បើកការដ្ឋានសាងសង់សណ្ឋាគារជីងកាននៅខេត្តព្រះសីហនុ

កាលពីព្រឹកច័ន្ទទី ០៥ ខែ មិនា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់សណ្ឋាគារ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនតាំងគូង គ្រុប ក្នុងខេត្តព្រះសីហនុ។

សណ្ឋាគារជីងកាន ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនតាំង គួង គ្រុបជាមួយនឹងនាក់វិនិយោគចិន ក្នុងថវិកាតវិនិយោគទុនចំនួន ២៥លានដុល្លារអាមេរិក។

គម្រោងទាំងមូលមានអគារចំនួន ៤រួមមានសណ្ឋាគារអគារការិយាល័យ និង អគារលំនៅដ្ឋានដែលត្រូវបានសាងសង់ទាំងអស់ផ្ទៃដីសរុបជាង ៣២.០០០ម៉ែត្រការ៉េ តាមបណ្ដោយឆ្នេរអូត្រេស។

ចំពោះសណ្ឋាគារជីងកានមានសរុបចំនួន ៤៥២បន្ទប់ ចំណែកឯអគារលំនៅដ្ឋានមានចំនួនសរុប ១៥៦យូនីត។ នៅដំណាក់កាលនេះអាគារពាណិជ្ជកម្មត្រូវបានបញ្ចប់ការសាងសង់ទៅហើយ ចំណែកឯគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៨ខែខាងមុខនេះ។

លោកឧកញ្ញា តាំង គូង នាយកប្រតិបត្តិក្រុមហ៊ុនតាំងគូង គ្រុប បានមានប្រសាសន៍ថា៖”ខេត្តព្រះសីហនុជាទីតាំងដ៏ល្អដែលប៉ុន្មានឆ្នាំចុងក្រោយមកនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងក្នុងស្រុកនិងអន្តរជាតិ។ដោយហេតុថាយើងសំឡឹងឃើញពីសក្តានុពលរបស់ខេត្តមួយនេះ ទើបយើងសម្រេចចិត្តធ្វើការវិនិយោគ “។

លោកបានបន្ថែមទៀតថាសណ្ឋាគារនេះអាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរកាន់តែច្រើនឡើងនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។

នេះបើយោងតាមឯកឧត្តមហ៊ុនម៉ាណែតមានគម្រោងសាងសង់ជាង ២០០គម្រោងបានបង្ហាញខ្លួននៅខេត្តព្រះសីហនុក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ កំណើនការវិនិយោគនេះព្យាករថានឹងកើនឡើងជាលំដាប់ ជាពិសេសពីនាក់វិនិយោគមកពីប្រទេសចិន។

ឯកឧត្តមបានបន្តទៀតថា ៖ “ការវិនិយោគនៅខេត្តព្រះសីហនុគឺជារឿងមួយដែលល្អប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នដោយមានការដាក់ផែនការនិងយុទ្ធសាស្ត្រអោយបានត្រឹមត្រូវ។យើងមិនចង់អភិវឌ្ឍក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែយើងចង់អោយខេត្តព្រះសីហនុមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពយូរអង្វែង និងរក្សាតម្លៃរបស់ខេត្តព្រះសីហនុអោយគង់វង្សស្ថិតថេរ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណ្ឌូនេស៊ី សម្ពោធបើកមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ឌីជីថលដ៏ធំបំផុតនៅអាស៊ាន

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) តម្លៃ ៦១លានដុល្លារអាមេរិក ដែលជាមជ្ឈមណ្ឌលធ្វើតេស្តសាកល្បងឧបករណ៍ឌីជីថល និងទូរគមនាគមន៍គ្រប់មុខនិងធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ នេះបើយោងតាម Antaranews ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។ លោកប្រធានាធិបតី Jokowi បាននិយាយកាលពីថ្ងៃអង្គារថា IDTH ដែលជាមុខមាត់ថ្មីនៃវិស័យឌីជីថលនិងទូរគមនាគមន៍របស់ឥណ្ឌូនេស៊ីនៅលើឆាកអន្តរជាតិ ដោយសារការបំពាក់បច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ “ឥឡូវនេះ យើងមានមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ីថ្មី ដែលជាមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ស្តង់ដារអន្តរជាតិដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន។ មជ្ឈមណ្ឌលនេះ បំពាក់សុទ្ធតែឧបករណ៍ទំនើប ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងចាយថវិកាច្រើនក្នុងការសាងសង់។ ខ្ញុំដឹងថា ឧបករណ៍សាកល្បងមានតួនាទីសំខាន់ណាស់។ ឧបករណ៍ឌីជីថលទាំងអស់ មុននឹងដាក់លក់នៅលើទីផ្សារនឹង ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងនៅកន្លែងនេះជាមុនសិន” ប្រសាសន៍របស់លោកប្រធានាធិបតី។ លោកប្រធានាធិបតីបានបន្ថែមក្នុងពិធីសម្ពោធនោះថា “ឌីជីថលភាវូបនីយកម្ម គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ដោយដាក់អ្នកផលិតក្នុងស្រុកធ្វើជាស្តេចនៅក្នុងប្រទេសរបស់ពួកគេ” ។ មជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) គឺជាគ្រឹះស្ថានដ៏សំខាន់ដែលបង្ហាញពីសារៈសំខាន់នៃការវិវឌ្ឍមួយកម្រិតទៀតនៃវិស័យឌីជីថលនៅទូទាំងអាស៊ី។ ដូចដែលបានគូសបញ្ជាក់ដោយប្រធាន Jokowi មជ្ឈមណ្ឌលនេះ ផ្តោតលើការធានាសុវត្ថិភាព សុខភាព និងស្តង់ដារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ឌីជីថលគ្រប់ប្រភេទដូចជា កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ទូរទស្សន៍ឌីជីថល […]

