រដ្ឋប្រកាសដាក់ព្រែកកំពង់ស្មាច់ ទំហំជាង ១ម៉ឺនហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចប្រកាសដាក់ព្រែកកំពង់ស្មាច់មានផ្ទៃដីសរុប ១០.៩២៣ហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ដើម្បីលើកស្ទួយប្រជាពលរដ្ឋ។

តំបន់នេះ បានប្រកាសដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ជលផល

សមុទ្រព្រែកកំពង់ស្មាច់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលានេះ លោកអភិបាល បានប្រកាសពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលក្នុងនោះមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា។

បន្ថែមពីនេះ លោកបានបន្ថែមថា គោលបំណងនៃការបង្កើតតំបន់ខាងលើនេះ ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព

ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង ធានាការនេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីមានការចូលរួមដោយផ្ទាល់ក្នុងការថែរក្សា ការពារ អភិរក្ស ដោយមិនត្រូវកាប់រានព្រៃកោងកាងឡើយ។

លោកអភិបាល ក៏បានណែនាំឱ្យពង្រីកផ្ទៃដីដាំដុះដើមកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែល រកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅ

ក្នុងសហគមន៍កាន់តែប្រសើរឡើងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបានជាង ៧.៧​លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ

បច្ចុប្បន្ន កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អគួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តប្រព័ន្ធចុះបញ្ជីដីធ្លីរបស់ខ្លួន ដែលបានបញ្ចប់ដោយជោគជ័យនូវការចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសបានជាង ៧លាន ៧សែនក្បាលដី ខណៈនៅសល់តែជាង ១,៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជី​បានចំនួន ៧លាន ៧​សែនក្បាលដី និងបានចេញបណ្ណបានចំនួន ៧លានបណ្ណ។ លើសពីនេះ ក្រសួងទើបបានវាស់វែងដីធ្លីចំនួន ៣លាន​ក្បាលដី និងចេញបណ្ណ​ចំនួន ៥៩ម៉ឺនបណ្ណ បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ប្រមាណ ១,៥ លាន​ក្បាល​ដី​ទៀតនោះ នឹងត្រូវ​វាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការវាស់វែងបញ្ចប់នេះនឹងធ្វើឱ្យ​ក្រសួង​​អាច​រៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ខណៈពេលនេះ ក្រសួងក៏កំពុងតែពន្លឿនបន្ថែមនូវដំណើរការ​វាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋនិងដីសហមូហភាព ក្នុងនោះមានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌ​របស់វត្តផងដែរ។ គួររំលឹកថា កន្លងមក នៅក្នុងប្រទេសកម្ពុជាមានវិវាទដីធ្លីទូទាំងប្រទេសចំនួន ១៥.៦៩០ករណី ហើយក្រសួងបានធ្វើការសម្របសម្រួលដោះស្រាយបានចំនួន […]

កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន

ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្ម​វិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤​១​២ ​ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។ បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖ កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិង​តំបន់តភ្ជាប់ ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដ​ក​​ហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រា​ស់​​​ដី ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ពិនិត្យ​និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោ​​យ​​ចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូ​ល​រួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រ​សិ​ទ្ធ​ភាពនិងប្រសិទ្ធផល។ គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ […]

រដ្ឋសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ នេះបើតាមប្រកាសលេខ ៦៧៦២ ប្រក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភូមិថ្មីនេះ ត្រូវបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តពោធិ៍សាត់ ក៏បានត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួន។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ និងបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងការការពារព្រៃកោងកាង ដែលមានផ្ទៃដីជិត ៦ម៉ឺនហិកតា

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា និងមជ្ឈមណ្ឌលកោងកាងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសចិន បានសម្រេចចុះកិច្ចព្រមពៀងរួមគ្នា ដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការក្នុងការការពារតំបន់ធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៥៨.៨០០​ហិកតា។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងខាងលើនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម ស្រី ស៊ុនលាង ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង«ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ យើងនឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន ៥៨.៨០០ហិកតា។ ខេត្តកោះកុងមានផ្ទៃដីព្រៃកោងកាងធំជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ ដែលគ្របដណ្តប់លើផ្ទៃដី ៤៦.៥២៩ ហិកតា ដែលស្មើនឹងជិត ៧៩% នៃព្រៃកោងកាងសរុបនៅក្នុងប្រទេសកម្ពុជា។ […]

សម្តេចប្រកាសលុបចោលការស្នើកាត់ឆ្វៀលដី ដោយជំរុញការចុះបញ្ជី​​ឱ្យចប់ជាមុនសិន ជៀសវាងកន្ទេលធំបន្លំដេក

ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលុបចោលរាល់ការស្នើកាត់ឆ្វៀលដី ដោយតម្រូវឱ្យប្រើប្រាស់នីតិវិធីចុះបញ្ជីឱ្យចប់សព្វគ្រប់សិន។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងពិធីខាងលើនេះ សម្តេចធិបតី បានថ្លែងថា ការស្នើសុំកាត់ឆ្វៀលដីនេះ គឺសុំសុទ្ធតែដីនៅក្នុងតំបន់ឧទ្យានជាតិ ហើយពេលដែលចុះពិនិត្យជាក់ស្ដែងមិនដឹងប្រជាពលរដ្ឋនៅឯណាទេ ហើយក៏មិនឃើញមានប្រជាពលរដ្ឋក្រីក្រនោះដែរ។ សម្តេចបានលើកឡើងទៀតថា កាលពីថ្មីៗនេះ ឃើញមានការស្នើសុំចំនួនពីរ ដែលជាតំណាងឱ្យប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សុំកាត់ដីចំនួន ១០០០ ទៅ ២០០០ហិកតា ប៉ុន្តែសម្តេចបានសម្រេចលុបចោលនូវសំណើទាំងនោះវិញ ខណៈសម្តេចបានឱ្យឯកឧត្ដម សាយ សំអាល់ ពិនិត្យឆែកមើលទៅ ក៏រកឃើញថា មិនមានប្រជាពលរដ្ឋក្រីក្រ ហើយដីដែលសុំកាត់ឆ្វៀលនោះសុទ្ធតែជាដីដែលស្ថិតនៅក្នុងឧទ្យានជាតិថែមទៀត។ ជាមួយគ្នានោះដែរ សម្តេចក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការរៀបចំនីតិវិធីចុះបញ្ជីវាស់វែងដីធ្លីឱ្យបានច្បាស់លាស់ ពិសេសគឺដីរដ្ឋ និងដី​ឯកជនឱ្យបានចប់សព្វគ្រប់ជាមុនសិន បើថ្ងៃក្រោយមានការស្នើសុំយើងនឹងមានន្នន័យកំណត់ពីការវាស់វែងច្បាស់លាស់ ជៀសវាងកន្ទេលធំបន្លំដេក។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានផ្ដាំទៅដល់ដែលអ្នកបានស្នើសុំ និងចង់ក្លែងលេងតាមវិធីផ្លូវកាត់ក្រៅពីនីតិវិធីខាងលើនេះ នឹងប្រឈមនឹងផ្លូវច្បាប់​។ ចំពោះប្រជាជនដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល នឹងរៀបចំយន្ដការ និងនីតិវិធីចុះបញ្ជីវាស់វែងឱ្យបានច្បាស់​លា​ស់ ​ដើម្បីថ្ងៃក្រោយពេលដែលមានការស្នើសុំ […]

ក្រសួងដែនដីកម្ពុជា គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋានដើម្បីវិភាគការផ្គត់ផ្គង់លំនៅឋានជូនពលរដ្ឋ

​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។​ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២។ ឯកឧត្តម បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ បន្ថែមពីនេះ ក្រសួងបានរៀបចំគោលនយោបាយអាទិភាពចំនួន ១៥ចំណុច ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន […]