កម្ពុជាសម្រេចដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre – RTC AP។

ការអនុម័តនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលគយកម្ពុជា នៅក្នុងសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ ប្រទេស។

ក្រៅពីនេះ ក្នុងឱកាសនៃសនិ្នសីទខាងលើ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃរដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅវិញទៅមកលើការងារគយ ដោយផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។

គួរបញ្ជាក់ថា សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

អគារនេះ ត្រូវបានសាងសង់ប្រើប្រាស់ថវិកាអស់ ១៤លានដុល្លារ មានកម្ពស់ ១២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រ ទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន China Minsheng Stone ចង់បោះទុនវិនិយោគកែច្នៃថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា

ក្រុមហ៊ុន China Minsheng Stone Industry Group មកពីប្រទេសចិន មានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផលពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម។ គួរបញ្ជាក់ថា ក្រៅពីវិស័យថ្មម៉ាប គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន […]

វិនិយោគិនហុងកុង បង្ហាញចេតនាចង់វិនិយោគលើវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមឧស្សាហកម្មគ្រឿងអគ្គិសនីហុងកុង(Hong Kong Electrical Appliance Industries Association) បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា។ ការនេះ ត្រូវបានលើឡើងក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរវាង ឯកឧត្តម នុត អ៊ុនវណ្ណារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងឯកឧត្តម លោក Ting Sik Wa Thomas ប្រធាន​សមាគម រួម​ជាមួយ​តំណាង​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ១០។ ឯកឧត្តម នុត អ៊ុនវណ្ណារ៉ា បានស្វាគមន៍គណៈប្រតិភូដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងពីទិដ្ឋភាពវិនិយោគរបស់កម្ពុជា។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ ឯកឧត្តមបានលើកឡើងពីឱកាសដ៏មានសក្តានុពលដែលមាននៅក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិចរបស់ប្រទេសកម្ពុជា ហើយក៍បានលើកទឹកចិត្តសមាគមឱ្យចាត់ទុកប្រទេសកម្ពុជាជាគោលដៅវិនិយោគដែលអាចសម្រេចបាន។ តំណាងមកពីសមាគមបានបង្ហាញពីការសាទរយ៉ាងខ្លាំងចំពោះការវិនិយោគដែលមានសក្តានុពលនេះ ដោយបានលើកឡើងនូវចម្ងល់ជាច្រើនអំពីទីផ្សារ និងបរិយាកាសប្រតិបត្តិការ។ ពួកគេបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានភាពលេចធ្លោជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់អាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុងដែលកំពុងស្វែងរកឱកាសថ្មីៗ។ ជាងនេះទៅទៀត តំណាងសមាគមបានជំរុញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទាក់ទាញការវិនិយោគហុងកុងក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិច ដោយទទួលស្គាល់ផលប្រយោជន៍ទៅវិញទៅមកដែលអាចកើតឡើងពីភាពជាដៃគូបែបនេះ។ សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ផ្តោតលើឧស្សាហកម្មគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក បច្ចុប្បន្នមានសមាជិកចំនួន ២០២ក្រុមហ៊ុន និងដើរជាតួអង្គដ៏សំខាន់សម្រាប់ឧស្សាហកម្មឧបករណ៍អគ្គិសនីនៅហុងកុង។ នៅពេលដែលការពិភាក្សាកំពុងដំណើរការ ភាគីទាំងពីរមានសុទិដ្ឋិនិយមក្នុងការបង្កើតទំនាក់ទំនងប្រកបដោយផ្លែផ្កា ដែលអាចលើកកំពស់វិស័យឧបករណ៍អគ្គិសនីរបស់កម្ពុជា។ - Video Advertisement […]

ក្រុមហ៊ុនចិនប្រកាសចង់បើករោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៣កន្លែង នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ក្រុមហ៊ុនចិន Nanchang Shunmin បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្កើតរោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួនបីនៅទូទាំងប្រទេស។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងលោក គង់ ពុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉េកាំង និងតំណាងមកពី Nanchang Shunmin ខណៈដែលពួកគេបានពិភាក្សាអំពីសក្តានុពលនៃការវិនិយោគ និងការបណ្តាក់ទុនអាជីវកម្មនៅកម្ពុជា។ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រនៅតាមទីតាំងសំខាន់ៗមួយចំនួន រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសមហាថានក្នុងខេត្តស្វាយរៀង។ ការអភិវឌ្ឍន៍នេះស្របតាមនិន្នាការដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា ដែលការវិនិយោគរបស់ចិនបានជាប់ចំណាត់ថ្នាក់ជាប្រភពមួយក្នុងចំណោមប្រភពដើមទុនបរទេសកំពូលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១២ ដែលមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ។ គួរ​កត់​សម្គាល់​ថា ការ​វិនិយោគ​ពី​ប្រទេស​ចិន​មាន​​ជិត ៨០% នៃ​ចំនួន​សរុប​នេះ។ ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគពីបរទេស សក្តានុពលនៃការបង្កើតរោងចក្រកាត់ដេរទាំងនេះអាចជំរុញទីផ្សារការងារក្នុងស្រុកបន្ថែមទៀត និងលើកកំពស់សមត្ថភាពផលិតកម្មរបស់ប្រទេស។ - Video Advertisement -

