ការធ្វើឲ្យប្រាកដថាជាបំពង់ល្អបំផុត

បំពង់ផ្គត់ផ្គង់ទឹកគឺជាសមាសធាតុសំខាន់មួយនៃផ្ទះព្រោះរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង មិនថាជាការងូតទឹក លាងចាន ឬស្រោចទឹករុក្ខជាតិ គឺត្រូវការប្រើប្រាស់ទឹក។ ទោះជាយ៉ាងណា ការប្រើប្រាស់ទឹកត្រូវការបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងផ្ទះដើម្បីងាយស្រួលប្រើប្រាស់។ ដូច្នេះ ការជ្រើសរើស និងតំឡើងបំពង់ផ្គត់ផ្គង់ទឹកគឺជាការងារដែលមិនគួរមើលរំលង។

ការជ្រើសរើសប្រភេទបំពង់ផ្គត់ផ្គង់ទឹកត្រឹមត្រូវសម្រាប់ការប្រើប្រាស់ និងជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់នឹងជួយពន្យារអាយុកាលផលិតផល និងបង្ការមិនឲ្យការខូចខាតកើតឡើងដោយងាយស្រួល។ សម្រាប់អ្នកដែលនឹងសាងសង់ផ្ទះ ឬបញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក អ្នកគួរពិចារណាអំពីថ្លៃតំឡើង និងការជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកយ៉ាងត្រឹមត្រូវ។

ថ្លៃបំពង់ផ្គត់ផ្គង់ទឹក

ថ្វីបើបំពង់ផ្គត់ផ្គង់ទឹកមានសារៈសំខាន់មិនចាញ់ផ្នែកផ្សេងទៀតនៃផ្ទះក៏ដោយ ថ្លៃបំពង់ផ្គត់ផ្គង់ទឹកសម្រាប់តំឡើងក្នុងផ្ទះត្រូវបានចាត់ទុកថាមានតម្លៃថោក ព្រោះវាស្មើនឹង ១%នៃតម្លៃសាងសង់ផ្ទះមួយ​។ ប្រសិនបើថ្លៃសាងសង់ផ្ទះលើសពី ៣០,០០០ដុលា្លរ នោះថ្លៃចំណាយលើបំពង់ផ្គត់ផ្គង់ទឹកនឹងអស់ប្រហែល ៣០០ដុល្លារប៉ុណ្ណោះ។

ការជ្រើសរើសបំពង់

ទីមួយ អ្នកគួរពិនិត្យមើលផលិតផលបំពង់ដែលមានពាណិជ្ជសញ្ញានិងម៉ាកស្តង់ដារផលិតផលឧស្សាហកម្មដែលមានលេខបញ្ជាក់ច្បាស់លាស់ពីទំហំបំពង់ ដើម្បីប្រាកដថាផលិតផលដែលបានជ្រើសត្រូវតាមស្តង់ដារនិងសមស្របសម្រាប់ការប្រើប្រាស់។

ទីពីរ អ្នកអាចពិចារណាទិញបំពង់ដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់ដើម្បីជួយពន្យារអាយុកាលផលិតផល និងជួយបង្ការការខូចខាត។ បំពង់ដែលមានផ្ទៃរលោងទាំងខាងក្រៅនិងខាងក្នុងអាចឲ្យទឹកហូរបានយ៉ាងងាយស្រួល។

ជម្រើសមួយទៀត គឺការប្រើស៊ីម៉ង់ត៍រំលាយដែលមានសារធាតុអាចធ្វើឲ្យរាវនិងរំលាយបំពង់ហើយភ្ជាប់តំណជាបំពង់តែមួយ ជំនួសឲ្យការប្រើកាវបិទបំពង់ ព្រោះថាស៊ីម៉ងត៍រំលាយនេះការពារការលេចធ្លាយមានប្រសិទ្ធភាពជាង។ លើសពីនេះទៅទៀត អ្នកគួរជ្រើសរើសតំណនិងបំពង់ដែលស៊ីគ្នាល្អឥតខ្ចោះ និងប្រើម៉ាកផលិតផលដែលមានស្តង់ដារគួរឲ្យទុកចិត្តបាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងដែនដីកម្ពុជា គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋានដើម្បីវិភាគការផ្គត់ផ្គង់លំនៅឋានជូនពលរដ្ឋ

​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។​ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២។ ឯកឧត្តម បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ បន្ថែមពីនេះ ក្រសួងបានរៀបចំគោលនយោបាយអាទិភាពចំនួន ១៥ចំណុច ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន […]

ប្រព័ន្ធចម្រោះទឹកស្អាតតម្លៃជាង ១៥ម៉ឺនដុល្លារ នៅមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានតម្លៃ ១៥៦.១៥០ដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះ​គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។” ​ ឯកឧត្តមបានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំង​នេះបានរួមចំណែក​ធ្វើឱ្យកម្ពុជា​មានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តា​រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើ​ននៃតម្រូវការទឹកស្អាត​របស់​ប្រជាជន​ ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។” គួរបញ្ជាក់ថា គម្រោងខ្នាតតូចនេះ ស្ថិតក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។ […]

រដ្ឋាភិបាលកម្ពុជាប្រកាសរកដៃគូចូលរួមស្តារទន្លេមេគង្គផ្នែកខាងលើ ដើម្បីសម្រួលដល់ការធ្វើនាវាចរណ៍

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  បានប្រកាសរកដៃគូ ដើម្បីស្ដារទន្លេនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា។ នៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃកម្ពុជាចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក​ នៅថ្ងៃទី១៤ ខែតុលា សម្ដេចធិបតី បញ្ជាក់បន្ថែមថា ត្រូវស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេស។ សម្តេចធិបតី មានប្រសាសន៍ថា៖ “ឥឡូវ កំពុងរកអ្នកស្តារទេន្លេ។ វិស័យឯកជន ណាមួយចាប់អារម្មណ៍? នៅខាងកំពង់ចាម ក្រចេះ នៅមានខ្សាច់ច្រើននៅទីនោះ ដែលយើងត្រូវស្តារ ព្រោះតិចទៀត ផ្លូវទឹកយើង នឹងតភ្ជាប់គ្នា”។​ ការប្រកាសស្តារទន្លេដែលគោករាកនេះ នៅទន្លេមេគង្គផ្នែកខាងលើប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល​កំពុងសាងសង់ព្រែកជីកហ្វូនណន តភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេគង្គ ទៅកាន់ខេត្តមាត់សមុទ្រប្រទេសកម្ពុជា។ - Video Advertisement -

កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងសមត្ថភាពប្រើប្រាស់ និងថែរក្សាបេតិកភណ្ឌវប្បធម៌

​អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រា​ស់​បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិក​ភណ្ឌវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០២៤។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ និងការងារជួសជុលរួតបាកានប្រាសាទអង្គរវត្តផងដែរ។ ដោយឡែក លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) តំណាងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណា កែច្នៃវត្ថុ ឬសម្ភារៈនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោក គីម ថានឹងបន្តកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ តាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។ - Video Advertisement […]

ចិនចង់សិក្សារុករករ៉ែនៅបឹងទន្លេសាប ខណៈកំពុងផលិតស៊ីម៉ង់នៅខេត្តកំពត

​ប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ចង់មកសិក្សាពីការរុករករ៉ែធម្មជាតិនៅបឹងទន្លេសាបក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នកំពុងមានកិច្ចសហការជាមួយខេត្តកំពតលើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ នេះបើតាមជំនួបរវាង លោក ឌី រ៉ាដូ អភិបាលរងខេត្ត​សៀ​មរាប និងប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ៊ូ ជីងលឹ សមាជិកគណៈកម្មាធិការ​បក្ស និងជាអនុប្រធានការិយាល័យភូមិសាស្ត្រ នៃរដ្ឋបាលប្រជាជនខេត្តហ៊ូប៉ី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ តាមរយៈជំនួបពិភាក្សានេះ លោកប្រធានប្រតិភូ បានលើកឡើងថាខេត្តរបស់លោកមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយូរមកហើយ តែដោយមានបញ្ហា និងវិបត្តិមួយចំនួនដូចជា COVID-19 ទើបធ្វើឱ្យកិច្ចសប្រតិបត្តិការរវាងភាគីទាំងពីរមានភាពលំបាកមួយចំនួន។ លោកបានបន្ថែមថា ខេត្តរបស់លោកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពត លើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ ដោយឡែក ក្នុងខេត្តសៀមរាបវិញ លោកមានបំណងចង់សិក្សា និងរុករកធនធានរ៉ែធម្មជាតិក្នុងខេត្តមួយនេះ ដោយលោកបានឡើងថាបឹងទន្លេសាបជាបឹងដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកប្រាកដក្នុងចិត្តថានឹងមានធនធានរ៉ែធម្មជាតិជាក់ជាមិនខាន។ ក្រៅពីនេះ ដោយសារខេត្តសៀមរាប មានសក្តានុពលលើវិស័យទេចរណ៍ លោកក៏មានបំណងសហការលើវិស័យមួយចំនួនបន្ថែមទៀតដែលស្របនឹងសក្កានុពលរបស់ខេត្តមួយនេះ ដូចជា៖ ការបណ្តុះបណ្តាលអ្នកជំនាញលើវិស័យទេចរណ៍ ដោយខេត្តរបស់លោកមាន សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន​ ២០សាលា ដែលបណ្តុះបណ្តលលើជំនាញចំនួន៣០ ក្នុងនោះក៏មានវិស័យទេចរណ៍ផងដែរ។ សហការលើវិស័យកសិកម្មដោយខេត្តរបស់លោកអាចជួយលើការសិក្សាពីគុណភាពដី ថាតើដីប្រភេទណាសមនឹងដាំដំណាំអ្វីខ្លះ។ - Video Advertisement -

កាណាដាគ្រោងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ

​ប្រទេសកាណាដា គ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនា​ក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងរៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងជំនួបនេះ ឯកឧត្តម Justin Trudeau   បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានបន្ថែមថា ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា។ បន្ថែមលើសពីនោះ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តម Justin Trudeau   ថាកាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដាជាដើម។ - Video Advertisement -