ចិន-កម្ពុជាចង់សហការគ្នាប្រើប្រព័ន្ធផ្កាយរណបគ្រប់គ្រងតំបន់ការពារធម្មជាតិ

ក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD ចង់សហការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើ តាមរយៈផ្កាយរណប។ នេះបើតាមជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបខាងលើនេះ លោកនាយកក្រុមហ៊ុនបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន មានផ្កាយរណបសម្រាប់សង្កេតផែនដីចំនួន ៤០គ្រឿងកំពុងប្រតិបត្តិការក្នុងគន្លងតារាវិថី ដែលមានសមត្ថភាពទទួលរូបភាពផ្កាយរណប និងការផលិតទិន្នន័យពីផ្កាយ​រណប។

លោក បានបន្តថា ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិ​សាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យ​ថា​ម​ព​ល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិ​ស្ថា​ន ជំនួ​យសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ចូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។

ជាការឆ្លើយលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ចំពោះការការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ក្នុងនោះ ក្រសួង បានប្រើប្រាស់រួចហើយនូវទិន្នន័យដែលទទួលបានពីផ្កាយរណបក្នុងការពិនិត្យ តាមដាន និងវិភាគព័ត៌មាន ដែលជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ក៏នៅផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតអំពីប្រសិទ្ធភាពនៃគម្រោងជាមួយក្រុមហ៊ុន ដើម្បីជំរុញការងារគ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង។

ក្រៅពីជំនួបជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុនខាងលើ ក៏បានជួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះផងដែរ។

គួររម្លឹកដែរថា ក​ន្លងមក ក្រសួងរៀបចំដែនដី ក៏ធ្លាប់ប្រកាសដាក់ឱ្យ​ដំណើរ​ការនូវ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្ត​ស្ទឹង​ត្រែងផងដែរ​។​

ក្នុងនោះដែរ ស្ថានីយទាំងនោះ អាចបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការ​ត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យាជប៉ុនថ្មីនៅខេត្តពោធិ៍សាត់ គ្រប់គ្រងទឹកក្នុងស្រែផង កាត់បន្ថយឧស្ម័ន GHG ពីកសិកម្មផង

ជប៉ុន កំពុងអនុវត្តគម្រោងដោយនាំយកបច្ចេកវិទ្យាពិសេស ក្នុងការស្រោចស្រពដំណាំស្រូវ ដែលជាបច្ចេកទេសបង្កើនអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតានទៅបរិយាកាស។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការចៃកា (JICA) ប្រចាំកម្ពុជា​ ដែលបានចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា តាមរយៈអង្គការចៃកា កម្ពុជា និងជប៉ុន បានចាប់ផ្តើមគម្រោងថ្មីស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមការងារ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩ ដោយមានគោលបំណង (ទី១) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែដោយធ្វើឲ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង(ទី២) ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូលដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។ បន្ថែមពីនេះ ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាដោយអនុវត្តបច្ចេកវិទ្យាខាងលើជាមួយកសិករ នៅតាមទីតាំងគំរូទាំងអស់ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ បើតាមអង្គការចៃកា បច្ចេកទេសដែលយកមកប្រើប្រាស់ក្នុងគម្រោងខាងលើនេះ ហៅថា បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក(Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះដែលការស្រោចស្រពត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។ - Video Advertisement -

ក្រសួងដែនដី៖ បន្តិចទៀត ការកាត់ឈ្មោះទិញលក់អចលនទ្រព្យនៅកម្ពុជា នឹងធ្វើតាមប្រព័ន្ធឌីជីថល ប្រើពេលតែ២ម៉ោង

ក្នុងរវាង៥ឆ្នាំខាងមុខ ដោយសារបទពិសោធន៍របស់មន្ត្រីជំនាញនិងការរីកចម្រើននៃបច្ចេកវិទ្យា នឹងជំរុញឱ្យនិតិវិធីនៃការកាត់ឈ្មោះឬការផ្ទេរកម្មសិទ្ធិទិញលក់អចលនទ្រព្យនៅកម្ពុជា អាចនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលដោយប្រើពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសំណង់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារអូឡាំពិក។ ​ យោងតាម លោកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើឡើងដែរថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែងយល់លម្អិតបន្ថែមឱ្យបានច្បាស់អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញឱ្យអនុវត្ត ។ ក្នុងឱកាសនោះ លោកឧកញ៉ាបានមានប្រសាសន៍ថា “ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ ទាមទារនូវស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយ ជាមូលដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃវិស័យសំណង់”។ នាឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធិ បានបន្ថែមថា បច្ចុប្បន្នវិស័យសំណង់និងការងារគ្រប់គ្រងដីធ្លីនៅប្រទេសកម្ពុជា កំពុងមានការលូតលាស់ខ្លាំងមិនមែននៅតែក្នុងទីក្រុង ឬក្នុងរាជធានីប៉ុណ្ណោះទេ […]

រោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា។(អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ប្រើប្រាស់ទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១៥០នាក់។ លើសពីនេះ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ […]

កម្ពុជាកំពុងព្រាងគោលនយោបាយអភិវឌ្ឍយានយន្តអគ្គិសនី ដើម្បីជួយជំរុញសេដ្ឋកិច្ច និងសង្គម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញសេចក្តីព្រាងគោលនយោបាលជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិ​​សនី ២០២៤​-២០៣០ ដើម្បីជំរុញអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីព្រាងគោលនយោបាយនេះ បានរៀបចំឡើង សំដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តថ្មី ស្របតាមការកសាងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ដោយលើកកម្ពស់ការប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះដែរ គោលនយោបាលនេះ បានគិតគូពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រេចឱ្យបានអព្យាក្រឹត្យកាបូននាឆ្នាំ២០៥០។ ជារួម សេចក្តីព្រាងគោលនយោបាយជាតិនេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្តោតលើទិដ្ឋភាពចំនួន ០៣ គឺការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។ ដោយឡែក កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងធនាគារពិភពលោក ក៏បានពិភាក្សាផងដែរអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ (អានបន្ថែម) - Video Advertisement -

អារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥

ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះលើអាកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពជាដៃគូជាមួយរដ្ឋាភិបាលទីក្រុងឌូបៃដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស នៅក្នុងទីក្រុងនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ២០២៦ ជាមួយនឹងលទ្ធភាពនៃប្រតិបត្តិការដំបូងចាប់ផ្តើមនៅដើមឆ្នាំក្រោយ(២០២៥)។ យានយន្តប្រភេទអាចហោះហើរបានទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកបើកតាក់ស៊ីហហោះ និងអ្នកដំណើររហូតដល់ ៤នាក់ ដែលមានល្បឿនរហូតដល់ ២០០ម៉ាយ (ប្រហែល ៣២១គម) ក្នុងមួយម៉ោង។ នេះមានន័យថា អ្នកដំណើរអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃទៅកាន់តំបន់ Palm Jumeirah ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលផ្ទុយស្រឡះពីការធ្វើដំណើរតាមរថយន្តរយៈពេល ៤៥នាទីនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Joby បានកំណត់ទីតាំងជាច្រើនសម្រាប់ដំឡើងស្ថានីយហោះហើរ និងចុះចត រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB), Palm Jumeirah, Dubai Marina និងទីក្រុងឌូបៃ។ […]

Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]