រដ្ឋចិនប្រកាសប្រាប់ក្រុមហ៊ុនអភិវឌ្ឍដែលរងសម្ពាធខ្លាំងឱ្យក្ស័យធនទៅបើទប់មិនរួច

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាត្រាំត្រែងដែលកំពុងបន្តអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ ប្រទេសចិនបានប្រកាន់ជំហរច្បាស់លាស់ ដោយបានច្រានចោលការសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណាដែលពុំមានលទ្ធភាពដោះបំណុលបាន នេះបើយោងតាម​ NBC New York ចុះផ្សាយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។

ឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាមហាអំណាចដែលរួមចំណែកដល់ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះដល់ប្រហែល ២២% នៃសេដ្ឋកិច្ច ស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការកាត់បន្ថយអាទិភាពលើវិស័យអចលនទ្រព្យ។

សម្រាប់ក្រុមហ៊ុនអចលនទ្រព្យណាដែលជួបបញ្ហាក្ស័យធនយ៉ាងធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ហើយបើត្រូវក្ស័យធន ក៏គួរតែក្ស័យធនចុះ ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍ទីផ្សារ។ នេះជាប្រសាសន៍របស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ចិន ដែលបានផ្តល់បទសម្ភាសន៍ជូន NBC New York កាលពីថ្ងៃទី ០៩ ខែមីនា  ដែលគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការអនុវត្តទីផ្សារអចលនទ្រព្យដែលដំណើរការមិនប្រក្រតី និងសង្កត់ធ្ងន់លើការទទួលខុសត្រូវសម្រាប់អ្នកអភិវឌ្ឍន៍ដែលគាំទ្រវិបត្តិលំនៅឋាន។

ជន​ណា​ប្រព្រឹត្ត​អំពើ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​មហាជន​ នឹង​ត្រូវ​ស៊ើបអង្កេត​យ៉ាង​ម៉ឺងម៉ាត់​និង​ផ្តន្ទាទោស​តាម​ច្បាប់​លោករដ្ឋមន្ត្រីបន្ត។​

ការលើកឡើងរបស់លោក Hong ធ្វើឡើងបន្ទាប់ពីមានការចាត់វិធានការដ៏តឹងរ៉ឹងដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២០ លើការពង្រីកបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលពឹងផ្អែកលើបំណុលដើម្បីរកចំណូល គឺមានភាពជ្រាលជ្រៅ ដែលនាំទៅដល់ការរំលាយក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Evergrande និង Country Garden ជាដើម។

ប៉ុន្តែក្រោយចំណាត់ការនោះ មានអ្នកអភិវឌ្ឍន៍ជាច្រើនបានអស់ប្រាក់ដើម្បីបញ្ចប់ការសាងសង់គម្រោងអាផាតមិន ដែលត្រូវលក់ទៅឱ្យអ្នកទិញផ្ទះនៅក្នុងប្រទេសចិនមុនពេលបញ្ចប់ ហើយមានអ្នកទិញខ្លះទៀត ធ្វើពហិការឈប់បង់បំណុល។

មួយវិញទៀត សន្និសីទប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិននៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការវិនិយោគ និងកសាងសមត្ថភាពផលិតកម្មកម្រិតខ្ពស់។ ផ្ទុយ​ទៅ​វិញ ថ្នាក់​ដឹក​នាំ​មិន​បាន​លើក​ឡើង​ពី​វិស័យ​អចលន​ទ្រព្យ​នោះ​ទេ។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយនៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលថា នៅឆ្នាំខាងមុខ ប្រទេសចិននឹង “ជំរុញកំណើនឱ្យលឿនជាងមុន ដើម្បីជំរុញគំរូអភិវឌ្ឍន៍ថ្មីសម្រាប់វិស័យអចលនទ្រព្យ។ យើងនឹងពង្រីកការកសាង និងផ្គត់ផ្គង់លំនៅឋានដែលឧបត្ថម្ភដោយរដ្ឋាភិបាល និងកែលម្អប្រព័ន្ធមូលដ្ឋានសម្រាប់លំនៅដ្ឋានទំនិញ ដើម្បីបំពេញតម្រូវការចាំបាច់របស់មនុស្ស ដែលត្រូវការផ្ទះសម្រាប់រស់នៅ និងតម្រូវការផ្សេងៗរបស់ពួកគេសម្រាប់ការទទួលបានលំនៅឋានដែលមានគុណភាពកាន់តែប្រសើរឡើង”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំក្រោយ ហើយគ្រោងនឹងផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត។ រោងចក្រថ្មីនេះ នឹងសាងសង់លើផ្ទៃដី ៥០០.០០០ម៉ែត្រក្រឡា ដែលធំជាងរោងចក្រដែលកំពុងដំណើរការនៅកម្ពុជាចំនួន ២,៥ដង។ ដោយឡែកនៅប្រទេសថៃវិញ ក្រុមហ៊ុនជប៉ុននេះ ក៏គ្រោងនឹងបោះទុន ១៧ពាន់លានយ៉េន ស្មើនឹងជាង ១០៩លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលសូឡានៅរោងចក្រដែលកំពុងដំណើរការ ដែលគ្រោងនឹងតម្លើងឧបករណ៍ផលិតក្នុងឆ្នាំ២០២៥ ខាងមុខនេះ និងអាចបង្កើនថាមពលដល់ ១៧០មេហ្កាវ៉ាត់ ខណៈមាន ១៦.៥មេហ្កាវ៉ាត់រួចមកហើយ។ ជាមួយនឹងគម្រោងនេះ ក្រុមហ៊ុន អាចប្រើប្រាស់ថាមពលសូឡាបានរហូតដល់ទៅ ៥០% នៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ខ្លួននៅប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកំណត់គោលដៅរបស់ខ្លួន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ៣០% នៅត្រឹមឆ្នាំ២០៣០។ […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥​នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%

គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៣ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ក្នុងខេត្តព្រះសីហនុមានចំនួន ៤.៦០២ដុល្លារ និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលនាំឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះថយចុះមកត្រឹម ១,៦៨ភាគរយ។ សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។ ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍រាជធានី/ខេត្ត ពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ […]

ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%

គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]

ត្រីមាសទី១​ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%​

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុះ ៦៩%។ ដោយឡែកសម្រាប់ខែមីនាវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២.៨៤៩.៦០៨ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ដកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ (អានបន្ថែម)   - Video Advertisement -