រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែងឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ មកទល់បច្ចុប្បន្ននេះ អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិភពលោករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]
បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍
បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ឯកឧត្តមបន្តថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ឬស្មើប្រមាណជាង៥លានហិកតា។ លោកបន្តថា តំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ […]
រដ្ឋចេញវិធានការក្តៅលុបចោលរាល់លិខិតទិញ-លក់ និងដកហូតដីព្រៃ ក្នុងតំបន់ការពារធម្មជាតិខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ វិធានការនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្ត ពិនិត្យឃើញថា មានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ តាំងពីឆ្នាំ២០១៩ ដែលនៅតែបន្ត បើទោះជាអាជ្ញាធរមានវិធានការទប់ស្កាត់ច្រើនលើកច្រើនសារហើយក៏ដោយ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត នឹងដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។ បន្ថែមពីនេះ អាជ្ញាធរខេត្ត បានបញ្ចាក់ថា ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុមព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរខេត្ត ក៏បានអំពាវនាវផងដែរថា ឱ្យបញ្ឈប់ជាបន្ទាន់នូវការចូលកាន់កាប់ ទន្រា្ទនឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ […]
ត្រឹមខែមេសា-២០២៤ អាជ្ញាធរខេត្តកោះកុងវាស់វែងដីជូនពលរដ្ឋបានជិត ៦ម៉ឺនក្បាលដី
គិតត្រឹមខែ មេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសកម្មភាពវាស់វែងក្បាលដីនៅទូទាំងខេត្តកោះកុង សម្រេចបានចំនួន ៥៩.៤០០ក្បាលដី ខណៈអាជ្ញាធរខេត្ត ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ នាឱកាសនោះ លោកជំទាវ មិថុនា ភូថង បានឱ្យដឹងថា តាមរយៈមន្ទីររៀបចំដែនដីខេត្តកោះកុង គិតត្រឹមខែមេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសម្រេចបានលើការវាស់វែងក្បាលដីជូនប្រជាពលរដ្ឋបានចំនួន ៥៩.៤០០ក្បាលដី, បានប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក,បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០.២៦០បណ្ណ និងចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥.៤២៦បណ្ណ។ លោកជំទាវបានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លីនិងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស […]
រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ បន្ថែមពីនេះ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។ ជាមួយគ្នានេះដែរ ចាប់តាំងពីការបង្កើតក្រុមការងារពិសេសនេះមក ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, […]
បច្ចុប្បន្ន ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង មានផ្ទៃដីប្រមាណ ២៨ម៉ឺនហិកតា
បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ ប្រភពដដែលបានបន្ថែមឱ្យដឹងថា តំបន់ការពារធម្មជាតិទាំង ៨ទីតាំងនេះ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។ បន្ថែមពីនេះ តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។ ទន្ទឹមនឹងនេះផងដែរ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ […]