ក្រុមហ៊ុន Waskita Karya រចនាប្លង់ខ្សែផ្លូវល្បឿនលឿនសម្រាប់ទីក្រុងឆ្លាតវៃថ្មីរបស់ឥណ្ឌូនេស៊ី

ការបង្កើតប្រព័ន្ធអេកូឌីជីថលតភ្ជាប់ និងកម្មវិធីឌីជីថលភ្លោះ ជួយសម្រួលដល់ការគ្រប់គ្រងគម្រោងទាន់​ពេលវេលា ជាពិសេសកាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន

  • បណ្តាញផ្លូវបង់ថ្លៃថ្មីប្រវែង 62 គីឡូម៉ែត្រ ត្រូវបានសាងសង់ជាផ្នែកមួយនៃគម្រោងរដ្ឋធានីថ្មី នូសាន់តារា របស់ឥណ្ឌូនេស៊ី និងជាទីក្រុងព្រៃឈើប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។
  • ក្រុមហ៊ុន PT Waskita Karya គឺជាអ្នកម៉ៅការចម្បងដែលចាប់ដៃគូជាមួយក្រុមហ៊ុន PT Nindya Karya និង PT Modern Widya Technical នាំការងារតភ្ជាប់ស្ពានប្រវែង 6,675 គីឡូម៉ែត្រ ពី Simpang Tempadung ទៅកោះ Balang។
  • កម្មវិធីឌីជីថលភ្លោះនឹងជួយបញ្ចៀសការពន្យារពេលសាងសង់ និងជួយគម្រោងអនុវត្តតាមប្រតិទិន​ការងារ។
  • ដោយផ្អែកលើកម្មវិធី Bentley គេអាចត្រួតពិនិត្យការរចនាប្លង់ផ្អែកលើ Cloud Machine និងគ្រប់គ្រង​ការងារ​សាងសង់តាមទម្រង់ឌីជីថល។

កែលម្អការតភ្ជាប់ទៅកាន់ទីក្រុង
រដ្ឋធានី Nusantara គ្រោងនឹងសម្ពោធនៅខែសីហា ឆ្នាំ 2024 ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដោយ ជំនួសទីក្រុងហ្សាកាតាសព្វថ្ងាំ។ លាតសន្ធឹងលើផ្ទៃដីប្រមាណ 2,560 គីឡូម៉ែត្រការ៉េ ទីក្រុងដែលបានគ្រោងទុក​ថ្មីនេះ​មានទីតាំងនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Borneo ក្នុងខេត្ត East Kalimantan ហ៊ុំព័ទ្ធដោយទេសភាពភ្នំ ព្រៃឈើ និងឆ្នេរសមុទ្រធម្មជាតិ។ សាងសង់ឡើងជាមួយនឹងអត្តសញ្ញាណជាតិ​ដែល​លើក​កម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និងទេសចរណ៍ ទីក្រុងកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​ទំនើប​ដើម្បីគាំទ្រ​ការដឹក​ជញ្ជូន​​ប្រកប​​ដោយនិរន្តរភាព ជាមួយថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍បរិស្ថាន​បៃតង។ ការតភ្ជាប់ផ្លូវ​ថ្នល់ ការិយាល័យរដ្ឋាភិបាល ឧបករណ៍ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់​កំពុង​ត្រូវបាន​សាងសង់ ដើម្បី​សម្រេចបាននូវការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយភាពវៃឆ្លាត និរន្តរភាព ការ​ការពារ​ព្រៃឈើ និងគោលដៅបំភាយកាបូនសូន្យ ដើម្បីក្លាយជាទីក្រុងព្រៃឈើឆ្លាតវៃលំដាប់ពិភពលោក។

ជាផ្នែកមួយនៃគម្រោងយក្ស​ ទីក្រុងឆ្លាតវៃនេះ មានផ្លូវល្បឿនលឿនប្រវែង 75,62 គីឡូម៉ែត្រ ជាផ្លូវបង់ថ្លៃ ត្រូវបាន​សាងសង់​ដើម្បី​កែលម្អការតភ្ជាប់ និងកាត់បន្ថយពេលវេលាធ្វើដំណើរពី 2,5 ម៉ោងទៅ 30 នាទី រវាងទីក្រុង Balikpapan និងតំបន់រដ្ឋបាលកណ្តាល (CGCA) នៃរដ្ឋធានី។ ក្រុមហ៊ុន PT Waskita Karya គឺជា​អ្នកម៉ៅការចម្បងដែលទទួលខុសត្រូវលើកំណាត់ផ្លូវពី Simpang Tempadung ទៅ Jembatan Pulau Balang មានប្រវែងសរុប 6,675 គីឡូម៉ែត្រ នៃបណ្តាញផ្លូវថ្នល់ ដោយភ្ជាប់អាកាសយានដ្ឋាន IKN VVIP ថ្មីទៅកាន់ CGCA តាមរយៈស្ពាន Pulau Balang ដែលមានស្រាប់។ លោក Indah Nurcahyani ជាវិស្វករ BIM នៅក្រុមហ៊ុន Waskita Karya បាននិយាយថា “ក្នុងនាមជាអ្នកម៉ៅការចម្បង ការមានប្រព័ន្ធទំនាក់ទំនងទិន្នន័យ​ដ៏ល្អរវាង​ភាគី​ពាក់ព័ន្ធគឺចាំបាច់ដើម្បីធានាថាគម្រោងនេះស្ថិតក្នុងកាលវិភាគការងារ”។

ឧបសគ្គនៅការដ្ឋាន សមត្ថភាពគូសប្លង់ និងការគ្រប់គ្រងការផ្លាស់ប្តូរ
ខណៈពេលដែលគោលបំណងនៃការសាងសង់រដ្ឋធានីថ្មីត្រូវបានដាក់ជាយុទ្ធសាស្ត្រនៅកណ្តាលប្រជុំកោះឥណ្ឌូនេស៊ី សណ្ឋានដីនៃតំបន់នេះមានព្រៃភ្នំខៀវស្រងាត់គ្របដណ្តប់ដោយដីទន់ និងដីឥដ្ឋ។ លោក Nurcahyani បាននិយាយថា “លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដែលត្រូវពិចារណាក្នុងការរចនាប្លង់ គឺសណ្ឋានដី ដែល​ត្រូវការ​កាត់ភ្នំជាច្រើន និងលក្ខខណ្ឌភូមិសាស្ត្រដែលគ្របដណ្ដប់ដោយដីទន់ និងស្រទាប់ដីឥដ្ឋ” ។ ឧបសគ្គ​ទាំងនេះ គឺជាត្រូវតម្រងអ័ក្សផ្លូវជាមួយស្ពាន Pulau Balang ដែលបានសាងសង់រួចហើយ។ ពីគំរូ 3D ដំបូង លោក Waskita Karya បានដឹងថាផែនការរចនាផ្លូវជាមូលដ្ឋានមិនសមស្របជាមួយស្ពាន​ដែលមាន​ស្រាប់​នោះ​ទេ។ “គឺមានភាពខុសគ្នានៃការតម្រង់អ័ក្សផ្តេកប្រហែល 1,5 ម៉ែត្រ និងសម្រាប់អ័ក្ស​បញ្ឈរ​មាន​កម្ពស់​ខុស​គ្នា​ជា​មធ្យម​៤​ម៉ែត្រ​។” នេះបើតាមលោក Nurcahyani ។

ភាពខុសគ្នានៃគម្លាត និងកម្ពស់រវាងផ្លូវបង់ថ្លៃ និងស្ពាន ត្រូវតែពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន ដែលស្ថិត​នៅកន្លែងផ្សេងៗគ្នាឆ្ងាយពីទីតាំងគម្រោង ហើយការរចនាប្លង់ត្រូវសម្រេចចិត្តឲ្យបានឆាប់រហ័ស ដើម្បីគម្រោង​អនុវត្តទាន់ប្រតិទិនការងារ។ ដើម្បីដោះស្រាយបញ្ហា​រចនាប្លង់ ខណៈដែលប្លង់គ្រឿងបង្គុំ ត្រូវធានាបាននូវ​កម្លាំង​ទ្រ​ស្របទៅតាមសណ្ឋានដី និងពេលវេលាបញ្ចប់ដ៏ចង្អៀត ក្រុមហ៊ុន Waskita Karya ចង់បង្កើតដំណើរការ​ត្រួតពិនិត្យ​ការរចនាសម្របសម្រួលមួយដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរគំនូសប្លង់ប្រកបដោយសក្តានុពល ដោយការ​កែតម្រូវទំហំផ្លូវដើម្បីបំពេញតាមប៉ារ៉ាម៉ែត្រស្ពានដែលមានស្រាប់។ លោក Nurcahyani បាននិយាយ​ថា “ការផ្តោតសំខាន់ គឺការពិនិត្យឡើងវិញ និងផ្លាស់ប្តូរការរចនាប្លង់យ៉ាងឆាប់រហ័ស ដោយភាពច្បាស់លាស់ និងត្រឹមត្រូវ” ។ ក្រុមហ៊ុន Waskita Karya ត្រូវការកម្មវិធីឌីជីថលមួយដែលបញ្ចូលមុខងារពហុជំនាញ​ដែល​ងាយស្រួល រហ័ស និងត្រឹមត្រូវ ដើម្បីឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធអាចមើលឃើញ និង​ទំនាក់ទំនង​ដើម្បី​ធ្វើការ​សម្រេចចិត្តបានទាន់ពេលវេលា និង​ដោយល្អបំផុតទាក់ទងនឹងការផ្លាស់ប្តូរការរចនាប្លង់នេះ។

ការបង្កើតខ្សែចង្វាក់ការងាររួមគ្នា និងឌីជីថលភ្លោះ
ក្រុមហ៊ុន Waskita Karya បានប្រើកម្មវិធីទិន្នន័យទូទៅ ProjectWise® សម្រាប់អ្នកចូលរួម​ទាំងអស់អាចចូលប្រើ​ព័ត៌មាន​គម្រោងបច្ចុប្បន្ន។ ជាមួយ iTwin® ពួកគេបានបង្កើតបរិយាកាសត្រួតពិនិត្យ​ការរចនា​ប្លង់ផ្អែកលើ Cloud Machine។ ពួកគេបានធ្វើ survey នៅការដ្ឋានដោយប្រើយន្តហោះ​ដ្រូន​ដើម្បីចាប់យករូបភាពដែលបង្ហាញ​ពី​សណ្ឋានដី និងស្ថានភាពស្ពាន។ ដោយប្រើ iTwin Capture Modeler (ឬ ContextCapture) និងបំលែង​រូបភាព​ទៅជារូបពិតនិម្មិត 3D ដែលអាចទាញរូបភាពដើម្បីមើលស្ថានភាពគ្រប់ជ្រុង។ លោក Nurcahyani បាននិយាយ​ថា “យើង​បាន​ចាប់​យករូបភាពជាងមួយម៉ឺនប៉ុស្តិ៍ ហើយដំណើរការវានៅក្នុង iTwin Capture Modeler ដោយ​បង្កើត​គំរូ 3D កម្រិតខ្ពស់នៃស្ពានដែលមានស្រាប់ បន្ទាប់មកអាប់ឡូតទៅកាន់ Cloud Machine”។ ការរួមបញ្ចូល​កម្មវិធីគំរូ 3D បើកចំហរបស់ Bentley ពួកគេបានបង្កើតគំរូប្លង់ 3D និងឌីជីថលភ្លោះនៃស្ពាន និងផ្លូវបង់ថ្លៃ។

ដោយធ្វើការនៅក្នុងបរិយាកាសឌីជីថលដែលអាចភ្ជាប់គ្នាទៅវិញទៅមកបាន ក្រុមការងារបានពិនិត្យ និងផ្តល់​យោបល់​លើម៉ូដែល ដោយស្វែងយល់ពីការផលប៉ះពាល់នៅពេលនៅពេលប្រតិបត្តិ និងអាចទស្សន៍ទាយ​ស្ទើរ​តែ​គ្រប់បញ្ហា​នៅការដ្ឋានដែលអាចកើតមាន។ ដូចការពិភាក្សាបានដំណើរការ ក្រុមការងារបានធ្វើការ​សម្រេច​ចិត្ត​ទាក់ទងនឹង​ការ​ផ្លាស់ប្តូរគំនូសប្លង់ ការធ្វើបច្ចុប្បន្នភាព និងធ្វើសមកាលកម្មម៉ូដែលយ៉ាងរលូនតាមរយៈកម្មវិធី iTwin Platform របស់ Bentley ដោយលុបបំបាត់ការទាញឯកសារចេញ-ចូល ដែលចំណាយពេលច្រើន។ ក្រុមការងារ​ក៏មាន​លទ្ធភាព​ចូលទៅកាន់ឌីជីថលភ្លោះតាមរយៈ​ថេប្លេត​ដើម្បី​កត់ត្រា​ការត្រួតពិនិត្យរបស់ពួកគេ​ដោយ​ផ្ទាល់នៅ​លើ​​ម៉ូដែល។ លោក Nurcahyani បាននិយាយថា “ការធ្វើការជាមួយឌីជីថលភ្លោះ 3D មាន​ន័យថា​ក្រុមការងារ​អាចពិនិត្យ​មើលផែនការរចនាប្លង់ជាមូលដ្ឋានពីចម្ងាយ កត់ត្រាការរកឃើញដោយ​ផ្ទាល់​នៅលើ​ប្លង់នូវចំណុចត្រូវកែតម្រូវ និង​កំណត់​ឱ្យបានត្រឹមត្រូវនូវតំបន់ដែលត្រូវការកែលម្អ”។ ដំណោះស្រាយ​ឌីជីថលភ្លោះដែលមានមូលដ្ឋាន​លើ Cloud Machine ជួយសម្រួលដល់កិច្ចសហការក្នុងចំណោមអ្នករចនាប្លង់ និងបុគ្គលិកសំណង់របស់ Waskita Karya ដោយពន្លឿនការសម្រេចចិត្តជាមួយព័ត៌មានដែលបានផ្តល់ ដើម្បី​ធានាបាននូវការកែតម្រង់ស្ពានជាមួយផ្លូវ និងអាចដំណើរការគម្រោងឆ្ពោះទៅមុខ។

ប្រព័ន្ធ​អេកូ​ឌីជីថល​ដែល​បាន​តភ្ជាប់​ឧស្សាហ៍កម្ម​ដឹកជញ្ជូន
កម្មវិធីម៉ូដែលរួមបញ្ចូលគ្នារបស់ Bentley បានផ្តល់ប្រព័ន្ធអេកូឌីជីថលដែលភ្ជាប់គ្នាដើម្បីបង្កើតឌីជីថលភ្លោះ និង ធ្វើការពិនិត្យការរចនាប្លង់ដែលសម្របសម្រួលតាមស្ថានភាពជាក់ស្តែង ដោយកាត់បន្ថយពេលវេលារចនាប្លង់ 40% និងពេលវេលាត្រួតពិនិត្យនៅការដ្ឋាន 50% ។ លោក Nurcahyani បាននិយាយថា ” ឌីជីថលភ្លោះ​ផ្តល់នូវ​ទិន្នន័យ និងព័ត៌មានដ៏មានតម្លៃ និងមុខងារទំនាក់ទំនង ដែលអនុញ្ញាតឱ្យមានការសហការគ្នាក្នុងពេលវេលា​ជាក់ស្តែង និងការដោះស្រាយបញ្ហាក្នុងចំណោមក្រុម ដោយមិនរំខានដល់ដំណើរការបច្ចុប្បន្ន” ។ ដោយការកែ​សម្រួលទំហំ (អ័ក្សផ្តេក) និងកម្ពស់ (អ័ក្សបញ្ឈរ) នៃផ្លូវនៅក្នុងរូប 3D និម្មិត ក្រុមហ៊ុន Waskita Karya បានសន្សំប្រាក់ចំនួន 12.5 ពាន់លាន IDR ក្នុងការកាត់បន្ថយការងារធ្វើសារឡើងវិញ។

