អេស្ប៉ាញ ចង់បង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពលខ្យល់
ក្រុមហ៊ុន Acciona Energía របស់អេស្ប៉ាញ គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងតែអនុវត្តគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុនដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតថាមពល ដ៏ធំមួយនេះមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុន មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជារួចមកហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Acciona Energía ជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។ ក្រៅពីអេស្ប៉ាញ កន្លងមក ក្រុមហ៊ុន Blue Circle របស់បារាំង ក៏ធ្លាប់មានបំណងចង់វិនិយោគលើគម្រោងទាញយកថាមពលអគ្គិសនីដោយថាមពលខ្យល់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុននេះ បានសិក្សាលើស្ថានភាពភូមិសាស្ត្រកម្ពុជា ដែលបានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត […]
ភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់
ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត។ ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។ គម្រោងសាងសង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ […]
រដ្ឋចាប់ផ្តើមសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមថ្មី(loT) ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃនៅសៀមរាប
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ិនធើណេតនៃវត្ថុ( Internet of Thing ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត បានផុសផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ។ ប្រភពដដែលនេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត បានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើម្បីអនុវត្តគម្រោងខាងលើនេះ ក្នុងការពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។ គម្រោងខាងលើនេះ ត្រូវបានសិក្សាបឋមកាលពីឆ្នាំ២០២៣ ដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅ។ ជាលទ្ធផលនៃការសិក្សា បានបង្ហាញឱ្យដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ ក្រោយមក ដោយមានកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអង្គការ GIZ […]
កម្ពុជា-សឹង្ហបុរី រួមគ្នាជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីទប់ការឡើងថ្លៃអគ្គសនី និងការពារបរិស្ថាន
កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជា និងសិង្ហបុរី ជាអ្នកផ្ដួចផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ដែលហៅថា Asean Power Grid (APG) ក្នុងគោលបំណងការការពារបរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។ ឯកឧត្តមបានបន្តថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម កែវ រតនៈ ក៏បានអះអាងថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។ […]
គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម) - Video Advertisement -
អូស្ត្រាលីគ្រោងច្នៃសំណល់ពោតជាជីវម៉ាស ដែលអាចរក្សាកាបូនបាន ១ពាន់ឆ្នាំ សម្រាប់ស្ដារគុណភាពដីកសិកម្មនៅសៀមរាប
ក្រុមហ៊ុន Agribusiness Asian Group (AAG) របស់អូស្រា្តលី គ្រោងកែច្នៃកាកសំណល់កសិកម្មពីដំណាំពោតរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវម៉ាស ដើម្បីរក្សាទុកកាបូនបាន ១០០០ឆ្នាំ ខណៈក្រុមហ៊ុននេះទើបសម្ពោធបើកកសិដ្ឋានដំណាំពោះលើផ្ទៃដីប្រមាណជា ១០០០ហិកតា នៅក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្រុមហ៊ុន AAG បានឱ្យដឹងថា ក្រុមហ៊ុន នឹងធ្វើការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ AAG បានបន្ថែមថា ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១០០០ឆ្នាំ ដែលអាចយកទៅប្រើលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។ ទន្ទឹមនឹងនេះដែរ លោក ប្រាក់ ដាវីដ […]