អ្នកជំនាញប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បង្ហាញពីហានិភ័យថ្មី និងឱកាសសម្រាប់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២៤

ខណៈដែលឆ្នាំ ២០២៤ ឆ្នាំនៃក្តីសង្ឃឹមសេរីភាពថ្មីកំពុងខិតជិតមកដល់ ទិដ្ឋភាពអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក កំពុងវិវឌ្ឍដោយរំលេចចេញនូវទិដ្ឋភាពទីផ្សារថ្មីៗមួយចំនួន ដែលទាមទារយុទ្ធសាស្ត្រវិនិយោគថ្មី និងភាពរវៀសរវៃ។ វិនិយោគិនត្រូវផ្តោតយុទ្ធសាស្ត្រលើភាពធន់ ដោយសារទីផ្សារមានលក្ខណៈស្មុគស្មាញជាងមុន ប៉ុន្តែក៏នៅមានឱកាសច្រើនជាងមុនផងដែរ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៅ Asian Investor ដែលបានផ្តល់បទវិភាគរួមគ្នា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។

ទិដ្ឋភាពថ្មីនៃទីផ្សារអចលនទ្រព្យ២០២៤៖

បញ្ហានានានៅក្នុងទីផ្សារ កំពុងវិវឌ្ឍដល់ដំណាក់កាលមួយដែលមានការវាយតម្លៃច្បាស់លាស់ជាងមុន និងកំពុងមានដំណោះស្រាយ ហើយមនោសញ្ចេតនាទីផ្សារ ពោលគឺអារម្មណ៍របស់អ្នកលក់ និងអ្នកទិញកំពុងប្រសើរឡើង ព្រោះហាក់ស៊ាំនឹងស្ថានភាពជាប់ទ្រឹង និងមានបទពិសោធន៍លើទីផ្សារមួយនេះជាងមុន ដែលនេះជាការនាំទៅរកការផ្លាស់ប្តូរនៃសន្ទុះនៅក្នុងទីផ្សារមូលធនទាំងមូលតែម្តង។

លោក Michael O’Brien នៃក្រុមហ៊ុន QIC Real Estate សង្កត់ធ្ងន់ថា “វិនិយោគិនដែលជោគជ័យនឹងក្លាយជាអ្នកដែលចេះត្រងយកឱកាសនិងទាត់ចោលរាល់ការរំខាន ស្គាល់និន្នាការទីផ្សារ និងចេះធ្វើការសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែងច្បាស់លាស់ពីហានិភ័យទល់នឹងឱកាស “។ លោកបញ្ជាក់ច្បាស់ថា ​ការ​ជោគជ័យ​ក្នុង​សម័យ​នេះ ​តម្រូវ​ឱ្យ​មាន​ភ្នែករវៀសរវៃ និង​ស្ទាត់ជំនាញក្នុងសម្របខ្លួនតាមបរិបទថ្មីមួយនេះ។

លោកស្រី Louise Kavanagh, CIO នៃ Nuveen, ព្រមានអំពីការកើនឡើងនៃការចំណាយហិរញ្ញប្បទានទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ដោយព្យាករណ៍ ពីការត្រលប់មកវិញតិចតួចនៃចំណង់វិនិយោគក្នុងឆ្នាំ ២០២៤។ លោកស្រីថា ថ្វីត្បិតតែអារម្មណ៍ក្នុងទីផ្សារមានភាព ប្រសើរឡើងវិញ ប៉ុន្តែនឹងនៅតែបន្តដោយភាពមិនច្បាស់លាស់ជាប់រហូត។ លោកស្រី Kavanagh ព្រមានទៀតថា “ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ក៏ដោយ ការចំណាយលើផ្នែកហិរញ្ញប្បទានត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍ទៀត ដែលនេះជាកត្តាជំរុញឱ្យមានការហក់ឡើងចុះនៃតម្លៃអចលនទ្រព្យក្នុងទីផ្សារ ជាបន្តបន្ទាប់ “។

វិធីដោះស្រាយចំពោះហានិភ័យ៖

លោក James Kemp អ្នកជំនាញមកពីក្រុមហ៊ុន Macquarie Asset Management គូសបញ្ជាក់ពីហានិភ័យដែលអាចកើតមាននៅក្នុងការកំណត់ពេលវេលាគោលនយោបាយរូបិយវត្ថុ។ លោក Kemp ព្រមានថា “ហានិភ័យម៉ាក្រូដ៏ធំ ដែលនឹងកើតឡើងនោះគឺថា ការកំណត់ពេលវេលាគោលនយោបាយរូបិយវត្ថុ នឹងត្រូវលែងមានប្រសិទ្ធភាព ដែលនឹងបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសកល និងក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ប្រាក់ចំណូលប្រតិបត្តិការសុទ្ធ។

