កម្ពុជា-តួកគី ឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១ពាន់លានដុល្លារ

កម្ពុជា និងតួកគី​ បានសម្រេច​ឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១ពាន់លានដុល្លារអាម៉េ​រិក​នាពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអ​ន្តរជាតិចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅសា​ធារណរដ្ឋតួកគី ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងអនុវត្តនូវអ្វីដែ​ល​​ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេសគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ពាន់លានដុល្លារអាមេរិក។

ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរ បានយល់ស្របគ្នាលើការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។

ក្នុងនោះ ភាគីតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួ​ល​​ដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ក្រៅពីទស្សនកិច្ចផ្លូវការខាងលើ លោក សុខ ចិន្តាសោភា មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនតួកគីចំនួន ០៣ ដែលមានបំណងពង្រីកអាជីវកម្មមកកម្ពុជា។

គួរបញ្ជាក់ដែរថា កន្លងមក កម្ពុជា និងតួកគី ធ្លាប់បានចុះកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ដែលជាយន្តការមួយជួយសម្រួលដល់វិនិយោគិនបរទេស និងការបន្ធូរបន្ថយការយកពន្ធមួយចំនួន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រ​ទេសចិន

កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រ​ទេសចិន។ ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន ក្នុង១ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។ ឯកឧត្តមបន្តថា ការសម្រេចនាំចេញនេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន២លើក នៅក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។ សមិទ្ធិផលនេះ ឯកឧត្តមថា គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងការអនុវត្តដោយយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ […]

កម្ពុជាសម្ពោធដាក់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ ជាផ្លូវការ

​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយតំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិពាក់ព័ន្ធ។ បើតាមប្រភពដដែលនេះ សាលាជាតិគយ ត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកទី១១” របស់អង្គការគយពិភពលោក “WCO”  តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា”។ ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្តុះបណ្តាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗ របស់អង្គការគយពិភពលោក។ ជាមួយគ្នានេះដែរ […]

កម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់​ប្រាក់តាម QR កូដ ឆ្លង​ព្រំដែន

ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាធ្វើការទូទាត់ប្រាក់លើសេវាលក់រាយបានភ្លាមៗ នៅក្នុងប្រទេសម៉ាឡេស៊ី តាមរយៈការស្កែនលេខកូដ DuitNow QR ដោយប្រើកម្មវិធី Bakong ឬកម្មវិធី Maybank M2U KH ។ ដំណាក់កាលទី២ នៃគម្រោងនេះ នឹងត្រូវពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ម៉ាឡេស៊ី អាចទូទាត់ប្រាក់នៅកម្ពុជាបានយ៉ាងរលូនតាមរយៈលេខកូដ KhmerQR ។ កិច្ចខិតខំប្រឹងប្រែងសហការនេះ ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាង BNM និង NBC។ ការភ្ជាប់ទំនាក់ទំនងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបែបនេះ […]

ចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា

​ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា​ ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ​។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaogan ប្រធានក្រុមហ៊ុន បានឱ្យដឹងថា គោលដៅរបស់ក្រុមហ៊ុន គឺធ្វើការស្រាវជ្រាវបច្ចេកទេស និងអេក្រង់ថ្មីៗ ដើម្បីផលិត 2D 3D ដែលក្រុមហ៊ុនអាចធ្វើការបញ្ចូលប្រព័ន្ធ 3D ជាមួយអ៊ីនធឺណេត 5G ជាបច្ចេកវិទ្យាថ្មីតែមួយគត់របស់ក្រុមហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលទីផ្សារប្រទេសកម្ពុជា ហើយក៏ចង់នាំយកបច្ចេកវិទ្យា 3Dថ្មីនេះ ដើម្បីតភ្ជាប់ទៅនិងអេក្រង់តាមទីសាធារណៈ ឡានក្រុង សាលារៀន ខណៈប្រព័ន្ធ 3Dនេះ គឺជាកម្មវិធីសម្រាប់ដាក់តាមសាលាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ឱ្យសិស្សានុស្សិសអាចស្វែងយល់អំពីព្រឹត្តិការណ៍នានា នៅក្នុងប្រវត្តិសាស្រ្ដ វិទ្យាសាស្រ្ដ និងការសិក្សាផ្សេងៗទៀតបានថែមទៀតផង។ ទន្ទឹមនឹងនេះ លោកប្រធាន សង្ឃឹមថាប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន នាំយកប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ 3D AI […]

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើន១៥%

​ក្នុងឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីខាងលើនេះ​ លោកជំទាវ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនបានឈានដល់លើស ១ប៊ីលានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២​០២​២។ ទន្ទឹមគ្នានេះដែរ លោកជំទាវមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបការច្នៃប្រឌិតខ្ពស់ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពលឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ […]

៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ៤០៤លាន​​លានដុល្លារ​ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។​ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ​៥៩.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែជាង ​២៥៤លានដុល្លារ​។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ជាង ៥១លានដុល្លារ​ កើនឡើង​៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។​ - Video Advertisement -