១ឆ្នាំ ក្រុមហ៊ុន Singapore Airlines អាចរកចំណេញបានជិត $២ពាន់លាន ពីអាជីវកម្មផ្លូវអាកាស

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស Singapore Airlines ប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរីកាលពីឆ្នាំកន្លងទៅ នេះបើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមប្រភពនេះ ក្រុមហ៊ុន Singapore Airlines បានលើកឡើងថា តម្រូវការដឹកជញ្ជូនទំនិញ មានការកើនឡើងដល់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ភាពធន់ និងការរីកចំរើនផ្នែកផ្សេងៗទៀតដូចជា ផលិតកម្មចំណីអាហារ និងការប្រគុំតន្ត្រី។

ក្រុមហ៊ុន បានបន្ថែមថា តម្រូវការ​ធ្វើដំណើរតាមផ្លូវអាកាស នៅតែបន្តមានជាធម្មតានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤​​ រហូតដល់ឆ្នាំ២០២៥ ដោយសារតែការត្រលប់មកវិញនូវការកើនឡើងនូវការកក់ជើងហោះហើរនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍។

ជាមួយនឹងកត្តាទាំងនេះ ក្រុមហ៊ុន បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរី បើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន បានប្រកាសពីការបែងចែកភាគលាភចំនួន ០.៣៨ដុល្លារសិង្ហបុរី សម្រាប់ម្ចាស់ហ៊ុនម្នាក់ៗ ដែលខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ០.២៨ដុល្លារសិង្ហបុរី។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន រំពឹងទុកថា​ នឹងមានទិន្នផលអ្នកធ្វើដំណើរជានិច្ច ដើម្បីបន្តរក្សានូវកម្រិតកំណើននេះ ដែលនេះជារង្វាស់នៃថ្លៃសំបុត្រធ្វើដំណើរជាមធ្យមក្នុងមួយម៉ៃ (mile) សម្រាប់អ្នកដំណើរម្នាក់ ខណៈដែលក្រុមហ៊ុនពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបើកដំណើរការសហគមន៍ទេសចរណ៍ភូមិវត្តបូព៌នៅសៀមរាប ដែលទើបជាប់ជាភូមិដ៏សែនមនោរម្យទី៣ លើ លោក

​អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ខណៈភូមិនេះជាប់ជាទីតាំងដ៏សែនមនោរម្យឈរលេខរៀងទី៣ លើពិភពលោក។ អាជ្ញាធរខេត្ត បានចាប់ផ្តើមគម្រោងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក យុន លីនណេ​ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ​ អង្គភាព​ និងបងប្អូនប្រជាពលរដ្ឋ។ នាឱកាសនោះ  លោក យុន លីនណេ​ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ភូមិវត្តបូព៌ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២​ និងបានធ្វើផ្សព្វផ្សាយបន្តដោយ CNN។ ប្រភពខាងលើ បានសរសេររៀបរាប់ពីយ៉ាងលម្អិតពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌តែម្តង។ គួរបញ្ជាក់ទៀតថា វត្តបូព៌គឺជាទីអារាមមួយនេះដែលបាននឹងកំពុងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានបន្តថា ដោយសារមានលក្ខណៈអំណោយផលបែបនេះ […]

វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ

​វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិតនៅជិតវិមានឯករាជ្យ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេ​តិ​ក​ភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ។ នេះបើតាមព្រះរាជពិធីសម្ពោធ ក្រោមអធិបតីភាពព្រះករុណាព្រះបាទសម្ដេ​​ចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័​យ​កាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ បើតាមសុន្ទរកថាឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វិមានរដ្ឋធម្មនុញ្ញមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។ សំណង់បេតិកភណ្ឌជាតិនេះ ត្រូវបានស្ថាបត្យករ ធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ដើម្បីញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង៖ ១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប។ ២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ដូចខាងក្រោម៖ ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម […]

ក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Lu Wei  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(AIAI) បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ឯកឧត្តមថា តាំងពីបានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេលជិត១ឆ្នាំមកនេះ អាកាសយានដ្ឋាននេះ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា […]

ឆ្នំានេះ កម្ពុជាទទួលបានមូលនិធិពិសេស $២លាន ពីមេគង្គ-ឡានឆាង ដើម្បីអភិវឌ្ឍគម្រោង ០៨

កម្ពុជា នឹងទទួលបានហិរញ្ញប្បទានចំនួន ២លានដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគម្រោងចំនួន ០៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ទឹកប្រាក់នៃក្របខណ្ឌមូលនិធិពិសេសនេះ សម្រាប់គម្រោងចំនួន ០៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមគ្នា សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។ - Video Advertisement -

រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម) […]

រដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ

រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។  ២៖ សម្រាប់បណ្ណទស្សនារយៈពេល […]