ខែមេស-២០២៤ កម្ពុជាស្រូបទាញគម្រោងវិនិយោគបាន២២គម្រោង តម្លៃ៣០៩លានដុល្លារ

ក្នុងរយៈពេល១ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន២១ និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា គម្រោងវិនិយោគទាំងអស់ខាងលើ សុទ្ធតែជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហ៍កម្ម គ្រាន់តែមានទីតាំងផ្សេងៗគ្នាប៉ុណ្ណោះ ក្នុងនោះរួមមាន៖ គម្រោងចំនួន១៤ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង៨គម្រោងទៀតមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ រីឯខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺខេត្តកំពង់ស្ពឺទទួលបានរហូតដល់ ៧គម្រោង, ស្វាយរៀងចំនួន ៦គម្រោង, ភ្នំពេញចំនួន ៣គម្រោង, កណ្តាលចំនួន ៣គម្រោង, ព្រះសីហនុចំនួន ២គម្រោង និងបន្ទាយមានជ័យចំនួន ១គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ខាងលើ ឃើញថាមានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេប្រចាំខែមេសានេះផងដែរ ក្នុងនោះរួមមាន៖ ១, គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ, មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, លើផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោកប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។ ២, គម្រោងវិនិយោគផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]

រដ្ឋចេញវិធានការក្តៅលុបចោលរាល់លិខិតទិញ-លក់ និងដកហូតដីព្រៃ ក្នុងតំបន់ការពារធម្មជាតិខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ វិធានការនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្ត ពិនិត្យឃើញថា មានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ តាំងពីឆ្នាំ២០១៩ ដែលនៅតែបន្ត បើទោះជាអាជ្ញាធរមានវិធានការទប់ស្កាត់ច្រើនលើកច្រើនសារហើយក៏ដោយ។ ជាមួយគ្នានេះដែរ​ អាជ្ញាធរខេត្ត នឹងដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។ បន្ថែមពីនេះ អាជ្ញាធរខេត្ត បានបញ្ចាក់ថា ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុមព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរខេត្ត ក៏បានអំពាវនាវផងដែរថា ឱ្យបញ្ឈប់ជាបន្ទាន់នូវការចូលកាន់កាប់ ទន្រា្ទនឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ […]

រដ្ឋាភិបាលកម្ពុជាចេញសារាចរឱ្យពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់ថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រើប្រាស់ថវិកាចំណា​​យរបស់ខ្លួន ឱ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ជាពិសេសកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់។ នេះបើតាមសារាចរ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ សារាចរនេះ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវកាត់ព្យួរទាំងស្រុងរាល់ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលតម្រូវឱ្យរដ្ឋបាលទាំងនេះ ត្រូវផ្អាករាល់គ្រោងដែលប្រើប្រាស់ចំណូលដែលបានពីការបែងចែកចំណូលសារពើពន្ធនេះ។ បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ និងបានណែនាំត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំង​ផ្ញើរមកក្រសួងយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។ ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ក៏ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញផងដែរ។ រីឯ រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ […]

ក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសអភិវឌ្ឍឆ្នេរកោះស្នេហ៍ ខេត្តកោះកុង ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយបំផុត!

អ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ប្រកាសធ្វើការវិនិយោគអភិវឌ្ឍតំបន់ឆ្នេរកោះស្នេហ៍ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ខេត្ត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់សំណើសុំសិទ្ធិវិនិយោគទៅគណៈអភិបាលខេត្តពិនិត្យ និងផ្តល់យោបល់ ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានផុសផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំវិនិយោគខាងលើ អ្នកឧកញ៉ា សួរ វិរៈ បានបង្ហាញពីគោលបំណងរបស់ខ្លួនដែលចង់ប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។ ជាការឆ្លើយតប អាជ្ញាធរខេត្តកោះកុង បានបង្ហាញនូវការគាំទ្រលើគម្រោងវិនិយោគនេះ ដោយហេតុថា ក្នុងក្រុងខេមរភូមិន្ទ មានឆ្នេរសមុទ្រតែមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំឱ្យបានល្អប្រសើរនោះដែរ។ នាឱកាសនោះដែរ លោកអភិបាលរង ក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវអនុវត្តស្របនីតិវិធីច្បាប់ ដោយតម្រូវឱ្យរៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់​លាស់ផងដែរ។ ជាមួយនឹងគម្រោងវិនិយោគនេះ នឹងជួយក្រុងខេមរភូមិន្ទឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ហើយព្រមជាមួយគ្នានៅពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ ខេត្តកោះកុង […]