អឺរ៉ុបគ្រោងជួយកម្ពុជា ៦លានអឺរ៉ូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាព សហភាពអឺរ៉ុបបានគ្រោងផ្តល់ជំនួយចំនួន ៦លានអឺរ៉ូ ក្នុងគោលបំណងជំរុញប្រសិទ្ធភាពថាមពលនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំប្រកបដោយផលិតភាពរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងគណៈប្រតិភូសហភាពអឺរ៉ុបនៅរាជធានីភ្នំពេញ។ ការពិភាក្សានេះ ផ្តោតលើកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលក្នុងការពង្រឹងសេវាមន្ទីរពិសោធន៍ជាតិ បង្កើតស្តង់ដារនគរូបនីយកម្ម និងជំរុញការអនុម័តការអនុវត្តថាមពលបៃតងនៅក្នុងឧស្សាហកម្មកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានសម្តែងការពេញចិត្តចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ដោយសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមដែលមានឫសគល់នៅក្នុងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាកត្តាចាំបាច់ ខណៈដែលកម្ពុជាត្រៀមផ្លាស់ប្តូរពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៥។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់សហភាពអឺរ៉ុប ក្នុងការពង្រីកជំនួយរបស់ខ្លួនលើសេវាទឹកសម្រាប់សហគមន៍ក្រីក្រ ជាពិសេសអ្នកដែលរស់នៅក្បែរតំបន់សេវាទាំងនោះ។ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដើម្បី​ជួយ​បង្កើត​ក្របខណ្ឌ​ច្បាប់​ដែល​នឹង​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​វិស័យ​ទឹកស្អាត។ ជាការឆ្លើយតប ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ EU ក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបបានសន្យាផ្តល់ថវិកាដល់ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលផ្តោតលើការអភិវឌ្ឍអ្នកជំនាញផ្នែកគ្រប់គ្រងទឹកស្អាត និងពង្រឹងសមត្ថភាពរបស់កម្ពុជាបន្ថែមទៀតនៅក្នុងវិស័យដ៏សំខាន់មួយនេះ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតកាន់តែបៃតង និងនិរន្តរភាពបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ស្របតាមគោលដៅរបស់ប្រទេសសម្រាប់ឧស្សាហូបនីយកម្មប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ - Video Advertisement -

ជប៉ុនជួយកម្ពុជាជាង ១៧លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប

រាជរដ្ឋាភិបាលជប៉ុន​ ផ្តល់ជំនួយជាង ១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ទឹកប្រាក់ជំនួយខាងលើនេះ ត្រូវបានផ្តល់លើគម្រោងចំនួន ០២ដូ​ចខាងក្រោម៖ ១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០លានយ៉េន (ប្រមាណ ១៣.៣០០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក និង ២.ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០លានយ៉េន (ប្រមាណ ៤.៣២០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ ក្រៅពីជំនួយខាងលើ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ រួមមាន៖​ ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប។ (អានបន្ថែម) ជំនួយហិរញ្ញវត្ថុនេះមិនត្រឹមតែមានគោលបំណងលើកកំពស់សេវាកម្មសំខាន់ៗដូចជាការផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពក្នុងតំបន់ ធានាបាននូវអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។ - Video Advertisement -

កម្ពុជា និងGGGI កំពុងសិក្សាផ្លូវ ៣ខ្សែ ដែលនឹងត្រូវកំណត់ជាផ្លូវរថយន្ដក្រុងអគ្គិសនី នៅក្រុងសៀមរាប

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) បានចុះសិក្សាកំណត់យកខ្សែរត់​ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន ៣៣ទីតាំង សម្រាប់គម្រោងរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។ នេះបើតា​មសិ​ក្ខាសាលាបញ្ចប់គម្រោង នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀម​រា​ប​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ បើតាមសិក្ខាសាលានេះ ខ្សែរត់ចំនួន ៣នោះ រួមមាន៖ ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។ គួរបញ្ជាក់ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប […]