស់នៅតាមបណ្តាប្រទេសជាប់ប៉ូលខាងជើង ហើយឥឡូវនេះកំពុងដំណើរការការដាក់ពង្រាយជាសកលនៅ ទូទាំងតំបន់ចំនួនប្រាំបីផ្សេងទៀត។

លោក Alan Kiraly នាយករងជាន់ខ្ពស់នៃផ្នែកដំណោះស្រាយឧស្សាហកម្ម (SVP of Industry Solutions) របស់ក្រុមហ៊ុន Bentley Systems បាននិយាយថាក្រុមហ៊ុនBentley មានទំនាក់ទំនងយូរអង្វែងជាមួយក្រុមហ៊ុន bp ដោយផ្តល់ដំណោះស្រាយកម្មវិធី AssetWise ALIM ជាកន្លែងរក្សាទុកព័ត៌មានកណ្តាល (Central  Information Store – CIS) របស់ ក្រុមហ៊ុន bp ដើម្បីគ្រប់គ្រង និងរក្សាព័ត៌មានដែលត្រូវការសម្រាប់គម្រោង និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ការធ្វើសមាហរណកម្មនៃកម្មវិធី AssetWise Reliability ជាមួយ ប្រព័ន្ធ CIS នៅក្នុងរបៀបច្នៃប្រតិដ្ឋថ្មីមួយដែលមានមូលដ្ឋានលើកម្មវិធី clouds សម្រាប់ផ្ទុកទិន្នន័យ  ដើម្បីគាំទ្រដល់ដំណើរការ Asset Integrity របស់ក្រុមហ៊ុន bp ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Bentley ផ្តល់នូវលំហូរការងារឌីជីថលតាមស្តង់ដារ និងផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ក្រុមហ៊ុន bp ថែមទៀតផងដែរ

រីឯលោក Rob Kelly អនុប្រធានផ្នែកគ្រប់គ្រងទ្រព្យសកម្មឌីជីថល របស់ក្រុមហ៊ុន bp បាននិយាយថា “ខ្ញុំរីករាយក្នុងការពង្រីកការប្រើប្រាស់តាមរយៈដំណោះស្រាយ AssetWise របស់ក្រុមហ៊ុន Bentley ជាពិសេសការពង្រីកកម្មវិធី ALIM នៅនូវគ្រប់គម្រោងជាសកលរួមមាន ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងទ្រព្យសម្បត្តិ ការគ្រប់គ្រងផលិតកម្ម និងកម្មន្តសាល ជាមួយការរួមបញ្ចូលនៃ Asset Reliability របស់ក្រុមហ៊ុន bp ទាំងមូលតែម្តងការប្រើប្រាស់កម្មវិធីថ្មីនេះ ផ្តល់ឱ្យក្រុមហ៊ុន bp នូវការធានា និងអត្ថប្រយោជន៍នៃភាពត្រឹមត្រូវនៃព័ត៌មានរបស់យើង តាមរយៈការត្រួតពិនិត្យការផ្លាស់ប្តូរ ប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យយើងទទួលបានការសម្រេចចិត្តមួយ ដែលអាចទុកចិត្តបាន មិនថាតែនៅក្នុងការគ្រប់គ្រងគម្រោងទាំងមូល  នៅក្នុងដំណាក់កាលនៃប្រតិបត្តិការការងារណាមួយនោះឡើយ

 

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

 

អំពី bp

គោលបំណងរបស់ក្រុមហ៊ុន bp គឺកែប្រែការប្រើប្រាស់ថាមពលឡើងវិញសម្រាប់មនុស្ស និងភពផែនដី។ ក្រុមហ៊ុននេះ បានកំណត់នូវមហិច្ឆតាក្នុងការក្លាយជាក្រុមហ៊ុនគ្មានការបំភាយកាបូន នៅឆ្នាំ ២០៥០ ឬឆាប់ជាងនេះ ហើយជួយពិភពលោកឱ្យឈានដល់ការសម្រេចបាននូវគោលដៅគ្មានការបំភាយកាបូន និងផ្តល់ជាយុទ្ធសាស្ត្រដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតានេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ bp.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Cohesive, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ​ បានមុនគេ។ គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។ ទីតាំងកម្មវិធី […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន​ អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ​បានមានប្រសាសន៍ថា៖ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុរកិច្ចបារាំង MEDEF International និងក្រុមហ៊ុនធំៗចំនួន ៦ នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីកំណែទម្រង់ច្បាប់ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ កម្ពុជាកំពុងពង្រឹងជំហរខ្លួនជាគោលដៅវិនិយោគយុទ្ធសាស្ត្រសម្រាប់ទីផ្សារអឺរ៉ុប តាមរយៈបេសកកម្មការទូតសេដ្ឋកិច្ចកម្រិតខ្ពស់នៅប្រទេសបារាំង។ កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅទីក្រុងប៉ារីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ជាមួយលោក François Corbin អនុប្រធានសហព័ន្ធធុរកិច្ចបារាំង MEDEF International រួមជាមួយតំណាងក្រុមហ៊ុនបារាំងធំៗចំនួន ៦ ទៀត។ ជំនួបនេះគឺជាជំហានគន្លឹះក្នុងការបន្តពង្រីកដៃគូពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់កម្ពុជា។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបារាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេ ឬស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ ភាគីបារាំងបានកត់សម្គាល់ពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសាកសួរព័ត៌មានយ៉ាងលម្អិតអំពីបច្ចុប្បន្នភាពនៃច្បាប់ បទប្បញ្ញត្តិពាណិជ្ជកម្ម និងការលើកទឹកចិត្តផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានតម្លាភាព និងសុវត្ថិភាព។ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម។ លោកជំទាវបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនបារាំង ជាពិសេសលើវិស័យដែលផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងពីសក្តានុពលនៃទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងតំបន់អាស៊ាន […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង ២០៦ លានដុល្លារអាមេរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន $៥១៥.២១ លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង $២០៦ លានដុល្លារអាមេរិក។ នាឱកាសនោះ ដែរ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង ក្រុមហ៊ុនលោកនឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគឺពិតជាពិសេសណាស់ជាមួយប្រូម៉ូសិន Grand December ដែលក្រុមបានផ្ដល់ជូនកាដូ និង លក្ខខណ្ឌបង់ប្រាក់មិនធ្លាប់មានពីមុន។ ដើម្បីឱ្យប្រូម៉សិន Gand December នេះកាន់តែពិសេស បុរី ប៉េង ហួត បានធ្វើកម្មវិធីនៅថ្ងៃទី 12-13-14 ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឱ្យអតិថិជនអាចមកទស្សនាផ្ទះគំរូផ្ទាល់ និងអាចសាកសួរព័ត៌មានបន្ថែមឱ្យកាន់តែលម្អិត ហើយក៏មានការលេងកម្សាន្ត ដើម្បីទទួលបានរង្វាន់ផ្សេងៗផងដែរ។ បើតាមការឱ្យដឹងពីក្រុមហ៊ុន បុរី ប៉េង ហួត បានបញ្ជាក់ថាប្រូម៉ូសិន ក្នុងខែធ្នូ ដំណាច់ឆ្នាំ ២០២៥ នេះគឺពិសេសខ្លាំងតែម្ដង ជាពិសេសគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល កាន់តែពិសេសដល់អតិថិជន ងាយនឹងទិញផ្ទះបានក្នុងបុរី ប៉េង ហួត។ លោកអ្នកដែលកំពុងតែស្រឡាញ់ផ្ទះនៅបុរី ប៉េង ហួត អាចចូលរួមសាកសួរព័ត៌មានបានដោយសេរីចាប់ពីងម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅទីតាំងផ្ទះគំរូ King Grand ក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (បឹងស្នោ)។ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥២.៥៧ពាន់លានដុល្លារ កើនឡើង១៦.៥%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ នេះដែរ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៥.២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២១ពាន់លានដុល្លារ។ ប្រភពដដែល បញ្ជាក់ថាសហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១០ពាន់លានដុល្លារ កើនឡើង២៦.៤%។ បន្ទាប់មក គឺវៀតណាម មានតម្លៃ ៣.១ពាន់លានដុល្លារ កើនឡើង៣.%, ចិនជាង ១ ៣៣២ លានដុល្លារ, ជប៉ុនជាង ១ ៣០៩ លានដុល្លារ, អេស្ប៉ាញជាង ៩៨៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក […]