ឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ

ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង

ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។

ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប

លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។   ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។

ទីផ្សារ​លំនៅឋាន​របស់​ឌូបៃ​ឡើង​កម្ដៅ

ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា ទំនោរនេះនឹងនៅតែបន្ត ទោះបីជាតិចតួចក៏ដោយ ។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤តម្លៃផ្ទះ មានកំណើន ៧%។ ទីផ្សារផ្ទះប្រណីតរបស់ទីក្រុងឌូបៃ ក៏កំពុងជួបប្រទះនឹងការរីកដុះដាលខ្លាំងផងដែរ ដោយទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិខ្ទង់លាន។

លោក Faisal Durrani ប្រធានផ្នែកស្រាវជ្រាវសម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងរបស់ក្រុមហ៊ុន Knight Frank បញ្ជាក់ថា ទីក្រុងឌូបៃ វ៉ាដាច់ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ក្នុងការលក់ផ្ទះប្រណីតក្នុងកំឡុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដែលជិតឈានដល់ចំនួនសរុបបំបែកកំណត់ត្រាធៀបនឹងឆ្នាំ ២០២៣។  ប្រវត្តិលក់ក្នុងតម្លៃខ្ពស់បំផុតជាច្រើនទៅឱ្យអ្នកទិញចិន បញ្ជាក់បន្ថែមអំពីនិន្នាការនេះ រួមទាំងអចលនទ្រព្យនៅមាត់សមុទ្រនៅតំបន់ Palm Jumeirah ក្នុងតម្លៃ ២៤ លានដុល្លារអាមេរិក ក៏មានអ្នកទិញចិនហ៊ានទិញច្រើនដែរ។

គម្រោងទិដ្ឋាការមាស៖ ឱកាសចាប់រង្វាន់ធំ

គោលនយោបាយមិត្តភាពវិនិយោគិនរបស់ទីក្រុងឌូបៃ គឺជាកត្តាចម្បងមួយក្នុងការកើនឡើងប្រជាប្រិយភាពរបស់ខ្លួន។   កម្មវិធីលំនៅឋានដោយការវិនិយោគរបស់ទីក្រុង ដែលផ្តល់ទិដ្ឋាការរយៈពេលវែងសម្រាប់ការទិញអចលនទ្រព្យលើសពី ២ លានឌីរហាំ (៥៤៤០០០ដុល្លារអាមេរិក) កំពុងបង្ហាញភាពទាក់ទាញយ៉ាងខ្លាំង។   ថែមពីលើនេះ រដ្ឋាភិបាលទីក្រុងឌូបៃ បានចេញនូវកម្មវិធី “ទិដ្ឋាការមាស” ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៥៨០០០ ក្នុងឆ្នាំ ២០២៣ ខណៈព័រទុយហ្គាល់ ចេញបានតែចំនួន ១៣០០០ ប៉ុណ្ណោះ ចាប់តាំងពីកម្មវិធីរបស់ខ្លួនបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២មក។ ភាពងាយស្រួលនៃការទិញកន្លែងស្នាក់នៅនេះ គឺជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកវិនិយោគចិនដែលស្វែងរកទីតាំងលំដាប់សកល។

ចក្ខុវិស័យរបស់ឌូបៃសម្រាប់អនាគត

ដំណើរឈានទៅរកឧត្តមភាពរបស់ទីក្រុងឌូបៃ គឺទៅហួសពីនិន្នាការទីផ្សារទិញលក់ភ្លាមៗដូចដែលប្រទេសទូទៅអនុវត្ត។  ជាពិសេសជាងគេនោះ គឺការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង និងឥទ្ធិពលអន្តរជាតិ គឺជាកត្តាជំរុញដ៏សំខាន់ផ្សេងៗ ទើបធ្វើឱ្យឌូបៃសម្រេចបានទំនើបកម្មនិងភាពរុងរឿងយ៉ាងដូច្នេះ។   ក្រៅពីនោះ គម្រោងដែលមានមហិច្ឆតាធំៗ រួមមានគំនិតផ្តួចផ្តើមតម្លៃរាប់ពាន់លានដុល្លារដើម្បីបង្កើតទីក្រុងឌូបៃជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេទីបួនរបស់ពិភពលោក ដែលបច្ចុប្បន្ន ហុងកុងគឺជាមជ្ឈមណ្ឌលធំជាងគេទី១។

ទីក្រុងឌូបៃក៏កំពុងវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ ដោយស្ថានីយអ្នកដំណើរថ្មីមួយគ្រោងនឹងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ក្លាយជាអាកាសយានដ្ឋានធំជាងគេលើពិភពលោក។   លើសពីនេះទៀត គឺគម្រោងបញ្ចប់បណ្តាញផ្លូវដែក Etihad ភ្ជាប់ទីក្រុងឌូបៃទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងប្រជាជនសំខាន់ៗនៅក្នុងអារ៉ាប៊ីសាអូឌីតទាំងមូល។