ក្របខណ្ឌបរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) ក្នុងតំបន់៖

លោកស្រី Amélie Delaunay អ្នកជំនាញដ៏ល្បីមកពីស្ថាប័ន ANREV គូសបញ្ជាក់អំពីការកើនឡើងនូវសារៈសំខាន់នៃក្របខណ្ឌបរិស្ថានសង្គមនិងអភិបាលកិច្ច (ESG)  នឹងមានចលនាខ្លាំងនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដោយសារកត្តាហានិភ័យអាកាសធាតុនឹងបន្ថែមភាពស្មុគស្មាញដល់ការសម្រេចចិត្តវិនិយោគ។

ហានិភ័យអាកាសធាតុ នឹងមានសក្តានុពលប៉ះពាល់ខ្លាំងដល់តម្លៃអចលនទ្រព្យ និងតម្លៃធានារ៉ាប់រង ដោយបន្ថែមស្រទាប់នៃភាពស្មុគស្មាញដល់ការសម្រេចចិត្តវិនិយោគ នេះជាការលើកឡើងរបស់លោកស្រី Delaunay។

ឱកាសក្នុងឆ្នាំ ២០២៤៖

ដោយឡែក លោក Cuong Nguyen ប្រធានផ្នែកស្រាវជ្រាវការវិនិយោគអាស៊ីប៉ាស៊ីហ្វិកនៅ PGIM Real Estate មើលឃើញពីឱកាសច្រើនក្នុងវិស័យភស្តុភារ ការិយាល័យ ផ្ទះជួល និងមជ្ឈមណ្ឌលទិន្នន័យ។

លោក Nguyen មាន​ប្រសាសន៍​ថា​៖ ​ឱកាសនឹង​នៅ​តែ​មាន​លក្ខណៈ​ទូលំទូលាយ រាប់​ចាប់ពី​ទីផ្សារ​លំនៅឋានចាស់ៗ​ក្នុង​ប្រទេស​ជប៉ុន ​ដល់​ការ​រស់នៅ​រួម​គ្នា​ក្នុង​ទីក្រុង​ហុងកុង និង​សិង្ហបុរី និង​វិស័យ​សាងសង់​សម្រាប់​ជួល​ដែល​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ប្រទេស​អូស្ត្រាលី​។

ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ វិស័យភស្តុភារនៅតែមានភាពធន់ ដែលត្រូវបានជំរុញដោយរចនាសម្ព័ន្ធនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

វិធីចាប់ឱកាសទីផ្សារអចលនទ្រព្យ​អនាគតនៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា៖

ទោះបីជាមានការរំពឹងទុកថាទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងនឹងមានភាពធន់ប្រសើរលើសប្រទេសផ្សេងៗក៏ដោយ ប៉ុន្តែអ្នកជំនាញបានណែនាំឱ្យមានការប្រុងប្រយ័ត្នសម្រាប់ការវិនិយោគក្នុងប្រទេសជប៉ុន ដោយសារនៅទីនោះមានការកើនឡើងសក្តានុពលនៃតម្លៃបំណុលអចលនទ្រព្យ។

លោកស្រី Regina Lim អ្នកជំនាញប្រចំានៅ M&G Real Estate សង្កត់ធ្ងន់លើហានិភ័យនិងឱកាសពីការងើបឡើងវិញនៃប្រទេសចិន និងផលប៉ះពាល់របស់វាសម្រាប់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ លោកស្រី Lim បានសន្និដ្ឋានថា “ខណៈពេលដែលភាពតានតឹងនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិករហូតមកដល់ពេលនេះនៅតែស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែវាគ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ នៅពេលពេលវេលាមកដល់យើងនឹងឃើញមានការ លក់ដោយបង្ខំក្នុងទ្រង់ទ្រាយធំ ជាមួយនឹងការផ្តល់ឥណទានឡើងវិញក្នុងរយៈពេលពីរបីឆ្នាំខាងមុខ”

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]

ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស

ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ​ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។ ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន […]

បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល

ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥%​ ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]

ក្រុមហ៊ុន PwC ត្រូវ​បានពិន័យ​ជា​ប្រាក់​ចំនួន ៦២,២ លាន​ដុល្លារ និង​បម្រាម​រយៈពេល ៦ ខែ​ជុំវិញ​សវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande

ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន​ PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក  និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]