ដោយប្រើកម្មវិធី Bentley ជាវេទិកាគ្រប់គ្រងការរចនាប្លង់ឌីជីថល និងគ្រប់គ្រងការងារសាងសង់ Waskita Karya អាចភ្ជាប់សំណុំទិន្នន័យជាច្រើន ដោះស្រាយបញ្ហាជាមុនតាមរយៈការមើលឃើញក្នុងប្លង់ឌីជីថល និងផ្តល់​ព័ត៌មានសម្ភារៈត្រឹមត្រូវដល់ការដ្ឋាន។ ការអនុវត្តនេះបានសន្សំពេលវេលា និងកាត់បន្ថយចំណាយសំខាន់ៗ ខណៈ​​ពេល​​ដែលលទ្ធផលដែលទទួលបានសម្រេចនូវគុណភាពខ្ពស់ បើប្រៀបធៀបទៅនឹងដំណើរការរចនាប្លង់​ពីមុន។ ដំណោះស្រាយឌីជីថលភ្លោះបានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងចំណោមវិស្វករ បុគ្គលិក​ការដ្ឋាន និង​ភាគីពាក់ព័ន្ធ ដោយបានលុបបំបាត់ចលនារថយន្តដឹកជញ្ជូន 20,000 ដង ក្នុងអំឡុងពេល​សាងសង់​ដំបូង ជាមួយការ​កាត់​បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតចំនួន 32,800 លីត្រ ដែលសន្សំបានចំនួន 590 លាន IDR ។ ការបង្កើត​ប្រព័ន្ធអេកូឌីជីថលជាលក្ខណៈតភ្ជាប់ និងប្រភពព័ត៌មានតែមួយ បានពង្រឹងគុណភាពនៃការ​រចនា​ប្លង់ កាត់បន្ថយ​ហានិភ័យ និងផ្តល់នូវក្របខ័ណ្ឌឌីជីថលដ៏រឹងមាំសម្រាប់ការសាងសង់។ លោក Nurcahyani បាននិយាយថា “ឥឡូវនេះគម្រោងនេះកំពុងស្ថិតនៅក្រោមការសាងសង់ ហើយ​យើងរំពឹងថានឹងមានការ​រចនា​ប្លង់​ត្រឹមត្រូវជាង​មុន ដើម្បីកាត់បន្ថយការងារធ្វើសារឡើងវិញ [នៅនឹង​កន្លែង] និងការចំណាយពាក់ព័ន្ធ” ។


រូបថតរបស់ PT Waskita Karya (Persero) Tbk៖ បង្ហាញពីដំណោះស្រាយឌីជីថលភ្លោះបានធ្វើឱ្យទំនាក់ទំនងការងារកាន់តែប្រសើរឡើង ដោយលុបបំបាត់ចលនារថយន្តដឹកជញ្ជូន 20,000 ដង ក្នុងអំឡុងពេលសាងសង់ដំបូង កាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតចំនួន 32,800 លីត្រ និងសន្សំថវិកាចំនួន 590 លាន IDR ។

អ្នកនិពន្ធ៖ លោកស្រី Meg Davis គឺជានាយកទីផ្សារឧស្សាហកម្មសម្រាប់ដំណោះស្រាយផ្លូវ និងស្ពានរបស់ Bentley សម្រាប់ការធ្វើផែនការតាមរយៈការអនុវត្ត។ នាងបានធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនអស់រយៈពេលជាង 25 ឆ្នាំ ហើយបានកាន់តំណែងជាអ្នកដឹកនាំទីផ្សារនៅក្រុមហ៊ុនជាច្រើនដែលផ្តល់ដំណោះស្រាយលើកម្មវិធីដឹកជញ្ជូន។ នាងទទួលបានសញ្ញាបត្របរិញ្ញាបត្រពី UC Berkeley និង MBA ពីសាកលវិទ្យាល័យ San Francisco ។ នាងអាចទាក់ទងបានតាមរយៈ meg.davis@bentley.com

2023 Going Digital Awards Nominee

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, ContextCapture, iTwin, iTwin Capture Modeler, and ProjectWise are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រឿង​ដ៏អស្ចារ្យ​​ទាំង៥ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍

អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធ​ប្រឆាំង​នឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅ​ក៏ជាពេលវេលាដ៏ល្អ​សម្រាប់​អ្នកចូលចិត្ត​ហែលទឹក​ដែរ ហើយ​ឌីជីថលភ្លោះ​អាចជួយ​អ្នកហែលទឹក​កែលម្អ​ពីរបៀបហែល​ដើម្បី​ប្រកួតប្រជែង។ ដើម្បីស្វែងយល់ពី​ភាព​អស្ចារ្យ​​ទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះ​ដូចតទៅ។ ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុង​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និង​ផ្សែងហុយ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែល​គំរូសកល​បច្ចុប្បន្ន​ដែល​ពិពណ៌នា​អំពី​ការរីករាលដាល​នៃភ្លើង​ឆេះព្រៃ និង​ផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹង​ផលិត​ម៉ូដែល​ជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើង​នៃពីររបៀប​ដោយ​ឡែក​ពីគ្នាក្នុងការពង្រីក​ទំហំ។” តាមការលើកឡើងរបស់ណាសា។ ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA […]

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]

អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺមានសមភាពចំនួន១១រូប ដោយមានឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធានចំនួន២រូប គឺឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំងសមាជិកមួយចំនួនទៀត។ គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពី ទីក្រុងឆ្លាតវៃសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ច ដូចជា ៖ សិក្សា ស្រាវជ្រាវបទពិសោធរបស់ ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត សម្រាប់បរិបទនៅកម្ពុជា។ គណៈកម្មការនេះ […]

Nicholas Cumins ទទួលបន្ទុកជានាយកប្រតិបត្តិ ដឹកនាំ Bentley Systems ទៅយុគសម័យថ្មី

លោក Cumins ជាអ្នកដឹកនាំដំបូងបំផុតដែលមិនមែនជាត្រកូលគ្រួសារ Bentley បានបង្ហាញចក្ខុវិស័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំដែលដំណើរការដោយ AI ផ្តោតលើដំណាក់កាលប្រតិបត្តិការតាមវដ្តជីវិត បន្ទាប់ពីការប្រកាសផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ Bentley Systems ពេលនេះលោក Nicholas Cumins បានចូលកាន់តំណែងជាផ្លូវការជានាយកប្រតិបត្តិ។ លោក Cumins បានស្នងតំណែងបន្តពីលោក Greg Bentley ដែលជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់បានបង្កើត Bentley Systems និងឡើងជាប្រធានក្រុមប្រឹក្សាភិបាលវិញម្តង។ លោក Cumins គឺជានាយកប្រតិបត្តិដំបូងគេក្នុងប្រវត្តិ 40 ឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន ដែលមិនមែនជាសមាជិកគ្រួសាររបស់ Bentley ។ វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ បងប្អូនរបស់ Bentley បានកែប្រែឡើងវិញនូវអ្វីដែលនៅពេលនោះជាកម្មវិធីកុំព្យូទ័រជំនួយការរចនាប្លង់ (CAD) ដោយពួកគាត់បានបង្កើតកម្មវិធី MicroStation ជាវេទិកាកម្មវិធីវិស្វកម្មដំបូងបំផុតដូចគ្នាងទៅនឹង AutoCAD។ បួនទសវត្សរ៍នៃការច្នៃប្រឌិត និងការទិញសិទ្ធិកម្មវិធីច្រើនជាង 120 កន្លងមក ពេលនេះ Bentley Systems គឺជាអ្នកផ្តល់សេវាកម្មផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ ជាមួយនឹងដំណោះស្រាយឌីជីថលភ្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលប្រើក្នុងការរចនាសាងសង់ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញពិភពលោក។ ការប្រែក្លាយភាពជាអ្នកដឹកនាំរបស់លោក Cumins កើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពេលវេលាដែលមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញការងារ និងទាមទារការសម្រេចបាននូវគោលដៅនិរន្តរភាពជាសកល […]

កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល

កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងនេះ។ គម្រោងនេះ អាចផ្តល់លទ្ធភាពឱ្យប្រទេសទាំងពីរប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន ដើម្បីបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ នៅក្នុងដំណាក់កាលដំបូង ថ្នាល FTC ត្រូវបានផ្តួចផ្តើមដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន សម្រាប់​ចែករំលែក និងផ្តល់ហិរញ្ញប្បទាន។ ដោយឡែកសម្រាប់ដំណាក់កាលបន្ទាប់ ថ្នាល់ FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុ​ញ​​ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ រួមមានដូចខាងក្រោម៖ ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកា​​ត់ […]