សម្រាប់អ្នកមានលុយចង់វិនិយោគនៅឌូបៃ

ខណៈពេលដែលទីក្រុងឌូបៃផ្តល់នូវគុណសម្បត្តិដែលមិនអាចប្រកែកបាន អ្នកដែលមានលុយច្រើនចង់វិនិយោគ ក៏គួរតែពិចារណាពីហានិភ័យដែលអាចកើតមានផងដែរ។   ក្នុងនោះ ឱនភាពរូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាមេរិក និងលទ្ធភាពនៃជម្លោះក្នុងតំបន់ គឺជាកត្តាដែលត្រូវថ្លឹងថ្លែងជាចម្បង។ ទីផ្សារអចលនទ្រព្យប្រកបដោយថាមភាព របស់ទីក្រុងឌូបៃ គោលនយោបាយដែលងាយស្រួលសម្រាប់វិនិយោគិន និងផែនការអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតា បានប្រែក្លាយទីក្រុងនៃរដ្ឋឥស្លាមដ៏ល្បីល្បាញនេះ ជាចំណីអារម្មណ៍វិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកមានលំដាប់ៗរបស់ចិន។   ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមហិច្ឆតាចង់ក្លាយជាអនុត្តរភាពនៃសកលលោក ទីក្រុងឌូបៃ កំពុងត្រៀមខ្លួនសម្រាប់កំណើនប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យវាក្លាយជាទីផ្សារអចលនទ្រព្យដ៏ធំមួយ ដែលមានគ្រប់គ្នាមិនថាអ្នកមានប៉ុណ្ណា ឬអ្នកក្រប៉ុណ្ណា តែងលួចសំឡឹងមើលភាពរុងរឿងនៃទីក្រុងឌូបៃ មិនដែលរំលងភ្នែក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រ​ទេសចិន

កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រ​ទេសចិន។ ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន ក្នុង១ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។ ឯកឧត្តមបន្តថា ការសម្រេចនាំចេញនេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន២លើក នៅក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។ សមិទ្ធិផលនេះ ឯកឧត្តមថា គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងការអនុវត្តដោយយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ […]

កម្ពុជាសម្ពោធដាក់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ ជាផ្លូវការ

​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយតំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិពាក់ព័ន្ធ។ បើតាមប្រភពដដែលនេះ សាលាជាតិគយ ត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកទី១១” របស់អង្គការគយពិភពលោក “WCO”  តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា”។ ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្តុះបណ្តាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗ របស់អង្គការគយពិភពលោក។ ជាមួយគ្នានេះដែរ […]

កម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់​ប្រាក់តាម QR កូដ ឆ្លង​ព្រំដែន

ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាធ្វើការទូទាត់ប្រាក់លើសេវាលក់រាយបានភ្លាមៗ នៅក្នុងប្រទេសម៉ាឡេស៊ី តាមរយៈការស្កែនលេខកូដ DuitNow QR ដោយប្រើកម្មវិធី Bakong ឬកម្មវិធី Maybank M2U KH ។ ដំណាក់កាលទី២ នៃគម្រោងនេះ នឹងត្រូវពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ម៉ាឡេស៊ី អាចទូទាត់ប្រាក់នៅកម្ពុជាបានយ៉ាងរលូនតាមរយៈលេខកូដ KhmerQR ។ កិច្ចខិតខំប្រឹងប្រែងសហការនេះ ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាង BNM និង NBC។ ការភ្ជាប់ទំនាក់ទំនងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបែបនេះ […]

ចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា

​ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា​ ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ​។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaogan ប្រធានក្រុមហ៊ុន បានឱ្យដឹងថា គោលដៅរបស់ក្រុមហ៊ុន គឺធ្វើការស្រាវជ្រាវបច្ចេកទេស និងអេក្រង់ថ្មីៗ ដើម្បីផលិត 2D 3D ដែលក្រុមហ៊ុនអាចធ្វើការបញ្ចូលប្រព័ន្ធ 3D ជាមួយអ៊ីនធឺណេត 5G ជាបច្ចេកវិទ្យាថ្មីតែមួយគត់របស់ក្រុមហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលទីផ្សារប្រទេសកម្ពុជា ហើយក៏ចង់នាំយកបច្ចេកវិទ្យា 3Dថ្មីនេះ ដើម្បីតភ្ជាប់ទៅនិងអេក្រង់តាមទីសាធារណៈ ឡានក្រុង សាលារៀន ខណៈប្រព័ន្ធ 3Dនេះ គឺជាកម្មវិធីសម្រាប់ដាក់តាមសាលាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ឱ្យសិស្សានុស្សិសអាចស្វែងយល់អំពីព្រឹត្តិការណ៍នានា នៅក្នុងប្រវត្តិសាស្រ្ដ វិទ្យាសាស្រ្ដ និងការសិក្សាផ្សេងៗទៀតបានថែមទៀតផង។ ទន្ទឹមនឹងនេះ លោកប្រធាន សង្ឃឹមថាប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន នាំយកប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ 3D AI […]

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើន១៥%

​ក្នុងឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីខាងលើនេះ​ លោកជំទាវ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនបានឈានដល់លើស ១ប៊ីលានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២​០២​២។ ទន្ទឹមគ្នានេះដែរ លោកជំទាវមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបការច្នៃប្រឌិតខ្ពស់ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពលឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ […]

៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ៤០៤លាន​​លានដុល្លារ​ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។​ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ​៥៩.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែជាង ​២៥៤លានដុល្លារ​។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ជាង ៥១លានដុល្លារ​ កើនឡើង​៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។​ - Video Advertisement -