កំពង់ផែថ្មីលើកោះទន្សាយ ក្នុងខេត្តកែប សម្រេចការសាងសង់បាន ៩០% ហើយ

គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៩០ភាគរយហើយ។

នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងក្រុមការងារជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ មីនា ២០២៤។

ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​ ។

គួររំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយនេះ ត្រូវបានចំណាយថវិកាប្រមាណ ១,៦លានដុល្លារ ​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះដែរ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋជំរុញជីកប្រឡាយប្រវែង ៥២គ.ម ដើម្បីការពារឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទំហំជាង ១ម៉ឺនហិចតា

រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានជីកប្រឡាយប្រវែង ៥២គីឡូម៉ែត្រ មានទទឹង៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីធ្វើជាព្រំប្រទល់រក្សារការពារឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា នៅខេត្តព្រះវិហា។ ថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយខាងលើ លោកបណ្ឌិត្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចជីកប្រឡាយនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នៃឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ថាជាកន្លែងឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាមតាមព្រំដែនបានយ៉ាងងាយស្រួល ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន ពិសេសផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះផងដែរ។ យ៉ាងណាមិញ លោកបណ្ឌិត្យ សុខ ទូច បានបញ្ជាក់បន្ថែមថា គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យាននេះ គ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏សូមអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ពិសេសសប្បុររសជនចូលរួមបរិច្ចាកថវិកា ដើម្បីឈានទៅអាចបញ្ចប់គម្រោងនេះឱ្យបានឆាប់។ គួររំលឹកថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ […]

គម្រោងស្ដារផ្លូវសំខាន់២ខ្សែ ប្រវែងជិត៥០គ.ម ក្នុងខេត្តក្រចេះ សម្រេចបាន៥៣%

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤នេះ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវសំខាន់ចំនួន ០២ខែ្ស​ នៅខេត្តក្រចេះ​ សម្រេចការសាងសង់​បានប្រមាណ ៥៣%​ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយរដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៩គ.ម ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះរួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដេីម​ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល​ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។ គួររំលឹកថា ផ្លូវទាំង២ខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Poly Changda […]

ក្រុមហ៊ុន AZ គ្រោងចាយពី ៥ ទៅ១០លានដុល្លារ ជីកស្តារកំពង់ផែទេសចរណ៍ដ៏ធំនៅកំពត ដើម្បីអាចបើកដំណើរការចុងឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន AZ Builder បោះទុន ពី ៥ ទៅ ១០លានដុល្លារ ដើម្បីស្រោចស្រង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលកំពុងជាប់គាំងអស់រយៈពេល ២ឆ្នាំមកហើយ​ ក្រោយបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ នេះបើតាមចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។​ ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP គ្រោងនឹងចំណាយទុន ចន្លោះពី ៥ ទៅ ១០លានដុល្លារ ដើម្បីជីកស្តារពង្រីកផ្លូវទឹកឱ្យបានជ្រៅធំទូលាយ ងាយស្រួលឱ្យនាវាចូលចតបាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា «…ដើម្បីធានាថាកំពង់ផែនេះមានសុវត្ថិភាពល្អ មាននិរន្តភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរដោយរលូន រាជរដ្ឋាភិបាលនឹងធ្វើការជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ ដើម្បីចុះកិច្ចព្រមព្រៀងមួយក្នុងទម្រុងភាពជាដៃគូររវាងរដ្ឋ និងឯកជន ហៅកាត់ថា(PPP) ដោយតម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែនោះ ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ […]

ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសង់បានជាង ៤៩%, ខណៈផ្លូវតភ្ជាប់សង់បានជាង៣៦%

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ សម្រេចបាន ៤៩,១៨ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៣៦,២៤ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថា មកដល់ពេលនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៩,១៨ភាគរយ ខណៈការសាងសង់ផ្លូវតភ្ជាប់ សម្រេចបាន ៣៦,២៤ភាគរយ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងអស់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១,៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់។ (អានបន្ថែម) - Video Advertisement -

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ ប្រវែង ២៦០ គ.ម សម្រេចបាន ៦០%

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែ​ត្រ​​ សម្រេចបាន ៦០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០​២៤​។ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា​ ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០​ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។ ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ […]

ឧបនាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនមិនប៉ះពាល់បរិស្ថានវៀតណាមនោះទេ ខណៈកម្ពុជាបានជ្រើសថ្ងៃខែបើកការដ្ឋានរួចរាល់ហើយ!

ឆ្លើយតបនឹងសំណួររបស់ CNBC Inter’l ពាក់ព័ន្ធនឹងករណីដែលថា ព្រែកជីកហ្វូណននឹងបង្វែរបរិមាណទឹកទន្លេមេគង្គ នឹងធ្វើឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតាមតំបន់ផ្នែកខាងក្រោមទន្លេមេគង្គ (ជាពិសេសនៅតំបន់វៀតណាមខាងត្បូង) ដែលជាប្រភពផ្គត់ផ្គង់កសិកម្មសម្រាប់ទីផ្សារអាស៊ី ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗថា​ បរិមាណលំហូរទឹកដែលនឹងត្រូវហូរឆ្លងកាត់ព្រែកជីកហ្វូណនធៀបនឹងបរិមាណលំហូរទឹកនៃទន្លេមេគង្គទាំងមូល គឺតិចតួចខ្លាំងសឹងថាពុំចាំបាច់និយាយ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ “អ្វីដែលបានលើកឡើងគឺជាការព្រួយបារម្ភដែលគ្មានទិន្នន័យបញ្ជាក់។ អនុញ្ញាតឱ្យខ្ញុំប្រាប់អ្នកអំពីតួលេខជាក់លាក់។ សព្វថ្ងៃ ៨០០០ ម៉ែត្រគូប ក្នុងមួយវិនាទី នៃបរិមាណលំហូរទឹកទន្លេមេគង្គហូរទៅកាន់សមុទ្រ។ ចំណែកឯបរិមាណលំហូរទឹកដែលនឹងត្រូវរំលែកពីទន្លេមេគង្គមកតាមព្រែកជីកហ្វូណន គឺមានត្រឹមតែ ៣,៦ ម៉ែត្រគូប ក្នុងមួយវិនាទី ពោលគឺមានត្រឹមតែ ០,០៦% នៃបរិមាណលំហូរទឹកក្នុងទន្លេមេគង្គតែប៉ុណ្ណោះ។ ដូច្នេះ បរិមាណនេះគឺវាតិចតួចហួសនឹងលើកមកនិយាយ។” ប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណននេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញនិងទីប្រឹក្សាជាតិនិងអន្តរជាតិចំនួន ៤៨រូប និងត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។ គម្រោងនេះ នឹងមិនមានការប៉ះពាល់បរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា […]