ក្រុមហ៊ុនអាទីហ្សង់អង្គរ ចង់ដាំដើមមន ១៥ហិកតាបន្ថែមនៅសៀមរាប ដើម្បីពង្រីកផលិតកម្មសូត្រខ្មែរ

ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយអ្នកជំនាញក្រុមហ៊ុនខាងលើ កាលទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុន បានបង្ហាញពីបំណងចង់ដាំដើមមនបន្ថែម ដើម្បីឈានដល់ការចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។

ជាមួយគ្នានេះ លោក ជំទាវ អ៊ឹម រចនា បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះការដាំដើម មន ចិញ្ចឹម ដង្កូវនាង និងសិប្បកម្មសូត្រ ដែលជាទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកហើយ។ លោក ជំទាវបន្តថា បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការអភិរក្សសិប្បកម្មសូត្រ គឺជាការរួមចំណែកជួយ ថែរក្សា និង ផ្សព្វផ្សាយ អត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោក។ លើសពីនេះ លោកជំទាវ អះអាងថា វាក៏ នឹងជួយផ្ដល់ការងារដល់ពលរដ្ឋមូលដ្ឋាន បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុក។

ជាការឆ្លើយតបនិងសំណើពីក្រុមហ៊ុនសិប្បករអង្គរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម នឹងសហការផ្ដល់ការគាំទ្រក្នុងការបង្កាត់ពូជដង្កូវនាងដើម្បីស្វែងរកពូជថ្មីៗដែលធន់និងអាកាសធាតុ ផ្តល់ទិន្នផលសរសៃសូត្រខ្ពស់។ លើសពីនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏នឹងបន្តធ្វើការជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះនិងការការប្រមូលផល ព្រមទាំងសហការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតទ្បើង ទាំងពេលនេះ និងពេលអនាគតថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក

កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ចម្ការ​កៅស៊ូ​ចំណាស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០,០០០ហិកតា នៅទូទាំងប្រទេស។ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ក្នុងបរិយាកាសកសិកម្មរបស់កម្ពុជា។ បើតាមលោក ឃុន កក្កដា បានលើកឡើងថា ចម្ការកៅស៊ូដំបូងគេនៅកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយកចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។ លោកបន្ត ដោយសារសណ្ឋានដីនៅខេត្តកំពតមិនសូវអំណោយផលសម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហម​​​បាសាល់ដែលមានក្សេត្របរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះជាលក្ខណៈឧស្សាហកម្ម​​ទ្រង់​​ទ្រាយធំចំនួន៥កន្លែង […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបន្តថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ជាងនេះទៅទៀត ក្រសួងកសិកម្ម ក៏បាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ […]

ក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា

​ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យកសិកម្មមកពីប្រទេសចិន។ ជាងនេះទៅទៀត លោកក៏បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអគ្គលេខាធិការរង  បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។ គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ បានទទួលការណែនាំឱ្យមកសិក្សាលើគម្រោងវិនិយោគនៅកម្ពុជា តាមរយៈក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក។ - Video Advertisement […]

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩មូលដ្ឋាន មាន​ទុនជាង $៣៤០លាន

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន ១៩មូលដ្ឋាន នៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគជាង ៣៤២លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងទៀតថា ចំពោះរោងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យម មានចំនួន ១៩.៥៧០ មូលដ្ឋាននៅ​ទូទាំង​ប្រទេស ដែលមានទុនសរុបជាង ១១១លានដុល្លារ។ ជាងនេះទៅទៀត បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤  កម្ពុជា​បាន​នាំចេញ​អង្ករ​បានចំនួនសរុប ៤១២.០២៣តោន​ គិតជាទឹកប្រាក់ជាង ៣០៥​លានដុល្លារ​ ទៅកាន់​ទីផ្សារគោលដៅចំនួន​ ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកល​លោក។ តំបន់អឺរ៉ុបជាទីផ្សារធំជាងគេនៃទីផ្សារអង្កររបស់កម្ពុជា ដែលបាននាំចូលប្រមាណ ២០៨.០២៣តោន មានតម្លៃប្រមាណ ១៦១លានុល្លារ។ ការនាំចេញអង្ករទៅទីផ្សារប្រទេសចិន មានបរិមាណ ៧៧.៧៩២តោន មានតម្លៃ ៤៨លានដុល្លារ និងនាំចេញទៅកាន់ប្រទេសអាស៊ាន មានបរិមាណ ៨៣.០៨៥តោន […]

រដ្ឋផ្តល់ដើមមន១ពាន់ដើម ដល់សិប្បករអង្គរ ដើម្បីអភិវឌ្ឍន៍សិប្បកម្មតម្បាញ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់ដើមមនចំនួន ១០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីស្តារ និងអភិវឌ្ឍន៍សិប្បកម្មតម្បាញរបស់សូត្រខ្មែរឱ្យកាន់តែប្រសើរថែមទៀត។ ពិធីប្រគល់ដើមមន បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នាទីតាំងរបស់ក្រុមហ៊ុនផ្ទាល់។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ខណៈឯកឧត្តម ក៏សង្ឃឹមជឿជាក់ថា វិស័យតម្បាញសូត្ររបស់កម្ពុជា នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ឧត្តមបន្តថា ការរីកចម្រើននៃវិស័យតម្បាញសូត្រនេះ ក៏នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បកម្មតម្បាញសូត្រផងដែរ។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិប្បករអង្គរ បន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ខណៈក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួងថែមទៀត។ គួររំលឹកថា កន្លងមក ក្រុមហ៊ុនសិប្បករអង្គរ ធ្លាប់បានបង្ហាញបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។ (អានបន្ថែម) - Video Advertisement […]

ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន កំពុងពិនិត្យលទ្ធភាពវិនយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN) កំពុងពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិកម្ពុជាផងដែរ។ គួររំលឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា […]