រដ្ឋសម្រេចកាត់ដីរាជធានីភ្នំពេញទំហំជិត ២៣០ហិកតា ទៅឱ្យអាជ្ញាធរខេត្ដកណ្ដាលគ្រប់គ្រង
ក្នុងចំណាត់ការរដ្ឋបាលដ៏សំខាន់មួយ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីផែនការកាត់ផ្ទៃដីទំហំជិត ២៣០ហិកតា ចេញពីរាជធានីភ្នំពេញ ទៅឲ្យអាជ្ញាធរខេត្តកណ្តាលគ្រប់គ្រងវិញ។ សេចក្តីសម្រេចនេះ ធ្វើឡើងជាផ្លូវការក្នុងព្រះរាជក្រឹត្យដែលបានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កែសម្រួលព្រំដែនរដ្ឋបាលរវាងតំបន់ទាំងពីរ។ ក្នុងព្រះរាជក្រឹត្យនោះសរសេរខ្លឹមសារនៅដូច្នេះថា៖ «ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១៩៤០ម៉ែត្រការ៉េ (ដីគោកទំហំ ១៨១ហិកតា ៥០១៤ម៉ែត្រការ៉េ និងថ្ងៃទឹកទំហំ ៤៤ហិកតា ៦៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោម ការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល»។ ផ្អែកតាមការកែសម្រួលនេះ ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានកំណត់ ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ តាមរយៈព្រះរាជក្រឹត្យខាងលើ ប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅផងដែរ៕ គួររំលឹកថា កាលពីកន្លងមករាជរដ្ឋាភិបាលធ្លាប់បានធ្វើការកាត់យកផ្ទៃដីទំហំ ៣០២ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ […]
រដ្ឋសម្រេចដាំដើមរាំងទឹកធ្វើជាក្រវាត់ព្រំនៅជុំវិញបឹងទន្លេសាបក្នុងតំបន់៣
រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំព្រៃលិចទឹកប្រភេទដើមរាំងទឹកធំៗ ធ្វើជាខ្សែក្រវាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ នេះបើតាមលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ឯកភាពឱ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ឯកភាពធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។ គួរបញ្ជាក់ថា ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០% នៃចំនួនបង្គោលសរុបចំនួន […]
មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធបាន ៩ខេត្តហើយ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន ៩ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈរាជធានី-ខេត្ត ១៦ផ្សេងទៀត គ្រោងបញ្ចប់ឆាប់ៗនេះ។ ខេត្តទាំង ០៩នោះ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកណ្តាល។ បន្ថែមពីនេះ ខេត្តចំនួន ៤ ក្នុងចំណោម ខេត្តទាំង ០៩ខាងលើ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់ហើយដែរ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបបានប្រកាសពីការបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី។ (អានបន្ថែម) ដោយឡែក រាជធានី-ខេត្តចំនួន ១៦ ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ស្របតាមនីតិវិធី។ ទន្ទឹមនឹងនេះ […]
រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]
រដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិល្វាក្នុងខេត្តបាត់ដំបងអភិវឌ្ឍទៅជាភូមិគំរូសម្រាប់ភូមិដទៃៗទៀតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់កម្រិតជីវភាពក្នុងមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅជនបទ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចុះពិនិត្យភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមសំណើរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលមានបំណងចង់ប្រែក្លាយភូមិល្វាទៅជាភូមិគំរូសម្រាប់ភូមិផ្សេងៗទៀតនៅទូទាំងប្រទេស។ ភូមិនេះ ស្ថិតនៅលើផ្ទៃដី ៥៦៤ហិកតា ក្នុងនោះមានផ្ទៃដីកសិកម្មចំនួន ៦៤ហិកតា ផ្ទៃដីសហគមន៍ជាង ១ហិកតា និងដីលំនៅដ្ឋានចំនួន ៤៦០ហិកតា។ ភូមិនេះមានផ្ទះចំនួន ៣៦៩ខ្នង ដែលអាចស្នាក់នៅបាន ៦១៦គ្រួសារ។ ហេដ្ឋារចនាសម្ព័ន្ធនៅភូមិល្វាមានភាពរឹងមាំ មានសាលារៀន មណ្ឌលសុខភាព ផ្សារ មជ្ឈមណ្ឌលសហគមន៍ពហុបំណង បណ្តាញផ្លូវថ្នល់ និងប្រឡាយចំនួនបី ដែលមានប្រវែងសរុប ២,៦ គីឡូម៉ែត្រ។ ជាងនេះទៅទៀត ភូមិល្វាមានទីតាំងនៅជិតទន្លេមង្គលបូរី ដែលអាចធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព សម្រាប់កសិករក្នុងស្រុកធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។ ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការក្នុងការអភិវឌ្ឍន៍ភូមិគំរូយ៉ាងហោចណាស់ឱ្យបាន៥០ ជារៀងរាល់ឆ្នាំរវាងឆ្នាំ ២០២៥ – ២០២៨ ដោយផ្តោតលើតំបន់ដែលមានសហគមន៍ជនជាតិដើមភាគតិច និងភូមិផ្សេងទៀតដែលបង្ហាញពីសក្តានុពល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនចំនួនភូមិគំរូសរុបក្នុងប្រទេសកម្ពុជាដល់ ២៣០ នៅឆ្នាំ ២០២៨។(អានបន្ថែម) […]
រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម
នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]